សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ប្រើ​ កុំព្យូទ័រ Desktop ជា​ធម្មតា​ត្រូវ​តែ​ប្រើប្រាស់ Mouse ។ Mouse បាន​ក្លាយ​ជា​វត្ថុ​មួយ​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ ដែល​យើង​គិត​ថា​មិន​អាច​អត់​ថា​បាន។ Mouse ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៤ ហើយ​ការ​បង្កើត​ជា​លើក​ដំបូង​នោះ​ Mouse គ្រាន់​តែ​ប្រអប់​ឈើ​តូច​មួយ ដែល​មាន​តែ​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់ Click ។ បន្ទាប់​មក​ទៀត ការ​រចនា​រូប​រាង​របស់ Mouse ​មិន​សូវ​ជា​ផ្លាស់​ប្ដូរ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​​មាន​បែប​បទ​ស្រួល​ប្រើ​ជាង​មុន។
Douglas Engelbart ដែល​ធ្វើ​ការ​នៅ ​វិទ្យាស្ថាន​ស្រាវជ្រាវ  Stanford ​គឺ​ជា​អ្នក​បង្កើត​ Mouse​ កុំព្យូទ័រ​ដំបូង​គេ​បង្អស់​ ដែលមើល​ទៅ​ដូច​ជា​​គ្រឿង​ម៉ាស៊ីន​កំប៉ិកកំប៉ុក​​ប៉ុណ្ណោះ។ Douglas Engelbart បាន​ប្រើប្រាស់​កម្លាំង​ចិត្ត​ដែល​គាត់​មាន​ ដើម្បី​ស្រាវ​ជ្រាវ​ទៅ​លើ​គម្រោង​មួយ ដែល​គាត់​គិត​ថា​ពិត​ជា​អាច​បន្ថែម​ជំនួយ​នៃ​ការ​គិត​របស់​មនុស្ស។
នៅ​ឆ្នាំ ១៩៧០ Engelbart និង​ប្រធាន​ដឹក​នាំ​វិស្វករ​របស់​គាត់ Bill English បាន​ព្យាយាម​ស្វែង​យល់​ពី​ ” ការ​បង្ហាញ ​ទីតាំង​ x-y នៅ​លើ​ប្រព័ន្ធ​អេក្រង់​ ” ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “Mouse” ព្រោះ​ថា​ខ្សែ​ដែល​ចេញ​ពី​ក្រោយ​ “ Mouse ” ស្រដៀង​ទៅ​នឹង​កន្ទុយ​កណ្ដុរ​ពិត ប៉ុន្តែ​នៅ​ពេល​នោះ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​នៅ​មាន​តិច​នៅ​ឡើយ។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ Standford បាន​ផ្ដល់​សិទ្ធិ​បង្កើត​ Mouse នេះ​ទៅ​ក្រុម​ហ៊ុន​ Apple ដោយ​ទទួល​បាន​ទឹក​ប្រាក់​មួយ​ចំនួន​តូច​ប្រហែល​ជា ៤ ម៉ឺន​ ដុល្លា ប៉ុន្តែ Engelbart មិន​បាន​​ល្បី​​ឈ្មោះ​ដោយ​សារ​​ការ​បង្កើត​របស់​គាត់​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ ២០០០ លោក​បាន​ទទួល​មេដាយ​ថ្នាក់​ជាតិ​នៃ​បច្ចេកវិទ្យា ក្នុង​ការ​ផលិត​ Mouse ​និង​ជួយ​អភិវឌ្ឍន៍​ Hypertext ដែល​សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ទូលំទួលាយ​ជាង​មុន​៕
រូបរាង Mouse នា​ពេល​បច្ចុប្បន្ន (រូបភាព៖ www.hltv.org)
ប្រែ​សម្រួល​៖ តុង          (sabay)
ប្រភព៖ gajitz.com