បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Sunday, March 25, 2012

លោកប្រធានាធិបតីអាមេរិក​​ បារ៉ាក់​ អូបាម៉ា​ បានទៅទស្សនា​ ព្រំដែនកូរ៉េទាំងពីរ​ នៅតំបន់គ្មានកងទ័ព


​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា បាន​ទៅ​ទស្សនា​ព្រំដែន​កូរ៉េ​ដ៏​តានតឹង​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការបង្ហាញ​សាមគ្គីភាព​មួយ​ជាមួយ​សម្ពន្ធមិត្ត​​ក្រុង​សេ​អ៊ូ​ល​និង​ជា​ការបង្ហាញ​សារ​មួយ​ទៅ​កាន់​មេដឹកនាំ​វ័យក្មេង​ថ្មី​ក្នុងការ​ប្រទាញប្រទង់​នុយគ្លេអ៊ែរ​របស់​ប្រទេស​នេះ​ជាមួយ​លោកខាងលិច​។​
​បន្ទាប់ពី​បាន​ទៅ​ដល់​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​ពិភពលោក​ស្តីពី​សន្តិសុខ​នុយគ្លេអ៊ែរ​នៅ​កូរ៉េខាងត្បូង លោក​អូ​បា​ម៉ា​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក​​នៅ​ជាយ​តំបន់​គ្មាន​កងទ័ព​ដើម្បី​ជួប​ទាហាន​និង​បាន​ឃើញ​ជា​លើកដំបូង​នូវ​ព្រំដែន​ដែល​មាន​ដាក់​ទ័ព​ទីង​ច្រើន​បំផុត​ក្នុង​លោក​។​
​លោក​បាន​ប្រាប់​ទៅកាន់​ទាហាន​ប្រមាណ​៥០​នាក់​ថា​"​អ្នក​កំពុង​នៅ​ខ្សែត្រៀម​នៃ​សេរីភាព​"​។​
​ដំណើរ​របស់​អូ​បា​ម៉ា​បាន​កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ចេះតែ​កើន​ឡើង​អំពី​ផែនកា​របាញ់​រ៉ុក្កែត​របស់​កូរ៉េ​ខាងជើង​នៅ​ខែ​ក្រោយ​ដែល​គំរាម​បំផ្លាញ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការបន្ត​ជំនួយ​ស្បៀង​អាមេរិក​ដល់​កូរ៉េខាងជើង​៕
ប្រភពពីៈ​ CEN
____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

ដំណាំស្វាយ​នៅប្រទេសកម្ពុជា​ ពុំទាន់អាចយកទៅលក់នៅ​ ក្រៅប្រទេសបានទេ


​ស្វាយ​គឺជា​ដំណាំ​មួយ​ប្រភេទ មាន​ដាំ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ប៉ុន្តែ​យើង​នៅ​មិនទាន់​មានពូជ​ស្វាយ​ដែល​អាច​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស​បាន​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ស្វាយ​ប្រភេទ​បែប​ធម្មតា​ជា​ពូជ​ក្នុងស្រុក​ដែល​បាន​ដាំ​តៗ​គ្មា​ជា​រហូតមក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វាយ​ដែលមាន​និង​ផល​ដែល​ទទួលបាន​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា​តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូ​វិញ គេ​មានពូជ​ស្វាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​អាច​នាំចេញ​យកទៅលក់​នៅ​ក្រៅប្រទេស​បាន​ប្រាក់កម្រៃ​ច្រើនជាង​ការលក់​នៅក្នុង​ស្រុក​។​
​ ​ក្នុងចំណោម​ពូជ​ស្វាយ​ទាំងអស់​ដែល​ចរាចរ​នៅលើ​ទីផ្សារ​អន្តរជាតិ​មានតែ​ពូជ​ស្វាយ​តៃវ៉ាន់​ឈ្មោះថា "IRWIN" មួយ​ប៉ុណ្ណោះ​ត្រូវបាន​ក្រុម​ជន​អ្នក​ទេសចរណ៍​សរសើរ​ថា មាន​រសជាតិ និង គុណភាព​ល្អ​ជាង​ស្វាយ​ណាៗ​ទាំងអស់ បន្ទាប់មក​គឺ​ស្វាយ​ឈ្មោះ "Carabao" មកពី​ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្វាយ​ពូជ​ល្អ​បំផុត​ផងដែរ​។​

ក្រៅពី​ស្វាយ​ទាំងពីរ​ពូជ​ខាងលើ​នៅមាន​ពូជ​ស្វាយ​មួយទៀត​ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​គឺ​ពូជ​ស្វាយ "Kesar" (​កេសរ​) ស្វាយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ច្រើន​ប្រទេស​, ប៉ុន្តែ​ឥណ្ឌា​នៅ​រក្សា​បានជា​ប្រទេស​នាំ​ស្វាយ​នេះ​ចេញ​ធំជាងគេ​ដដែល​។ ក្នុងពេល​ថ្មីៗ​នេះ​ពូជ​ស្វាយ​ប្រភេទ "​កេសរ​" នេះ​ត្រូវបាន​នាំយកទៅ​ឡង់សេ​នៅ​ប្រទេស​អាមេរិក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អូ​តែ​ល រី​ស្សត និង ភោជនីយដ្ឋាន​ធំៗ ធ្វើ​ឲ្យ​ឥណ្ឌា​រីកមុខ​ប៉ុន​គ្រាប់​ជី​។​
​ ​ដី​នៅ​ប្រទេស​កម្ពុជា​យើង អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វា​អំណោយផល​ល្អ​ណាស់​សំរាប់​ដំណាំ​ស្វាយ ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ពូជ​ស្វាយ​មួយ​ល្អ​និង​បច្ចេកទេស​នៃ​ការដាំ​វា ចំពោះ​ទីផ្សារ​វិញ​គឺ​មិន​ខ្វះ​ទេ​ឲ្យ​តែ​យើង​មានពូជ​ស្វាយ​មួយ​ដែល​ទីផ្សារ​អន្តរជាតិ​គេ​ស្គាល់​រួចហើយ​, តែ​ចំពោះ​ស្វាយ​ដែល​យើង​មាន​ក្នុងប្រទេស​យើង​រួចហើយ​ដូចជា កែវ​ចិន កែវ​សារី កែវ​រមៀត វា​មិនមាន​ទីផ្សារ​នៅ​ខាងក្រៅ​ទេ​។​
​ ​តួយ៉ាង​ស្វាយ "​កែវ​ចិន​" ដែលជា​ប្រភេទ​ស្វាយ​លេខ​មួយ​ក្នុងស្រុក​យើង នាពេល​ខ្លះ​តម្លៃ​របស់​វា​ឡើងដល់ ៤០០០០ ទៅ ៨០០០០​រៀល សម្រាប់​ផ្លែ​មួយ​ឡូ (១២​ផ្លែ​) នៅ​មិនទាន់បាន​យកទៅ​ប្រៀបធៀប​ជាមួយ​ស្វាយ​របស់​ស្រុក​គេ​នៅឡើយ​ថា​តើ ស្វាយកែវចិន​នេះ​មាន​ចំណាត់ថ្នាក់​សម្រាប់​នាំចេញ​បានដែរ​ឬទេ​?
​ ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាងគេ​នោះ​គឺ​ភាគច្រើន​អ្នក​ដាំ​ស្វាយ​និយម​ចូលចិត្ត​នាំគ្នា​ដាំ​ស្វាយ​ពូជ​កែវ​រមៀត​ច្រើនជាងគេ ព្រោះ​វា​ប្រើពេល​ត្រឹមតែ ៣​ឆ្នាំ​អាច​ទទួលបាន​ផល តែ​តម្លៃ​របស់​វា​ថោក​ពិបាក​លក់​ចេញ និង​ជួបប្រទះ​បញ្ហា​ដួង​ស៊ី​ដើម​ច្រើន ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ប្រភេទ​នេះ​ខកចិត្ត​ច្រើន​គ្នា​ណាស់​។​
​ ​ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការដាំ​យើង​គួរ​នាំគ្នា​រើស​ពូជ​ស្វាយ​ដែលមាន​គុណភាព​ល្អ​មក​ដាំ ដូចជា​ស្វាយកែវចិន ស្វាយទុរេន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​និង​ងាយ​លក់​ចេញ​ក្នុង​ទីផ្សារ​។ 
ប្រភពមកពី៖​​​ ​ CEN

Dream High