Saturday, May 19, 2012

ទីផ្សារមូលប័ត្ររបស់ Facebook ដាក់លក់ជាសាធារណៈហើយ


2012-05-17T214420Z_1810598901_GM1E85I0G8901_RTRMADP_3_FACEBOOK_0បណ្តាញ​​​សង្គម​​​តាម​​​អ៊ីន​​ធើ​ណេត​​​ដ៏​​​ធំ​​​បំផុត​​​​នៅ​​លើ​​ពិភព​​​លោក​​​នៅ​​សហ​​រដ្ឋ​​អា​​មេរិក​ គឺ​​Face​​book ហើយ​​​​ក៏​បាន​​​​ចាប់​​​​ដាក់​​​​លក់​​​​​​ភាគ​​​​ហ៊ុន​​​​​របស់​​​​ខ្លួនដែលមាន​​​​​ ៤២១​​លា​​ន​​​ភាគ​​​ហ៊ុន ​​​​នៅ​​​​លើ​​​​ទី​​ផ្សា​​​រ​​មូល​​​​ប័ត្រ​​​​នៅ​​​ទី​​ក្រុង​​​​​ញ៊ូវ​យក​ដោយ១ភាគហ៊ុន ថ្លៃ​៣៨​ដុល្លា​រ​អា​មេ​រិក​។​ បណ្តាញ​​សង្គម​ Facebook ដែល​​ត្រូវ​​បាន​​បង្កើត​​ឡើង​​កាល​ពី​៨​ឆ្នាំ​មុន​ ដោយ​និសិត្ស​ម្នាក់​នