តើប្រិយមិត្តធ្លាប់ដឹងពីវិធីសាស្ត្របែប ធម្មជាតិនៅក្នុងការកាត់បន្ថយស្នាមអុចខ្មៅដែរ ឬទេ? ហើយវិធីសាស្ត្រនោះ ទទួលបានលទ្ធផលល្អឬទេ? យើងសូមបង្ហាញជូនដល់ប្រិយមិត្តទាំងអស់គ្នា នៅវិធីសាស្ត្រងាយៗដែលអាចជួយកាត់បន្ថយស្នាមអុចខ្មៅបាន។ វិធីសាស្ត្រងាយៗនោះគឺ ប្រិយមិត្តទាំងអស់គ្នាគ្រាន់តែយកផ្លែប៉េងប៉ោះទុំមួយផ្លែ រួចហើយពុះវាជាពីរ បន្ទាប់មកទៀតយកវាទៅលាបលើផ្ទៃមុខរបស់អ្នកដោយទុករយៈពេល ១០ នាទី។
មួយវិញទៀត ប្រិយមិត្តទាំងអស់គ្នាអាចយកផ្លែប៉េងប៉ោះទៅកិន រួចយកល្បាយវាទៅលាបមុខ ក៏ទទួលបានលទ្ធផលល្អដូចវិធីសាស្ត្រខាងលើនេះដែរ។
ប្រិយមិត្តទាំង អស់គ្នាអាចធ្វើវាជារៀងរាល់ថ្ងៃ នោះប្រិយមិត្តទាំងអស់គ្នានិងឃើញលទ្ធផលល្អជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តបែបធម្មជាតិនេះ ប្រិយមិត្តទាំងអស់គ្នាត្រូវតែព្យាយាមអនុវត្តទើបទទួលបានលទ្ធផលល្អ ប៉ុន្តែប្រសិនបើលោកអ្នកមិនព្យាយាមនោះ លទ្ធផលក៏ទទួលបានទៅតាមនោះដែរ។
អត្ថបទ៖សុដារីតា(khmerzoom)