Wednesday, May 16, 2012

វិធីសាស្រ្តមួយចំនួនក្នុងការថែរក្សាភ្នែក




យើងសូមបង្ហាញជូនចំពោះប្រិយមិត្ត ទាំង​អស់គ្នានៅវិធីសាស្ត្រថែទាំភ្នែកដើម្បីឱ្យជៀសផុតពីការរងរបួសផ្សេងៗ។ វិធីសាស្រ្តងាយៗ​នៅក្នុងការថែរក្សាភ្នែកមានដូចខាងក្រោម៖
១. លាងសម្អាតដៃឱ្យបានស្អាតមុនជានិច្ច : ដើម្បីកុំឱ្យមានមេរោគ មុននិងអ្នកយកដៃរបស់​អ្នក​ទៅប៉ះភ្នែករបស់អ្នក អ្នកត្រូវតែលាងសម្អាតដៃឱ្យបានស្អាតជាមុនសិន។
២. គួរឧស្សាហ៍លាងសម្អាតភ្នែក :​ ជួនកាលនៅក្នុងភ្នែករបស់អ្នកអាចមានកំទេចកំទីធូលីតូច​ៗដែលចូលនៅក្នុងភ្នែក  ដូច្នេះអ្នកគួរតែឧស្សាហ៍លាងសម្អាតភ្នែកដើម្បីឱ្យភ្នែកស្រឡះល្អ។ អ្នកអាចប្រើប្រាស់តាម​វិធីសាស្ត្រណាមួយក៏បាន ដែលអ្នកគិតថា​វាអាចជួយឱ្យភ្នែករបស់អ្នក អស់នៅធូលីដី​ដែល​មាន​នៅក្នុងភ្នែក។
៣. គួរឱ្យភ្នែកសម្រាកខ្លះ : នេះមានន័យថា អ្នកមិនគួរប្រើប្រាស់ភ្នែកបើករហូតនោះពេកទេ អ្នកគួរតែឱ្យភ្នែករបស់អ្នកសម្រាកខ្លះទើបល្អចំពោះភ្នែក។
៤. ប្រសិនបើអ្នកមានបញ្ហាណាមួយនោះ  អ្នកត្រូវតែពិគ្រោះជាមួយនិងគ្រូពេទ្យឱ្យបានឆាប់​រហ័ស  ជាប្រយោជន៍ដើម្បីកុំឱ្យវាបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាងមុន។
    វិធីសាស្រ្តដូចដែលបានបង្ហាញនៅខាងលើនេះ ថ្វីត្បិតតែវាមិនគ្រប់គ្រាន់តាមតម្រូវការ​ក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចជាចំណែកមួយដើម្បីឱ្យភ្នែករបស់អ្នកមានសុខភាពល្អផងដែរ  ប្រសិន​បើអ្នកអនុវត្តបានត្រឹមត្រូវដូចវិធីសាស្ត្រដែលបានបង្ហាញនេះ។
1
2
3
4

ប្រភព៖ Health Diaries(khmerzoom)
អត្ថបទ៖សុដារីតា

Related Posts Plugin for WordPress, Blogger...