សុគន្ធ និសា បានហោះហើរទៅសហរដ្ឋអាមេរិក ២ខែ បន្ទាប់ពីបានជ្រកកោនក្រោម ដំបូលថោន សម្ងំព្យាបាលរបួសបេះដូង និងស្តារកេរ្តិ៍ឈ្មោះឡើងវិញ។ ប៉ុន្តែ មតិភាគច្រើន លើកឡើងថា សុគន្ធ និសា ហាក់ធ្លាក់កូដ បន្តិច ពេលចាកចេញពីផលិតកម្មរស្មីហង្សមាស នៅថោន ព្រោះតែបទចម្រៀងថ្មីៗ អត់ទាន់ មានល្បីខ្លាំង (ផ្ទុះ) ទេ តែអ្នកតំណាងថោន បានច្រានចោល ហើយនិយាយថា និសា សម្រេចចិត្តត្រូវ
នៅថ្ងៃខាងមុខ នឹង កាន់តែល្បីជាមិនខាន ស្របពេលដែលសុគន្ធ និសា កំពុងតែត្រូវ ប្រុសអាណិកជន នៅអាមេរិក ចោមសុំស្នេហ៍...។
មានការលើកឡើង ក្រោយពេល សុគន្ធ និសា ដើរចេញពីផលិតកម្មរស្មីហង្សមាស ភ្លាមៗថា នាងប្រាកដជាចប់ហើយ ចេញពីកន្លែងធំទៅតូច។ ប៉ុន្តែ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយតម្លៃផ្តេសផ្តាស ទើបផលិតកម្មថោន បានចេញចម្រៀង១វ៉ុល និសា និងករុណា ពេជ្រ ហើយមានការផ្សព្វផ្សាយជាច្រើន ដើម្បីកុំឱ្យអន់ជាង កាលនៅរស្មីហង្សមាស។
ទោះបីជាយ៉ាងណា អ្នកតាមដានសកម្មភាពសិល្បៈ របស់សុគន្ធ និសា និយាយថា តារារូបនេះ នៅតែមិនទាន់ល្បីដូចកាលនៅទ្រនំចាស់ទេ ព្រោះអីបទចម្រៀងនាងនៅហង្សមាស គឺបទ “អារម្មណ៍ពេលបែកគ្នា” និងបទ “ស្រលាញ់អូនឱ្យច្រើនៗ” នៅតែត្រូវបានគេនិយមស្តាប់ និងសំណូមពរតាមវិទ្យុ និងច្រៀងតាមបៀរហ្គារដិន។ ចំណែកបទថ្មីៗ នៅថោន យូរៗបានឃើញចាក់តាម My TV ម្តង ហើយការច្រៀងតាមឆាកតន្ត្រីទូរទស្សន៍ ហាក់ស្ងប់ស្ងាត់បទសុគន្ធ និសា។ មានការលើកឡើង ថា សុគន្ធ និសា បើនៅតែបែបនេះទៀត បទចម្រៀងនាងនឹងបាត់នៅលើទីផ្សារជាមិនខាន។
លោកយឹម តាស្រង់ ហាក់យល់ឃើញផ្ទុយពីការលើកឡើងនេះ លោកនិយាយថា សុគន្ធ និសា ជ្រើសផ្លូវចេញពីហង្សមាស ជាការត្រឹមត្រូវ។
ទីប្រឹក្សាផលិតកម្មថោន រូបនេះ បាននិយាយថា “និសា មកថោន មានបទល្អៗច្រៀង ហើយមិនមែនជាការធ្លាក់កូដទេ តែកាន់តែល្បីជាងមុនផង ព្រោះពេលគាត់កំពុងច្រៀងនៅអាមេរិក ហ្នឹង ប្រាប់ខ្ញុំថា បទគាត់នៅថោន មាន “បងនឹកគេដល់ថ្នាក់ចង់ឈឺ” “មួយនាទីក្បែរអូន” និង បទឆ្លងឆ្លើយជាមួយករុណា ពេជ្រ “សង្ឃឹម១ខែទៀត បងនឹងភ្លេចអូន” មានគេនិយមច្រើន គេចូលចិត្ត ច្រៀងខារ៉ាអូខេ នៅទីនោះណាស់ អ៊ីចឹងថាថយក្រោយម៉េចនឹងកើតទៅ? យើងមិនអាចប្រៀបធៀប បទចម្រៀងសុគន្ធ និសា នៅហង្សមាស និងថោន បានទេ ព្រោះអី នៅហង្សមាស បទចម្រៀងគាត់ មានយ៉ាងតិចក៏៥០បទដែរ តែបទគាត់នៅហង្សមាស ទើបមានគេស្គាល់ប៉ុន្មានបទចុងក្រោយនេះ”។
សុគន្ធ និសា បានចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ មេសា ជាមួយតារាចម្រៀងរួមក្រុម លោកករុណា ពេជ្រ ដោយមុនឡើងយន្តហោះ តារាតូចច្រឡឹងរូបនេះ បាន ព្យាយាមលាក់រឿងនាងទៅអាមេរិក នេះ ព្រោះតែខ្លាចបាត់ទីផ្សារនៅក្នុងស្រុក ពេលបទចម្រៀងនាង នៅមិនទាន់ចេញបានដិតដល់លើទីផ្សារ។
តាមប្រភពថា គ្រាន់តែទៅដល់អាមេរិក ភ្លាម សុគន្ធ និសា ត្រូវបានគេចោមរោមនាង តាំងពីចេញសម្តែងលើកដំបូងម៉្លេះ ដោយសំបុត្រត្រូវបានគេដាក់លក់អស់ នៅសាលមួយ ដែលផ្ទុកអ្នកទស្សនាជិត១ពាន់នាក់។ សុគន្ធ និសា ត្រូវបានគេចោមរោមសុំថតរូប ហើយ ខ្លះសាកសួរនាងពីការបែកបាក់ជាមួយគូស្នេហ៍ចាស់ សុខ ជំនោរ ទៀតផង និងមានប្រុសខ្លះ បានសុំ- ស្នេហ៍ពីតារាតូចច្រឡឹងរូបនេះ។
លោកយឹម តាស្រង់ ជាអ្នកនិពន្ធផ្ទាល់ខ្លួន របស់សុគន្ធ និសា បានប្រាប់ថា “និសា ទៅច្រៀង ហ្នឹងតែ២ខែ ទេ សប្តាហ៍ក្រោយនេះ គាត់នឹងវិលមកស្រុកវិញហើយ ព្រោះមានការងារច្រើន គាត់ត្រូវធ្វើជាមួយនឹងបទចម្រៀងថត ជឌ-ជ្វឌ ជាច្រើនទៀត តែមុនចេញទៅអាមេរិក នេះ និសា បានថតបទថ្មីៗ ដូចជា “ហេតុអ្វីពិភពលោកនេះប្រុសស្មោះ មានតិចខ្លាំងម៉្លេះ? “ឈឺចាប់ព្រោះស្នេហ៍ឆាប់ចាស់” និង បទ “គ្រាន់តែឮឈ្មោះបង អូនចង់នឿយបេះដូង” ដែលបទ ទាំងនេះ ខ្ញុំជាអ្នកនិពន្ធឱ្យគាត់ សម្រាប់វ៉ុលក្រោយនេះ”។
តាមរយៈការអះអាងថា នឹងរុញច្រានឱ្យសុគន្ធ និសា ទៅមុខ របស់ផលិតកម្មថោននេះ គេសង្ឃឹមថា សុគន្ធ និសា មិនធ្លាប់នឹកទេ គេមិនទាន់ដឹងថាយ៉ាងណា ឡើយ ព្រោះមាស សុខសោភា ធ្លាប់តែនាំមុខគេ នៅថោន ស្រាប់ទៅហើយ។
សុគន្ធ និសា នឹងស្ពាយភាពជោគជ័យ វិលពីសហរដ្ឋអាមេរិក វិញ នៅពាក់កណ្តាលខែឧសភា ហើយនាងក៏អាចពិចារណាសំណើសុំស្នេហាពីប្រុសអាមេរិក ដែរ ដោយសារតែដឹងថា លែងពាក់ព័ន្ធគ្នាជាមួយសុខ ជំនោរ ទៀតហើយ ទើបប្រុសអាមេរិក ដាក់សំណើសុំស្នេហាស្រីស្រស់តូចច្រឡឹងរូបនេះ ប៉ុន្តែ គេជឿថា សុគន្ធ និសា កំពុងតែ ពិចារណានៅឡើយ មិនហ៊ានទទួលយកស្នេហ៍ថ្មីទេ ព្រោះខ្លាចជួបស្នេហាបរាជ័យ ម្តងទៀត...៕
ប្រភពពី៖AKT