ក្មេងប្រុសដែលមានទេពកោសល្បខាងកុំព្យួរទ័រឈ្មោះ Wasik Farhan Roopkotha
បានចុះកិច្ចសន្យាធ្វើការជាមួយនឹងក្រុមហ៊ុន Bangladesh Association of Software
និង Information Service (BASIS) នៅពេលថ្មីៗនេះ។ លេខាធិកាក្រុមហ៊ុន BASIS
ឈ្មោះTansif Danesh នាយកអ្គ្រប់គ្រងកម្មវិធីលោក Hashim Ahmed និង បុគ្គលិក
ជាច្រើនទៀត បានចូលរួមអបអរសាទរទទួលក្មេងប្រុសRoopkothaនៅការិយាល័យ
BASIS នៅក្នុងទីក្រុងKarwan Bazaar។ ក្មេងប្រុសRoopkotha ត្រូវបណ្តាញសារពត៌
មាន អន្តរជាតិប្រាំមួយចេញផ្សាយថា គឺជាអ្នកគ្រប់គ្រងកម្មវិធីកុំព្យួទ័រដ៏ក្មេងបំផុត
នៅលើពិភពលោក។ យើងបានបញ្ជាក់ឪពុកម្តាយរបស់ក្មេងប្រុសនោះថា គេគឺជា
ប្រុសដំបូងគេដែលបានបង្កើតវាឡើង ហើយសៀវភៅថ្មីមួយរបស់គេនឹងត្រូវបាន
លក់នៅក្នុងខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ។ ក្មេងប្រុសRoopkotha អាយុប្រាំឆ្នាំ
រស់នៅតំបន់Gulshan ក្នុងទីក្រុងDhaka បានចាប់ផ្តើមប្រើកុំព្យួទ័រតាំងពីអាយុប្រាំពីរ
ខែមកម្ល៉េះ។ ក្មេងប្រុសRoopkotha អាចបង្កើតប្រព័ន្ធកុំព្យួទ័រ និង អាចបង្កើតកម្មវីធី
ដ៏ស្មុស្មាញជាច្រើនដោយជំនាញរបស់គេ។ គេដឹងពីវិធីផ្លាស់ប្តូរប្រភេទហ្គេម ពីហ្គេម
មួយ ទៅហ្គេមមួយទៀត ដោយប្រើកុំព្យួទ័រ។ ក្មេងប្រុសRoopkotha មានចំណេះដឹង
ជ្រៅជ្រះលើផ្នែកភាសាកម្មវិធីកុំព្យួរទ័រ។ ជារៀងរាល់ថ្ងៃក្មេងប្រុសនេះ ចំណាយពេល
ជាងដប់ពីរម៉ោង ជាមួយកុំព្យួទ័រ។ ជាពិសេស គេក៏អាចបង្កើតSoftwareជាច្រើនបាន
ដែរ។ ម្តាយក្មេងប្រុសនេះឈ្មោះ លោកស្រីCynthia Farheen Risha បានបញ្ជាក់ថា
កូនប្រុសរបស់គាត់ បានរៀនIT ដោយខ្លួនឯង និងមិនមានគ្រូបង្រៀនពីមុនមកទេ។
ប្រភពពី៖Camnews