Friday, May 11, 2012

វិធីព្យាបាលកែងជើងប្រេះ



នៅក្នុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និង​ប្រេះ​បែក​ក្រហែង។
មានពេលខ្លះ វាអាច​បង្ករ​ឲ្យអ្នកមានការឈឺចាប់ ដែល​បះ​ពាល់​ទៅ​ដល់​ការ​ធ្វើដំណើរ​របស់​
អ្នក​ថែម​ទៀត​ផង។ ក៏ប៉ុន្តែ​ការ​ប្រេះ​កែង​ជើង​មិន​មែន​ជា​អាការៈ ​មិន​អាច​ព្យាបាល​បាន​​នោះ​
ឡើយ។ អ្នក​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ងាយៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម ដើម្បី​​ជៀស​វាង​ពី​ផល
​រំខាន​ទាំង​នោះ៖
១. ជំរុះ​ចោល​ស្បែក​ក្រិន និង​បែក​ប្រេះ
គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ព្យាបាលកែង​ជើងប្រេះ​ ​។   មាន​ផលិតផលមួយចំនួន​​អ្នក​អាច​រក
ទិញ​បាន​នូវ​តាម​ទីផ្សារ     ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​​​វត្តុធាតុដើម​មួយចំនួន​ដែល​មាន​ស្រាប់​ក្នុងផ្ទះ
របស់អ្នកបានដែរ​ ដូចជា ស្ករ ឬ        ក៏​​អំបិល​គឺ​ជា​វត្ថុធាតុដើម​​ដែល​អាចជួយ​អ្នក​​ជំរុះចោល
​កោសិកាចាស់ៗ​ដែល​ក្រិន​រឹង និង  ​ប្រេះ​បែក​នៅត្រង់​កែង​ជើងរបស់​អ្នក។   សូមលាប​វាលើ
​កែងជើង​​ហើយ​ទុក​​មួយ​សន្ទុះ បន្ទាប់​​មកដុះលាងវាដោយ​ប្រើប្រាស់​ច្រាសដុះជើង​   ​ជាមួយ​
នឹង​ទឹក​ក្តៅឧនៗ។ប្រសិនបើ​កែងជើង​របស់​អ្នក​​ប្រេះ​ខ្លាំង​រហូត​ដល់​មានឈាម​ផងនោះសូម
ប្រើ​ឧបករណ៍​សំរាប់​ដុះក្អែល​​ជំនួស​វិញ  ដោយដុះ​ស្រាលៗ    នឹងលាងចេញជាមួយ​ទឹក​ក្តៅ​​
ឧនៗ​។​
២. ផ្តល់សំណើមដល់កែងជើងរបស់អ្នក
បន្ទាប់ពីជំរុះចោលកោសិកាក្រិនឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)សំរាប់
លាបលើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។បន្ទាប់មកប្រើ
ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា    ឡូសិនបានជ្រាបចូលក្នុងស្បែក
កែងជើងអ្នកអស់ហើយ  អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការ
លាបឡូសិនគឺនៅពេលយប់មុនចូលគេង     ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន
និង មិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
៣. ការពារការប្រេះកែងជើងសារជាថ្មីអាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាព​ភ្លេចភ្លាំង​ច្រើន  សំពាធ​ឈាម​ឡើង​ខ្ពស់ និង​
ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក
មិនបាន​គ្រប់គ្រាន់។   សូម​ទទួលទានដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​
ទើប​ជាការ​ល្អ។


c
ដោយៈ  វណ្ណៈ (Camnews)
ប្រភពៈ  healthandlove

Related Posts Plugin for WordPress, Blogger...