អាមេរិក (BBC)៖ អគារពាណិជ្ជកម្មពិភពលោកថ្មីមួយរបស់សហរដ្ឋអាមេរិក ត្រៀមនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងញូវយ៉ ក ព្រោះវាមានកម្ពស់រហូតដល់ទៅ ៥៤១ម. នៅពេលបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ
ខាងមុខនេះ។
អគារនេះ ត្រូវបានគេសាងសង់ឡើង ត្រង់កន្លែងអតីតអគារពាណិជ្ជកម្ម ដែលរងការបំផ្លិចបំផ្លាញ កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ តែម្តង។
អគារនេះមាន១០៤ជាន់ ត្រូវនឹងកម្ពស់ ៤១៦ម គឺដូចគ្នាបេះបិទទៅនឹងកម្ពស់អតីតអគារពាណិជ្ជកម្មពិភពលោកពីមុន ប៉ុន្តែ វាត្រូវនៅបន្ថែមអង់តែនមួយចំនួនទៀត។ រីឯនៅខាងក្នុងអគារវិញ ៦៩ជាន់ គឺជាផ្នែកការិយាល័យ រួមទាំងភោជនីយដ្ឋាន និងស្ថានីយផ្សាយទូរទស្សន៍ផងដែរ ដោយវាបំពាក់ដោយបរិក្ខាទំនើបៗ សម្រាប់ប្រើប្រាស់ និងសង្កេតការណ៍ផងដែរ។
លោកម៉ៃឃើល ប៊្លូមបឺក (Micheal Bloom Berg) ជាអភិបាលក្រុងញូវយ៉ក បានឱ្យដឹងផងដែរថា“នេះគឺជាជោគជ័យរបស់យើង ព្រោះញូវយ៉ក បានក្លាយជាទីក្រុងដែលមានអគារខ្ពស់ៗ និងខ្ពស់ជាងគេ ដែលបញ្ជាក់ថា វានឹងកាន់តែមានការរីកចម្រើននៅពេលខាងមុខ”។
នៅពេលដែលអគារនេះសាងសង់រួចរាល់ វានឹងក្លាយជាអគារដែលខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក ដោយយកឈ្នះប៉ម វីល្លីស (Willis Tower) ក្នុងរដ្ឋឈីកាហ្គោ៕
ប្រភពពី៖AKT
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :