អ្នក​ប្រើប្រាស់​សកម្ម​​ប្រមាណជាង​ 900 លាន​នាក់​ជុំវិញ ​ពិភពលោក គិត​ត្រឹម​ដើម​ឆ្នាំ ២០១២​នេះ។ ចំនួន​ដ៏​ច្រើនសម្បើម​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បញ្ជី​ឈ្មោះ​ក្នុង​ Facebook បាន​ចោទ​សំនួរ​សួរ​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​អ្នក​លេង​ច្រើន​បើ​កំណត់​ត្រឹម​១០ ប្រទេស?
នេះ​ជា​ចម្ងល់​ដែល​ប្រិយមិត្ត​ចង់​ដឹង តោះ!​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​តាម​ដាន​ជាមួយ Sabay សម្រាប់​ប្រទេស​ទាំង ១០ ដែល​ជាប់​ចំណាត់​ថ្នាក់​មាន​ចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញ Facebook ច្រើន​លើស​លុប​ជាង​គេ។
ឥឡូវ​ប្រិយមិត្ត​រាប់​ពី​លេខ​រៀង​ទី ១០ ចុះ​មក…..
១០/ អាល្លឺម៉ង់ (ចំនួន ២២,១២៥,៣០០​នាក់)

កាល​ដើម​ឆ្នាំ​២០១១ ប្រទេស​អាល្លឺម៉ង់​ស្ថិត​នៅ​ក្រៅ​បញ្ជី​ប្រទេស​ទាំង ១០ ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ។ ប៉ុន្តែ​ត្រឹម​រយៈពេល ១ ឆ្នាំ​ប៉ុណ្ណោះ​ចំនួន​អ្នក​មាន Account Facebook មាន​ការ​កើន​ឡើង​ជា​លំដាប់​ដល់​ ២២,១២៥,៣០០​​នាក់​​គិត​មក​ទល់​ដើម​ឆ្នាំ​២០១២​នេះ។
៩/ បារាំង (ចំនួន ២៣,៥៤៤,៤៦០​នាក់)

ចំនួន​អ្នក​ប្រើប្រាស់​ Facebook នៅ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​តិចតួច​ពី​ចំនួន ២០,៤៦៩,៤២០​នាក់​កាល​ពី​ដើម​ឆ្នាំ​២០១១ ទៅ​២៣,៥៤៤,៤៦០​នាក់​ក្នុង​ដើម​ឆ្នាំ​២០១២​នេះ។ ចរន្ត​នេះ​ហាក់​បង្ហាញ​ពី​ភាព​ហ្នឹង​ថ្កល់​និង​ការ​ឈាន​ទៅ​ដល់​កម្រិត​កំពូល សម្រាប់​ចំនួន​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ខណៈ Facebook កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​បណ្តា​ប្រទេស​ដទៃ​ ទៀត។
៨/ ហ្វីលីពីន (ចំនួន ២៧,០៣៣,៦៨០​នាក់)

ហ្វីលីពីន​ជា​ប្រទេស​ដ៏​តូច​មួយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​បញ្ជី​ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​អ្នក​ មាន Account Facebook មាន​ប្រមាណ ២៧,០៣៣,៦៨០​នាក់​គឺ​ស្មើ ២៨,២២%​នៃ​ចំនួន​ប្រជាជន​សរុប ៩៥,៨​លាន​នាក់​នៅ​ក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ។
៧/ ចក្រភព​អង់គ្លេស (ចំនួន ៣០,៤៦៩,៩២០)

ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ៣ បន្ទាប់​ពី​អាមេរិក​និង​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​ឆ្នាំ​២០១១ ប៉ុន្តែ​ពេល​នេះ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ៧ ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣០,៤៦៩,៩២០។
៦/ ទួរគី (ចំនួន ៣០,៩៦៣,១០០​នាក់)

