អ្នកប្រើប្រាស់សកម្មប្រមាណជាង 900 លាននាក់ជុំវិញ
ពិភពលោក គិតត្រឹមដើមឆ្នាំ ២០១២នេះ។
ចំនួនដ៏ច្រើនសម្បើមនេះធ្វើឲ្យអ្នកដែលមានបញ្ជីឈ្មោះក្នុង
Facebook បានចោទសំនួរសួរថា
តើប្រទេសណាខ្លះដែលមានអ្នកលេងច្រើនបើកំណត់ត្រឹម១០ ប្រទេស?
នេះជាចម្ងល់ដែលប្រិយមិត្តចង់ដឹង
តោះ!កុំឲ្យខាតពេលយូរទៅតាមដានជាមួយ Sabay សម្រាប់ប្រទេសទាំង ១០
ដែលជាប់ចំណាត់ថ្នាក់មានចំនួនអ្នកប្រើប្រាស់បណ្ដាញ Facebook
ច្រើនលើសលុបជាងគេ។
ឥឡូវប្រិយមិត្តរាប់ពីលេខរៀងទី ១០ ចុះមក…..
១០/ អាល្លឺម៉ង់ (ចំនួន ២២,១២៥,៣០០នាក់)
កាលដើមឆ្នាំ២០១១ ប្រទេសអាល្លឺម៉ង់ស្ថិតនៅក្រៅបញ្ជីប្រទេសទាំង
១០ ដែលមានចំនួនអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ។
ប៉ុន្តែត្រឹមរយៈពេល ១ ឆ្នាំប៉ុណ្ណោះចំនួនអ្នកមាន Account Facebook
មានការកើនឡើងជាលំដាប់ដល់ ២២,១២៥,៣០០នាក់គិតមកទល់ដើមឆ្នាំ២០១២នេះ។
៩/ បារាំង (ចំនួន ២៣,៥៤៤,៤៦០នាក់)
ចំនួនអ្នកប្រើប្រាស់ Facebook
នៅប្រទេសបារាំងមានការកើនឡើងតិចតួចពីចំនួន
២០,៤៦៩,៤២០នាក់កាលពីដើមឆ្នាំ២០១១
ទៅ២៣,៥៤៤,៤៦០នាក់ក្នុងដើមឆ្នាំ២០១២នេះ។
ចរន្តនេះហាក់បង្ហាញពីភាពហ្នឹងថ្កល់និងការឈានទៅដល់កម្រិតកំពូល
សម្រាប់ចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសមួយនេះ ខណៈ Facebook
កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅបណ្តាប្រទេសដទៃ
ទៀត។
៨/ ហ្វីលីពីន (ចំនួន ២៧,០៣៣,៦៨០នាក់)
ហ្វីលីពីនជាប្រទេសដ៏តូចមួយ
បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងបញ្ជីប៉ុន្តែបើនិយាយពីចំនួនអ្នក
មាន Account Facebook មានប្រមាណ ២៧,០៣៣,៦៨០នាក់គឺស្មើ
២៨,២២%នៃចំនួនប្រជាជនសរុប
៩៥,៨លាននាក់នៅក្នុងប្រទេសប្រជុំកោះមួយនេះ។
៧/ ចក្រភពអង់គ្លេស (ចំនួន ៣០,៤៦៩,៩២០)
ធ្លាប់តែស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៣
បន្ទាប់ពីអាមេរិកនិងឥណ្ឌូណេស៊ីកាលពីដើមឆ្នាំ២០១១
ប៉ុន្តែពេលនេះចក្រភពអង់គ្លេសបានធ្លាក់មកឈរនៅលេខរៀងទី ៧
ជាមួយចំនួនអ្នកប្រើប្រាស់ ៣០,៤៦៩,៩២០។
៦/ ទួរគី (ចំនួន ៣០,៩៦៣,១០០នាក់)
ប្រទេសទួរគីបានធ្លាក់ចំណាត់ថ្នាក់ពីទី ៤ ទៅឈរលេខរៀងទី៦
ថ្វីបើចំនួនអ្នកប្រើប្រាស់មានការកើនឡើងយ៉ាងណាក៏ដោយ។
តាមការវាយតម្លៃក្នុងចំណោមអ្នកដែលមានគណនី Facebook
ប្រមាណ៣០,៩៦៣,១០០នាក់ គឺបុរសមានចំនួន ៦៣,៣% ចំណែកនារីមានចំនួន
៣៦,៦%ប៉ុណ្ណោះ។
៥/ ម៉ិកស៊ីកូ (ចំនួន ៣០,៩៩០,៤៨០នាក់)
ដោយសារចំនួនអ្នកប្រើប្រាស់ថ្មីៗមានការកើនឡើងខ្លាំង
ដោយគិតមកដល់ដើមឆ្នាំ២០១២នេះមានចំនួន ៣០,៩៩០,៤៨០នាក់
ជាហេតុធ្វើឲ្យម៉ិកស៊ីកូអាចលោតផ្លោះចំណាត់ថ្នាក់ពីលេខ ៧
កាលដើមឆ្នាំ២០១១ មកឈរចំណាត់ថ្នាក់ទី ៥ក្នុងឆ្នាំ២០១២នេះ។
៤/ ប្រេស៊ីល (ចំនួន ៣៥,១៥៤,៥០០នាក់)
ប្រេស៊ីលបានសាងភាពមហស្ចារ្យសម្រាប់ Facebook
តាមរយៈការឡើងចំណាត់ថ្នាក់ពីលេខរៀងទី ១៧ មកទី ៤
នៅដើមឆ្នាំ២០១២នេះជាមួយចំនួនអ្នកប្រើប្រាស់ ៣៥,១៥៤,៥០០
នាក់ដែលនេះកើនឡើងជិត ៣៩៨,៤៩% ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។
៣/ ឥណ្ឌា ( ចំនួន៤១,៤០២,៤២០នាក់)
ឥណ្ឌាជាប្រទេសកំពុងអភិវឌ្ឍដែលមានភាពលេចធ្លោយ៉ាងខ្លាំង
មិនថាផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យានោះទេ។ ឥណ្ឌាជាប់លេខ ២
ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើលោកបន្ទាប់ពីចិន។
បើនិយាយពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook
ឥណ្ឌាមានចំនួនអ្នកប្រើប្រាស់
៤១,៤០២,៤២០នាក់ដោយបានទម្លាក់ចក្រភពអង់គ្លេសឲ្យទៅឈរនៅលេខរៀងទី
៧កាលពីឆ្នាំមុន។
២/ ឥណ្ឌូណេស៊ី (ចំនួន ៤១,៧៧៧,២៤០នាក់)
មានការប្រែប្រួលជាច្រើនលើការឡើងចុះចំណាត់ថ្នាក់របស់ប្រទេស
មួយចំនួន
ប៉ុន្តែឥណ្ឌូណេស៊ីនៅតែអាចរក្សាចំណាត់ថ្នាក់របស់ខ្លួនបានល្អ
ប្រសើរ ក្នុងឆ្នាំ២០១២នេះជាមួយចំនួនអ្នកប្រើប្រាស់ ៤១,៧៧៧,២៤០នាក់
ក្នុងចំណោមពលរដ្ឋសរុបប្រមាណ ២៣៨លាននាក់ក្នុងប្រទេសនេះ។
១/ សហរដ្ឋអាមេរិក (ចំនួន ១៥៧,៤១៥,១៨០នាក់)
ដូចតាមការរំពឹងទុក
សហរដ្ឋអាមេរិកនៅតែឈរតំណែងនាំមុខលើចំនួនអ្នកប្រើប្រាស់ Facebook
ច្រើនជាងគេបំផុតក្នុងឆ្នាំ២០១២នេះ។ បច្ចុប្បន្នពលរដ្ឋអាមេរិក
១៥៧,៤១៥,១៨០ បានបង្កើតនិងប្រើប្រាស់បណ្តាញ Facebook
ដើម្បីទំនាក់ទំនងគ្នាក្នុងការរស់នៅនិងការកម្សាន្តផ្សេងៗ។
ចុះស្រុកខ្មែរយើងប្រិយមិត្តមានដឹងថាមានចំនួនអ្នកប្រើប្រាស់ប៉ុន្មានដែរ?
ដោយ៖ ប៊ុណ្ណារ៉ា (sabay)
ប្រភព៖ Tiptoptens
ឥឡូវប្រិយមិត្តរាប់ពីលេខរៀងទី ១០ ចុះមក…..
១០/ អាល្លឺម៉ង់ (ចំនួន ២២,១២៥,៣០០នាក់)
៩/ បារាំង (ចំនួន ២៣,៥៤៤,៤៦០នាក់)
៨/ ហ្វីលីពីន (ចំនួន ២៧,០៣៣,៦៨០នាក់)
៧/ ចក្រភពអង់គ្លេស (ចំនួន ៣០,៤៦៩,៩២០)
៦/ ទួរគី (ចំនួន ៣០,៩៦៣,១០០នាក់)
៥/ ម៉ិកស៊ីកូ (ចំនួន ៣០,៩៩០,៤៨០នាក់)
៤/ ប្រេស៊ីល (ចំនួន ៣៥,១៥៤,៥០០នាក់)
៣/ ឥណ្ឌា ( ចំនួន៤១,៤០២,៤២០នាក់)
២/ ឥណ្ឌូណេស៊ី (ចំនួន ៤១,៧៧៧,២៤០នាក់)
១/ សហរដ្ឋអាមេរិក (ចំនួន ១៥៧,៤១៥,១៨០នាក់)
ចុះស្រុកខ្មែរយើងប្រិយមិត្តមានដឹងថាមានចំនួនអ្នកប្រើប្រាស់ប៉ុន្មានដែរ?
ដោយ៖ ប៊ុណ្ណារ៉ា (sabay)
ប្រភព៖ Tiptoptens
____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :