បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Wednesday, May 16, 2012

អ្នកចម្រៀងក្រុមតន្រ្ដីThe Like Me's កញ្ញា ឡូរ៉ាម៉ម មកដល់ប្រទេសកម្ពុជា

ភ្នំពេញ: អ្នកចម្រៀង​នៃ​ក្រុម​តន្ត្រី The Like Me’s ដែល​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក កញ្ញា ឡូ​រ៉ា ម៉ម បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយ​។
​កញ្ញា ឡូ​រ៉ា ដែល​អមដំណើរ​ដោយ​អ្នកលេង​ហ្គី​តា​បាស​របស់​ក្រុម​តន្ត្រី The Like Me’s គឺ​កញ្ញា Helena Hong បានធ្វើ​ដំណើរ​ពីសហរដ្ឋអាមេរិកមកដល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ហើយ​កញ្ញា​គ្រោង​នឹង​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​ជាង ១​ខែ​។
​កញ្ញា ឡូ​រ៉ា បាន​ប្រាប់​ពិធីករ​ប៉ុស្តិ៍ MyTV យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​ស្ថិតនៅ​ស្រុកកំណើត​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប រីករាយ ដែល​បាន​មកលេងស្រុក​ខ្មែរ និង​ជួបជុំ​បងប្អូន មិត្តភក្ដិ និង​អ្នកគាំទ្រ​របស់ខ្ញុំ​”​។​
​កញ្ញា ឡូ​រ៉ា ពុំមាន​គម្រោង​រៀបចំ​ការប្រគំ​តន្ត្រី​ជា​ផ្លូវការ​នៅទីនេះ​ទេ ប៉ុន្តែ កញ្ញា​គ្រោង​នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​របស់​ទូ​រ​ទស្សន៍ CTN និង MyTV​។ កញ្ញា​ក៏​នឹង​ថត​វីដេអូ​ចម្រៀង​មួយចំនួន​ផងដែរ ខណៈដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។ កញ្ញា ឡូ​រ៉ា ថ្លែង​បន្ថែ​មយ៉ាង​ដូច្នេះ “​នេះ​ជាការ​ធ្វើដំណើរជា​លក្ខណៈ​ការងារ​។ យើង​មាន​កាលវិភាគ​ដ៏​មមាញឹក ប៉ុន្តែយើង​ពិតជា​ចង់​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​យើង​ខ្លាំងណាស់​”​។​
​សមាជិក​ក្រុម​តន្ត្រី The Like Me’s កញ្ញា Monique Coquilla និង Loren Alonzo ត្រូវគេ​រំពឹងថា​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ចុង​សបា្ដហ៍​នេះ​។​
​ថ្មីៗ​នេះ ក្រុម​តន្ត្រី The Like Me’s បានចេញ​ផ្សាយ​វីដេអូ​ចម្រៀង​បទ “​ផ្កា​ព្រហាម​រីក​ពព្រាយ​” និង​

បទ “​ស្វា​រាំ​មុន​ឃី​ស​” ជា​ផ្លូវការ នៅក្នុងប្រទេស​កម្ពុជា​។ បទ​“​ផ្កា​ព្រហាម​រីក​ពព្រាយ​” ដែលមាន​អ្នកទស្សនា​នៅលើ​អ៊ិន​ធើ​ណិ​ត​ជាង ៥០០.០០០​នាក់ គឺជា​បទ​ចម្រៀង​ដំបូងបង្អស់​របស់​ក្រុម​តន្ត្រី The Like Me’s ដែល​បានចេញ​ផ្សាយ​នៅ​កម្ពុជា​។ បទ​បន្ទាប់ គឺ​បទ​“​ស្វា​រាំ​មុន​ឃី​ស​” ដែល​កំពុង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ MyTV និង CTN​។​
The Like Me’s គឺជា​ក្រុម​តន្ត្រី​ដែលមាន​សមាជិក​សុទ្ធតែ​ស្រី និង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគ​ខាងជើង​។ សមាជិក​ក្រុម​តន្ត្រី រួមមាន ឡូ​រ៉ា ម៉ម​, ហេ​ឡិ​ណា ហុង​, Monique Coquilla និង Loren Alonzo​។ ឡូ​រ៉ា និង ហេ​ឡិ​ណា ទាំងពីរ​នាក់ គឺជា​អាមេរិកាំង​ដើមកំណើត​ខ្មែរ​។ ចំណែកឯ Monique Coquilla និង Loren Alonzo គឺជា​ជនជាតិ​អាមេរិកាំង​ ដើមកំណើត​ហ្វីលី​ពីន​។
​ក្រុម​តន្ត្រី The Like Me’s បានទទួល​ប្រជាប្រិយភាព​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក នៅលើ​អ៊ិន​ធើ​ណិ​ត ជាមួយនឹង​ការយក​បទ​ចម្រៀង​ខ្មែរ​បុរាណទៅ​ច្រៀង​តាមបែប​ទំនើប​។ បេសកកម្ម​របស់​ក្រុម​តន្ត្រី​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​របស់​ប្រទេស​កម្ពុជា​រស់​ឡើងវិញ​ តាមរយៈការផលិត​បទ​ចម្រៀង​ដើមដោយ​ខ្លួនឯង​។​
​អ្នក​ចូលចិត្ត​បទ​ចម្រៀង ដែលមាន​បំណង​ចង់​ទាញយក​បទ​ចម្រៀង “​ស្វា​រាំ​មុន​ឃី​ស​” របស់​ក្រុម The Like Me’s សម្រាប់​ទូរស័ព្ទដៃ អាច​ផ្ញើ SMS លេខ​កូដ​នេះ 703408 ទៅកាន់​លេខ 2727៕ S

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី៖CEN

វិធីសាស្រ្តមួយចំនួនក្នុងការថែរក្សាភ្នែក



យើងសូមបង្ហាញជូនចំពោះប្រិយមិត្ត ទាំង​អស់គ្នានៅវិធីសាស្ត្រថែទាំភ្នែកដើម្បីឱ្យជៀសផុតពីការរងរបួសផ្សេងៗ។ វិធីសាស្រ្តងាយៗ​នៅក្នុងការថែរក្សាភ្នែកមានដូចខាងក្រោម៖
១. លាងសម្អាតដៃឱ្យបានស្អាតមុនជានិច្ច : ដើម្បីកុំឱ្យមានមេរោគ មុននិងអ្នកយកដៃរបស់​អ្នក​ទៅប៉ះភ្នែករបស់អ្នក អ្នកត្រូវតែលាងសម្អាតដៃឱ្យបានស្អាតជាមុនសិន។
២. គួរឧស្សាហ៍លាងសម្អាតភ្នែក :​ ជួនកាលនៅក្នុងភ្នែករបស់អ្នកអាចមានកំទេចកំទីធូលីតូច​ៗដែលចូលនៅក្នុងភ្នែក  ដូច្នេះអ្នកគួរតែឧស្សាហ៍លាងសម្អាតភ្នែកដើម្បីឱ្យភ្នែកស្រឡះល្អ។ អ្នកអាចប្រើប្រាស់តាម​វិធីសាស្ត្រណាមួយក៏បាន ដែលអ្នកគិតថា​វាអាចជួយឱ្យភ្នែករបស់អ្នក អស់នៅធូលីដី​ដែល​មាន​នៅក្នុងភ្នែក។
៣. គួរឱ្យភ្នែកសម្រាកខ្លះ : នេះមានន័យថា អ្នកមិនគួរប្រើប្រាស់ភ្នែកបើករហូតនោះពេកទេ អ្នកគួរតែឱ្យភ្នែករបស់អ្នកសម្រាកខ្លះទើបល្អចំពោះភ្នែក។
៤. ប្រសិនបើអ្នកមានបញ្ហាណាមួយនោះ  អ្នកត្រូវតែពិគ្រោះជាមួយនិងគ្រូពេទ្យឱ្យបានឆាប់​រហ័ស  ជាប្រយោជន៍ដើម្បីកុំឱ្យវាបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាងមុន។
    វិធីសាស្រ្តដូចដែលបានបង្ហាញនៅខាងលើនេះ ថ្វីត្បិតតែវាមិនគ្រប់គ្រាន់តាមតម្រូវការ​ក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចជាចំណែកមួយដើម្បីឱ្យភ្នែករបស់អ្នកមានសុខភាពល្អផងដែរ  ប្រសិន​បើអ្នកអនុវត្តបានត្រឹមត្រូវដូចវិធីសាស្ត្រដែលបានបង្ហាញនេះ។
1
2
3
4

ប្រភព៖ Health Diaries(khmerzoom)
អត្ថបទ៖សុដារីតា