សម្រាប់មនុស្សគ្រប់រូបដែលប្រើ កុំព្យូទ័រ Desktop ជាធម្មតាត្រូវតែប្រើប្រាស់ Mouse ។ Mouse
បានក្លាយជាវត្ថុមួយដ៏សំខាន់នៃបច្ចេកវិទ្យា
ដែលយើងគិតថាមិនអាចអត់ថាបាន។ Mouse
ត្រូវបានគេបង្កើតឡើងនៅឆ្នាំ ១៩៦៤ ហើយការបង្កើតជាលើកដំបូងនោះ
Mouse គ្រាន់តែប្រអប់ឈើតូចមួយ
ដែលមានតែប៊ូតុងតែមួយប៉ុណ្ណោះសម្រាប់ Click ។ បន្ទាប់មកទៀត
ការរចនារូបរាងរបស់ Mouse មិនសូវជាផ្លាស់ប្ដូរប៉ុន្មាននោះទេ
ប៉ុន្តែមានបែបបទស្រួលប្រើជាងមុន។
Douglas Engelbart ដែលធ្វើការនៅ
វិទ្យាស្ថានស្រាវជ្រាវ Stanford គឺជាអ្នកបង្កើត Mouse
កុំព្យូទ័រដំបូងគេបង្អស់
ដែលមើលទៅដូចជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកប៉ុណ្ណោះ។ Douglas
Engelbart បានប្រើប្រាស់កម្លាំងចិត្តដែលគាត់មាន
ដើម្បីស្រាវជ្រាវទៅលើគម្រោងមួយ
ដែលគាត់គិតថាពិតជាអាចបន្ថែមជំនួយនៃការគិតរបស់មនុស្ស។
នៅឆ្នាំ ១៩៧០ Engelbart
និងប្រធានដឹកនាំវិស្វកររបស់គាត់ Bill English
បានព្យាយាមស្វែងយល់ពី ” ការបង្ហាញ ទីតាំង x-y
នៅលើប្រព័ន្ធអេក្រង់ ” ដែលត្រូវបានដាក់ឈ្មោះថា “Mouse”
ព្រោះថាខ្សែដែលចេញពីក្រោយ “ Mouse ”
ស្រដៀងទៅនឹងកន្ទុយកណ្ដុរពិត
ប៉ុន្តែនៅពេលនោះកុំព្យូទ័រផ្ទាល់ខ្លួននៅមានតិចនៅឡើយ។
វិទ្យាស្ថានស្រាវជ្រាវ Standford បានផ្ដល់សិទ្ធិបង្កើត Mouse
នេះទៅក្រុមហ៊ុន Apple ដោយទទួលបានទឹកប្រាក់មួយចំនួនតូចប្រហែលជា
៤ ម៉ឺន ដុល្លា ប៉ុន្តែ Engelbart
មិនបានល្បីឈ្មោះដោយសារការបង្កើតរបស់គាត់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០០០
លោកបានទទួលមេដាយថ្នាក់ជាតិនៃបច្ចេកវិទ្យា ក្នុងការផលិត Mouse
និងជួយអភិវឌ្ឍន៍ Hypertext
ដែលសុទ្ធតែអាចជួយឲ្យអ្នកប្រើប្រាស់កាន់តែទូលំទួលាយជាងមុន៕
រូបរាង Mouse នាពេលបច្ចុប្បន្ន (រូបភាព៖ www.hltv.org)
ប្រែសម្រួល៖ តុង (sabay)
ប្រភព៖ gajitz.com
ប្រភព៖ gajitz.com