ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទៅទស្សនាព្រំដែនកូរ៉េដ៏តានតឹងកាលពីថ្ងៃអាទិត្យនៅក្នុងការបង្ហាញសាមគ្គីភាពមួយជាមួយសម្ពន្ធមិត្តក្រុងសេអ៊ូលនិងជាការបង្ហាញសារមួយទៅកាន់មេដឹកនាំវ័យក្មេងថ្មីក្នុងការប្រទាញប្រទង់នុយគ្លេអ៊ែររបស់ប្រទេសនេះជាមួយលោកខាងលិច។
បន្ទាប់ពីបានទៅដល់មួយថ្ងៃមុនជំនួបកំពូលពិភពលោកស្តីពីសន្តិសុខនុយគ្លេអ៊ែរនៅកូរ៉េខាងត្បូង លោកអូបាម៉ាបានជិះឧទ្ធម្ភាគចក្រទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅជាយតំបន់គ្មានកងទ័ពដើម្បីជួបទាហាននិងបានឃើញជាលើកដំបូងនូវព្រំដែនដែលមានដាក់ទ័ពទីងច្រើនបំផុតក្នុងលោក។
លោកបានប្រាប់ទៅកាន់ទាហានប្រមាណ៥០នាក់ថា"អ្នកកំពុងនៅខ្សែត្រៀមនៃសេរីភាព"។
ដំណើររបស់អូបាម៉ាបានកើតឡើងចំពេលមានការព្រួយបារម្ភចេះតែកើនឡើងអំពីផែនការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើងនៅខែក្រោយដែលគំរាមបំផ្លាញកិច្ចព្រមព្រៀងមួយក្នុងការបន្តជំនួយស្បៀងអាមេរិកដល់កូរ៉េខាងជើង៕
ប្រភពពីៈ CEN
____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :