បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Thursday, May 10, 2012

សុគន្ធនីសា ថោន​ថា​ ជ្រើសរើសផ្លូវដើរត្រូវ


សុគន្ធ និសា បាន​​ហោះ​ហើ​រ​ទៅស​ហ​រ​ដ្ឋ​អាមេ​រិ​ក​ ២ខែ​ ប​ន្ទា​ប់​ពី​បា​​ន​ជ្រ​ក​កោ​ន​ក្រោ​ម​ ​ដំបូ​ល​ថោ​ន​ ​ស​ម្ងំ​ព្យា​បា​លរ​បួ​​សបេះ​ដូ​ង​ ​និ​ង​ស្តា​រ​កេរ្តិ៍​ឈ្មោះ​​ឡើង​វិ​ញ​។​ ​ប៉ុ​ន្តែ​ ​​ម​តិភា​​គច្រើ​​ន​ ​លើ​ក​ឡើ​ងថា​​ ​សុគ​ន្ធ​ ​និ​សា​ ​ហា​ក់​ធ្លា​ក់​កូ​ដ​ ​ប​ន្តិ​ច​ ​ពេ​ល​ចា​ក​ចេ​ញ​ពី​ផ​លិ​ត​ក​ម្មរ​ស្មី​ហ​ង្ស​មា​ស​ ​នៅ​ថោ​ន​ ​ព្រោះ​តែ​ប​ទ​ច​ម្រៀ​ង​ថ្មី​ៗ ​អ​ត់​ទា​ន់​ ​មា​ន​ល្បី​ខ្លាំ​ង ​(​ផ្ទុះ) ទេ តែអ្នកតំណាងថោន បានច្រានចោល ហើយនិយាយថា និសា សម្រេចចិត្តត្រូវ
នៅថ្ងៃខាងមុខ នឹង កាន់តែល្បីជាមិនខាន ស្របពេលដែលសុគន្ធ និសា កំពុងតែត្រូវ ប្រុសអាណិកជន នៅអាមេរិក ចោម​សុំ​ស្នេហ៍​...។
មានការលើកឡើង ក្រោយពេល សុគន្ធ និសា ដើរចេញពីផលិតកម្មរស្មីហង្សមាស ភ្លាមៗថា នាងប្រាកដជាចប់ហើយ ចេញពីកន្លែង​ធំ​ទៅតូច។ ប៉ុន្តែ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយតម្លៃផ្តេសផ្តាស ទើបផលិតកម្មថោន បានចេញចម្រៀង១វ៉ុល និសា និងករុណា ពេជ្រ ហើយមានការផ្សព្វផ្សាយជាច្រើន ដើម្បីកុំឱ្យអន់ជាង កាលនៅរស្មីហង្សមាស។
ទោះបីជាយ៉ាងណា អ្នកតាមដានសកម្មភាពសិល្បៈ របស់សុគន្ធ និសា និយាយថា តារារូបនេះ នៅតែមិនទាន់ល្បីដូចកាលនៅ​ទ្រនំ​ចាស់​ទេ ព្រោះអីបទចម្រៀងនាងនៅហង្សមាស គឺបទ “អារម្មណ៍ពេលបែកគ្នា” និងបទ “ស្រលាញ់អូនឱ្យច្រើនៗ” នៅតែត្រូវ​បាន​គេ​និយមស្តាប់ និងសំណូមពរតាមវិទ្យុ និងច្រៀងតាមបៀរហ្គារដិន។ ចំណែកបទថ្មីៗ នៅថោន យូរៗបានឃើញចាក់តាម My TV ម្តង ហើយការច្រៀងតាមឆាកតន្ត្រីទូរទស្សន៍ ហាក់ស្ងប់ស្ងាត់បទសុគន្ធ និសា។ មានការលើកឡើង ថា សុគន្ធ និសា បើនៅតែ​បែបនេះ​ទៀត បទចម្រៀងនាងនឹងបាត់នៅលើទីផ្សារជាមិនខាន។
លោកយឹម តាស្រង់ ហាក់យល់ឃើញផ្ទុយពីការលើកឡើងនេះ លោកនិយាយថា សុគន្ធ និសា ជ្រើសផ្លូវចេញពីហង្សមាស ជាការ​ត្រឹមត្រូវ។
ទីប្រឹក្សាផលិតកម្មថោន រូបនេះ បាននិយាយថា “និសា មកថោន មានបទល្អៗច្រៀង ហើយមិនមែនជាការធ្លាក់កូដទេ តែកាន់តែល្បី​ជាង​មុនផង ព្រោះពេលគាត់កំពុងច្រៀងនៅអាមេរិក ហ្នឹង ប្រាប់ខ្ញុំថា បទគាត់នៅថោន មាន “បងនឹកគេដល់ថ្នាក់ចង់ឈឺ” “មួយ​នាទីក្បែរអូន” និង បទឆ្លងឆ្លើយជាមួយករុណា ពេជ្រ “សង្ឃឹម១ខែទៀត បងនឹងភ្លេចអូន” មានគេនិយមច្រើន គេចូលចិត្ត ច្រៀង​ខារ៉ាអូខេ នៅទីនោះណាស់ អ៊ីចឹងថាថយក្រោយម៉េចនឹងកើតទៅ? យើងមិនអាចប្រៀបធៀប បទចម្រៀងសុគន្ធ និសា នៅហង្សមាស និងថោន បានទេ ព្រោះអី នៅហង្សមាស បទចម្រៀងគាត់ មានយ៉ាងតិចក៏៥០បទដែរ តែបទគាត់នៅហង្សមាស ទើបមានគេ​ស្គាល់​ប៉ុន្មាន​បទចុងក្រោយនេះ”។
សុគន្ធ និសា បានចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ មេសា ជាមួយតារាចម្រៀងរួមក្រុម លោកករុណា ពេជ្រ ដោយមុនឡើងយន្តហោះ តារាតូចច្រឡឹងរូបនេះ បាន ព្យាយាមលាក់រឿងនាងទៅអាមេរិក នេះ ព្រោះតែខ្លាចបាត់ទីផ្សារនៅក្នុង​ស្រុក ពេលបទចម្រៀងនាង នៅមិនទាន់ចេញបានដិតដល់លើទីផ្សារ។
តាមប្រភពថា គ្រាន់តែទៅដល់អាមេរិក ភ្លាម សុគន្ធ និសា ត្រូវបានគេចោមរោមនាង តាំងពីចេញសម្តែងលើកដំបូងម៉្លេះ ដោយសំបុត្រ​ត្រូវបានគេដាក់លក់អស់ នៅសាលមួយ ដែលផ្ទុកអ្នកទស្សនាជិត១ពាន់នាក់។ សុគន្ធ និសា ត្រូវបានគេចោមរោមសុំថតរូប ហើយ ខ្លះ​សាកសួរនាងពីការបែកបាក់ជាមួយគូស្នេហ៍ចាស់ សុខ ជំនោរ ទៀតផង និងមានប្រុសខ្លះ បានសុំ- ស្នេហ៍ពីតារាតូចច្រឡឹងរូបនេះ។
លោកយឹម តាស្រង់ ជាអ្នកនិពន្ធផ្ទាល់ខ្លួន របស់សុគន្ធ និសា បានប្រាប់ថា “និសា ទៅច្រៀង ហ្នឹងតែ២ខែ ទេ សប្តាហ៍ក្រោយនេះ គាត់​នឹងវិលមកស្រុកវិញហើយ ព្រោះមានការងារច្រើន គាត់ត្រូវធ្វើជាមួយនឹងបទចម្រៀងថត ជឌ-ជ្វឌ ជាច្រើនទៀត តែមុនចេញ​ទៅអាមេរិក នេះ និសា បានថតបទថ្មីៗ ដូចជា “ហេតុអ្វីពិភពលោកនេះប្រុសស្មោះ មានតិចខ្លាំងម៉្លេះ? “ឈឺចាប់ព្រោះ​ស្នេហ៍ឆាប់​ចាស់” និង បទ “គ្រាន់តែឮឈ្មោះបង អូនចង់នឿយបេះដូង” ដែលបទ ទាំងនេះ ខ្ញុំជាអ្នកនិពន្ធឱ្យគាត់ សម្រាប់វ៉ុលក្រោយនេះ”។
តាមរយៈការអះអាងថា នឹងរុញច្រានឱ្យសុគន្ធ និសា ទៅមុខ របស់ផលិតកម្មថោននេះ គេសង្ឃឹមថា សុគន្ធ និសា មិនធ្លាប់នឹកទេ គេមិនទាន់ដឹងថាយ៉ាងណា ឡើយ ព្រោះមាស សុខសោភា ធ្លាប់តែនាំមុខគេ នៅថោន ស្រាប់ទៅហើយ។
សុគន្ធ និសា នឹង​ស្ពាយ​ភាពជោគជ័យ វិលពីសហរដ្ឋអាមេរិក វិញ នៅពាក់កណ្តាលខែឧសភា ហើយនាងក៏អាចពិចារណាសំណើ​សុំ​ស្នេហាពីប្រុសអាមេរិក ដែរ ដោយសារតែដឹងថា លែងពាក់ព័ន្ធគ្នាជាមួយសុខ ជំនោរ ទៀតហើយ ទើបប្រុសអាមេរិក ដាក់សំណើសុំ​ស្នេហាស្រីស្រស់តូចច្រឡឹងរូបនេះ ប៉ុន្តែ គេជឿថា សុគន្ធ និសា កំពុងតែ ពិចារណានៅឡើយ មិនហ៊ានទទួលយកស្នេហ៍ថ្មីទេ ព្រោះ​ខ្លាច​ជួប​ស្នេហាបរាជ័យ ម្តងទៀត...៕
ប្រភពពី៖​AKT

តួស្រី៤នាក់របស់កូរ៉េ សំដែងជាតួប្រុស មានភាពលេចធ្លោបំផុតក្នុង ភាពយន្តកូរ៉េ

ស៊ិចស៊ីនិងស្រស់ស្អាត ស្រីស្អាតកូរ៉េពេលតែងខ្លួនជាប្រុសក៏នៅតែមានការគាំទ្រយ៉ាងខ្លាំង
ពីសំណាក់ទស្សនិកជនដែលជាអ្នកគាំទ្រ។

Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
រឿងភាគ"ហាងកាហ្វេព្រះអង្គម្ចាស់" បានធ្វើព្យុះធ្វើភ្លៀង នៅតាមប្រទេសនៅអាស៊ី ហើយបានធ្វើ
អោយកេរ្តិ៍ឈ្មោះតារាភាពយន្តស្រីYoon Eun Hye ឡើងដល់កំរិតកំពូល។ តួអង្គ Go Eun Chan
(ធ្វើជាប្រុស) របស់នាងក្នុងរឿងត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង។
Park Shin Hye  ក្នុងរឿង You are so handsome
Park Shin Hye  ក្នុងរឿង You are so handsome
រឿងនិយាយអំពី “ប្រុសស្អាត” 4នាក់ក្នុងក្រុមចម្រៀងដ៏ល្បីមិនទាន់ឃ្លាតទៅណាឆ្ងាយពីអារម្មណ៏
ទស្សនិកជនឡើយ។ ក្នុងរឿងYou are so handsome អ្នកគាំទ្រមិនអាចបំភ្លេចបានពីរឿងស្នេហា
បួននាក់រវាងនារីម្នាក់ដែលក្លែងធ្វើប្រុស និងបុរសបីនាក់ទៀតក្នុងក្រុម។ ចុងក្រោយនាងបានជ្រើស
រើសនិងប្រគល់ក្តីស្រលាញ់របស់នាងឲទៅបុរសជាប្រធានក្រុម។​ តាមរយះរឿងនេះបានធ្វើឲកេរ្តិ៍
ឈ្មោះរបស់នាងកាន់តែល្បីមួយកំរិតទៀត។
Moon Geun Young  ក្នុងរឿងវិចិត្រករខ្យល់
Moon Geun Young  ក្នុងរឿងវិចិត្រករខ្យល់
មិនគ្រាន់តែមានទំរង់មុខស្រស់ស្អាត សមត្ថភាពសម្តែងបានល្អMoon Geun Young ថែមទាំងបាន
ធ្វើឲមនុស្សជាច្រើនកោតសរសើរព្រោះតែសន្តានចិត្តល្អ និងការសម្តែងបានយ៉ាងឥតខ្ចោះគ្រប់សាច់
រឿងសម្តែង។
Park Min Young  ក្នុងរឿង រឿងស្នេហា Shunkunwan

Park Min Young ឆ្លាតវាងវៃក្នុងរឿង រឿងស្នេហាShunkunwan
Park Min Young ជានារីម្នាក់ស្រស់ស្អាត ឆ្លាតវៃ ហើយហ៊ានក្លែងខ្លួនជាប្រុសប្រលងចូលសាលា
Shunkunwan កន្លែងមិនអនុញ្ញាតិឲស្រីភេទរៀន។ ដោយសារតែការឆ្លាតវៃ នាងបានឆ្លងផុតគ្រោះ
ថ្នាក់ជាច្រើន  ហើយបានផ្សារភ្ជាប់ចំណងស្នេហាយ៉ាងជ្រាលជ្រៅជាមួយនឹងបុរសជាកូនរបស់មន្រ្តី
រាជវាំងដែលរៀនក្នុងសាលាជាមួយនាង។
ដោយ៖ nano  (Camnews)
ប្រភព៖ zing




រថយន្តអណ្ដែតលើអាកាស​ នៅប្រទេសចិន

មានវត្ថុជាច្រើន បន្តែយើងអាចទទួលយកវត្ថុមួយគឺយើងកំពុងរង់ចាំឡានអណ្តែត
លើអាកាស ដែលផ្តល់ឲ្យយើងនូវជីវិតងាយស្រួសក្នុងពេលអនាគត។ មែនហើយ
យើងកំពុងតែរង់ចាំជិះរយន្តមួយដ៏តូច រថយន្តVolkswagenអាចធ្វើឲ្យយើងមានក្តី
សង្ឈឹម ដោយសព្វផ្សាយឲ្យមានការផលិតរថយន្តអណ្តែតលើអាកាស។ វាពិតជា
ត្រឹមត្រូវណាស់! វិស្វករអាឡឺម៉ុងជាច្រើននៅក្នុងប្រទេស    ពួកគេបានបញ្ចូលការ
ប្រើប្រពន្ធវិទ្យាសាស្រ្ត  ដើម្បីផលិតរឿងមិនគួរឲ្យជឿនេះក្លាយជាការពិតដោយធ្វើ
យើងមានរថយន្តអណ្តែតលើអាកាសមួយ!។ នៅពេលអ្នកឃើញវា អ្នកនឹងគិតថា
រថយន្តអណ្តែតលើអាកាសនេះគឺមានលក្ខណៈស្រដៀងគ្នា    នឹងរថយន្តមួយក្នុង
រឿងភាពយន្តគំនូរជីវចរមួយឈ្មោះថា​The Jetsons cartoon ហើយរថយន្តនៅថ្ងៃ
អនាគតនឹងមានសណ្ឋានដូចនេះ។ ក្មេងស្រីម្នាក់ ដែលសិក្សាផ្នែកជីវចលនា និង
រចនាម៉ូតហ្គេម មកពីទីក្រុងChengdu បានចូលជិះក្នុងរថយន្តមួយនេះដោយគ្មាន
កង់។ រថយន្តម៉ូដែលVolkswagen បានជ្រើសរើសរចនាម៉ូត និង  ផលិតវីឌីដូមួយ
ដ៏ល្បី  អនាគតដ៏អស្ចារ្យរបស់ពួកយើងនឹងក្លាយជាការពិត។ សូមមើលរូបភាពដ៏
រន្ធត់ដោយខ្លួនអ្នកផ្ទាល់នៅខាងក្រោម។






បើចង់ជ្រាបច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖


ដោយៈ  វណ្ណៈ​​  (Camnews)
ប្រភពៈ  vyperlook