ប្រទេស​ទួរគី​បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​ទី ៤ ទៅ​ឈរ​លេខ​រៀង​ទី​៦ ថ្វីបើ​ចំនួន​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ។ តាម​ការ​វាយ​តម្លៃ​ក្នុង​ចំណោម​អ្នក​ដែល​មាន​គណនី Facebook ប្រមាណ​៣០,៩៦៣,១០០​នាក់ គឺបុរស​មាន​ចំនួន ៦៣,៣% ចំណែក​នារី​មាន​ចំនួន ៣៦,៦%​ប៉ុណ្ណោះ។
៥/ ម៉ិកស៊ីកូ (ចំនួន ៣០,៩៩០,៤៨០​នាក់)

ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​ថ្មីៗ​មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​គិត​មក​ដល់​ដើម​ឆ្នាំ​២០១២​នេះ​មាន​ចំនួន ៣០,៩៩០,៤៨០​នាក់ ជាហេតុ​ធ្វើ​ឲ្យ​ម៉ិកស៊ីកូ​អាច​លោត​ផ្លោះ​ចំណាត់​ថ្នាក់​ពី​លេខ​ ៧ កាល​ដើម​ឆ្នាំ​២០១១ មក​ឈរ​ចំណាត់​ថ្នាក់​ទី ៥​ក្នុង​ឆ្នាំ​២០១២​នេះ។
៤/ ប្រេស៊ីល (ចំនួន ៣៥,១៥៤,៥០០​នាក់)

ប្រេស៊ីល​បាន​សាង​ភាព​មហស្ចារ្យ​សម្រាប់​ Facebook តាម​រយៈ​ការ​ឡើង​ចំណាត់​ថ្នាក់​ពី​លេខ​រៀង​ទី ១៧ មក​ទី ៤ នៅ​ដើម​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣៥,១៥៤,៥០០ នាក់​ដែល​នេះ​កើន​ឡើង​ជិត ៣៩៨,៤៩% ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។
៣/ ឥណ្ឌា ( ចំនួន​៤១,៤០២,៤២០​នាក់)

ឥណ្ឌា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ មិន​ថា​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​នោះ​ទេ។ ឥណ្ឌា​ជាប់​លេខ​ ២ ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​លោក​បន្ទាប់​ពី​ចិន។ បើ​និយាយ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឥណ្ឌា​មាន​ចំនួន​អ្នក​ប្រើប្រាស់ ៤១,៤០២,៤២០​នាក់​ដោយ​បាន​ទម្លាក់​ចក្រភព​អង់គ្លេស​ឲ្យ​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ៧​កាល​ពី​ឆ្នាំ​មុន។
២/ ឥណ្ឌូណេស៊ី (ចំនួន ៤១,៧៧៧,២៤០​នាក់)

មាន​ការ​ប្រែប្រួល​ជា​ច្រើន​លើ​ការ​ឡើង​ចុះ​ចំណាត់​ថ្នាក់​របស់​ប្រទេស​ មួយ​ចំនួន ប៉ុន្តែ​ឥណ្ឌូណេស៊ី​នៅ​តែ​អាច​រក្សា​ចំណាត់​ថ្នាក់​របស់​ខ្លួន​បាន​ល្អ​ ប្រសើរ ក្នុង​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ ៤១,៧៧៧,២៤០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ ២៣៨​លាន​នាក់​ក្នុង​ប្រទេស​នេះ។
១/ សហរដ្ឋ​អាមេរិក (ចំនួន ១៥៧,៤១៥,១៨០​នាក់)

ដូច​តាម​ការ​រំពឹង​ទុក​ សហរដ្ឋ​អាមេរិក​នៅ​តែ​ឈរ​តំណែង​នាំមុខ​លើ​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១២​នេះ។ បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក ១៥៧,៤១៥,១៨០ បាន​បង្កើត​និង​ប្រើប្រាស់​បណ្តាញ​ Facebook ដើម្បី​ទំនាក់ទំនង​គ្នា​ក្នុង​ការ​រស់នៅ​និង​ការ​កម្សាន្ត​ផ្សេងៗ។
ចុះ​ស្រុក​ខ្មែរ​យើង​ប្រិយមិត្ត​មាន​ដឹង​ថា​មាន​ចំនួន​អ្ន​កប្រើប្រាស់​ប៉ុន្មានដែរ?
ដោយ៖ ប៊ុណ្ណារ៉ា          (sabay)
ប្រភព៖ Tiptoptens