Tuesday, May 1, 2012

Google គ្រោងបង្កើតវ៉ែនតាប្រភេទថ្មី​ ដែលអាច​ឲ្យដឹងពី​ ភូមិសាស្រ្ត និងរកពត៌មានតាមរយៈ កញ្ចក់វ៉ែនតា


ថ្មីៗ​នេះ ​ប្រភព​ព័ត៌​មាន​មិន​ច្បាស់​ការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ Google គ្រោង​នឹង​បង្កើត​វ៉ែន​តា​ប្រភេទ​ថ្មី​មួយ​ ដែល​មាន​លក្ខណៈ​ពិសេស​ជាង​វ៉ែន​តា​ប្រភេទ​មុន​ៗ​ គឺ​អា​ច​ស្វែង​រក​ទី​តាំង​ រក​ព័ត៌​មាន​ និង​អាន​អ៊ី​ម៉ែល​បាន​ដោយ​ផ្ទាល់​តែ​ម្តង​ពី​កញ្ចក់​វ៉ែន​តានោះ។ វ៉ែនតាពិសេសនេះ ត្រូវបានបញ្ជាតាមការប្រើសំឡេង។ វាអាចប្រាប់ផ្លូវតាមរយៈ GPS ពីកន្លែងដែលអ្នកកំពុងស្ថិតនៅទីកាន់ទីតាំងគោលដៅរបស់អ្នកបាន។ ក្រៅពីនេះ វាត្រូវបានគេបំពាក់ដោយប្រព័ន្ធ Android ដោយអ្នកអាចអានអ៊ីម៉ែល ឬស្វែងរកព័ត៌មាន ឬប្រើ Video Chat បានតាមរយៈអេក្រង់វ៉ែនតាតែម្តង ដោយមិនចាំបាច់ប្រើកុំព្យូទ័រ ឬ Tablet នោះឡើយ។ បន្ទាប់ពីព័ត៌មាននេះបានបែកធ្លាយឡើង អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា “ព័ត៌មាននេះ គឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះនេះគឺជាការបោះទុននៅក្នុងជំនួញ ប៉ុន្តែ ខ្ញុំសូមមិនបកស្រាយលម្អិតពីពាក្យចចាមអារ៉ាមនោះឡើយ”។ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតពីការចេញលក់នៅឡើយនោះទេ ព្រោះបច្ចុប្បន្ន វាកំពុងត្រូវគេធ្វើតេស្តក្នុងមន្ទីរពិសោធន៍៕
ប្រភពពី៖​ AKT

____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...