ធម្មជាតិ​ដែល​យើង​កំពុង​តែ​រស់​នៅ គឺ​មាន​ពណ៌​ជា​ច្រើន​ដែល​អាច​ឲ្យ​មើល​ទៅ​ប្រកប​ដោយ​ភាព​រីករាយ​ជាមួយ​នឹង​ ការ​ស្រមើ​ស្រមៃ​ផ្សេងៗ។ សម្រាប់​​អ្នក​វិចិត្រករ​គេ​អាច​បង្កើត​ពណ៌​ជា​ច្រើន​បាន​តាម​ចិត្ត ចុះ​ចំណែក​ឯ​អ្នក​ដែល​មិនមែន​​ជា​វិចិត្រ​ករ​នោះ ពេល​ដែល​យើង​ចង់គូស​អ្វី​មួយ​ភ្លាម​ៗ ឬ​ក៏​គ្មាន​ប្រដាប់​លាយ​ពណ៌​នៅ​ក្បែរ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?
ប្រដាប់​ថត​ចម្លង​ពណ៌​មួយ​ ដែល​ចេញ​ពី​គំនិត​អ្នក​រចនា​ម្នាក់ ​ឈ្មោះ​ Jinsun Park​ អាច​ជា​ចម្លើយ​ដែល​បាន​ចោទ​សួរ​ខាង​លើ។ ប៊ិច​មួយ​នេះ​​មាន​បំពាក់​ Sensor ក្នុង​នោះ ដែល​ត្រូវ​គ្នា​ជាមួយ​ប៊ូតុង​មួយ​សម្រាប់​ចុច​ដើម្បី​ចាប់​យក​ពណ៌​តាម​ចិត្ត ​របស់​អ្នក​ប្រើប្រាស់​បាន។ ទឹក​ថ្នាំ​ពណ៌​ដើម​នៅ​ក្នុង​ប៊ិច​នេះ RGB(ក្រហម, បៃតង, ខៀវ)  នឹង​បញ្ចូល​គ្នា​ហើយ​បង្កើត​ជា​​ពណ៌​មួយ​ដែល​យើង​បាន​ចាប់​យក បន្ទាប់​មក​ប៊ិច​នេះ​អាច​គូស​រូប​ផ្សេងៗ ដោយ​បញ្ចេញ​ជា​ពណ៌​ដែល​យើង​ទើប​តែ​ថត​ចម្លង​ពី​ធម្មជាតិ។ ប៊ិច​នេះ​អាច​ប្រដូច​ទៅ​នឹង ” eyedropper ” ក្នុង​ Photoshop តែ​វា​ជា​ឧបករណ៍​មួយ​សម្រាប់​ជីវិត​ពិត។
ប៊ិច​នេះ រឹត​តែ​មាន​ពណ៌​ច្បាស់​ថែម​ទៀត បើ​ប្រើ​ជាមួយ​ទឹក​ថ្នាំ CMYK ។ ការ​រក្សា​ពណ៌​ និង​ការ​បញ្ចូល​ថាមពល អាច​ជា​ឧបសគ្គ​សម្រាប់​ឧបករណ៍​មួយ​នេះ ប្រសិន​បើ​វា​ត្រូវ​បាន​ផលិត​ចេញ​ជា​ផលិត​ផល​មួយ។ ជម្រើស​មួយ​ថ្មី​អាច​ជំនួស​បញ្ហា​នេះ គឺ​អាច​បញ្ចូល​សមត្ថភាព Scan ពណ៌​ផ្សេងៗ​ទៅ​ក្នុង​ប៊ិច​នេះ​ឲ្យ​រួច​រាល់​ចប់​សព្វគ្រប់​​ទៅ​ក្នុង​ប៊ិច​ នោះ​ទុក​ជា​មុន ដូច្នេះ​វិចិត្រករ​នៅ​តែ​អាច​បង្កើត​ឧបករណ៍​ចាប់​យក​ពណ៌​ធម្មជាតិ​មួយ​នេះ ដោយ​គ្មាន​ភាព​រារាំង​ និង​​ដែន​កំណត់​នៃ​ទឹក​ថ្នាំ​នៅ​ក្នុង​ប៊ិច​នេះ​ឡើយ៕
ប្រភព៖ gajitz
ប្រែសម្រួល៖ តុង      ( sabay )