Thursday, May 17, 2012

ប៉េងប៉ោះជួយកាត់បន្ថយស្នាមអុចខ្មៅ



តើប្រិយមិត្តធ្លាប់ដឹងពីវិធីសាស្ត្រ​បែប​ ធម្មជាតិនៅក្នុងការកាត់បន្ថយស្នាមអុចខ្មៅដែរ ឬទេ? ហើយ​​វិ​ធីសាស្ត្រ​នោះ ទទួល​បានលទ្ធ​ផល​ល្អឬ​ទេ? យើងសូមបង្ហាញជូន​ដល់ប្រិយ​មិត្តទាំង​អស់​គ្នា​ នៅវិធីសាស្ត្រ​ងាយៗ​ដែលអាច​ជួយកាត់​បន្ថយស្នាមអុចខ្មៅបាន។ វិធីសាស្ត្រ​ងាយៗ​នោះគឺ ប្រិយមិត្តទាំងអស់គ្នាគ្រាន់តែយកផ្លែប៉េងប៉ោះទុំមួយផ្លែ ​រួចហើយ​ពុះ​វាជាពីរ បន្ទាប់​មក​ទៀត​យកវា​​​ទៅលាបលើផ្ទៃមុខរបស់អ្នកដោយទុករយៈពេល ១០ នាទី។
មួយ​វិញ​ទៀត ប្រិយ​មិត្តទាំង​អស់គ្នា​អាច​យកផ្លែប៉េងប៉ោះទៅកិន  រួចយកល្បាយវាទៅលាប​មុខ  ក៏ទទួល​បាន​លទ្ធផល​ល្អដូចវិធីសាស្ត្រខាងលើនេះដែរ។
 ប្រិយមិត្តទាំង ​អស់គ្នា​អាចធ្វើវាជារៀងរាល់ថ្ងៃ  នោះប្រិយមិត្តទាំងអស់គ្នានិងឃើញលទ្ធផល​ល្អ​ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តបែបធម្មជាតិនេះ ប្រិយមិត្តទាំងអស់គ្នាត្រូវ​តែ​ព្យាយាមអនុវត្តទើបទទួលបានលទ្ធផលល្អ  ប៉ុន្តែប្រសិនបើលោកអ្នកមិនព្យាយាមនោះ លទ្ធ​ផលក៏ទទួលបានទៅតាមនោះដែរ។
1
2
cover_beauty

អត្ថបទ៖សុដារីតា(khmerzoom)

Related Posts Plugin for WordPress, Blogger...