ប្រិយមិត្តប្រហែលជាដឹងច្បាស់ហើយថា Facebook ល្បីប៉ុណ្ណា ហើយក្នុងពេលដ៏ខ្លីខាងមុខនេះចំនួនអ្នកប្រើប្រាស់ Facebook ប្រាកដជាកើនដល់ ១ ពាន់លាននាក់មិនខាន។ ចុះប្រិយមិត្តមានដែលសាកគិតមើលទេថា បើ Facebook ល្បី និងពេញនិយមដល់ថ្នាក់នេះ តើនឹងមានអ្វីអាចមកយកជ័យជម្នះលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បាន?
មិនបាច់និយាយពី Twitter ឬ Google+ នោះទេ បណ្ដាញទំនាក់ទំនងសង្គមទាំងពីរនេះមិនអាចទៅរួចជាមួយ Facebook បានឡើយ។ ខាងក្រោមនេះគឺជា កត្តាគំរាមកំហែងចំនួន ៤ ធំៗដែលអាចធ្វើឲ្យ Facebook ចូលនិវត្តន៍បាន៖
១ ការហាមប្រាមពីប្រទេសផ្សេងៗ
ជាក់ស្តែងបច្ចុប្បន្ននេះ Facebook ត្រូវបានហាមឃាត់មិនឲ្យប្រើនៅក្នុងប្រទេសចិន ហើយការបើក Facebook ក៏ត្រូវបានរឹតត្បិតពីសំណាក់ប្រទេសមួយចំនួនទៀតដែរដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរីជាដើម។ ការធ្វើបែបនេះអាចធ្វើឲ្យការលូតលាស់របស់ Facebook មានល្បឿនយឺត ហើយក៏អាចធ្វើឲ្យអ្នកប្រើប្រាស់ងាកមករកការប្រើបណ្ដាញទំនាក់ទំនង សង្គមក្នុងស្រុកវិញ។ គោលនយោបាយផ្សេងៗ ពីសំណាក់ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងសហភាពអឺរ៉ុបក៏អាចពន្យឺតល្បឿនលូតលាស់របស់ Facebook ផងដែរ។ ជាពិសេសរយៈពេលកន្លងមកនេះ Facebook បានព្យាយាមគេចខ្លួនពីការពិនិត្យលើភាពជាឯកជនដែលធ្វើឡើងដោយ អង្គភាពទាំងពីរខាងលើ។ ដូច្នេះបើរដ្ឋាភិបាលដាក់កម្រិតនោះ Facebook ប្រាកដជាជួបរឿងធំមិនខាន។
Facebook ប្រហែលជាមិនខ្វល់ពី Twitter និង Google+ នោះទេ ប៉ុន្តែអ្វីដែលអាចជាការគំរាមកំហែងនោះគឺ Zuckerberg ទីពីរដែលអាចធ្វើឲ្យ Facebook ក្លាយជា Myspace។ ដូច្នេះហើយបើមាន Zuckerberg ទីពីរដែលនាំយកបច្ចេកវិទ្យាកុំព្យូទ័របំពាក់លើភ្នែក, Hologram ឬកម្មវិធីអស្ចារ្យផ្សេងៗទៀត នឹងធ្វើឲ្យ Facebook ហួសសម័យមិនខាន។
កាលណាទូរស័ព្ទមានអេក្រង់កាន់តែតូច ក៏ធ្វើឲ្យ Facebook ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានតិចដែរ។ អាស្រ័យហេតុនេះហើយ ទើប Facebook ទិញយក Istagram ដើម្បីធ្វើឲ្យបណ្ដាញទំនាក់ទំនងរបស់ខ្លួនអាចរកប្រាក់ចំណូលបាន កាន់តែច្រើនពីទូរស័ព្ទ។ ប៉ុន្តែការដាក់ការផ្សាយពាណិជ្ជកម្មកាន់តែច្រើន ធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍រញ៉េរញ៉ៃ ហើយចុងក្រោយប្រាកដជាលេងចង់បើក Facebook ទៀតមិនខាន។
បច្ចុប្បន្ននេះ អ្នកណាៗក៏ថា Facebook អស្ចារ្យដែរ តែពេលនេះ Facebook អស្ចារ្យក៏ដោយសារតែ Zuckerberg មានគំនិតច្នៃប្រឌិតច្រើនដើម្បីធ្វើឲ្យរំជើបរំជួលនៅក្នុងពិភព យុវវ័យ។ ចុះពេល Zuckerberg មានវ័យចំណាស់ ដល់អាយុ ៣០ ឆ្នាំ តើនឹងមានអ្វីកើតឡើងទៅលើភាពឆើតឆាយរបស់ Facebook ទៅ?
ប្រែសម្រួល៖ បូរិន(sabay)
ប្រភព និងរូបភាព៖ Techcrunch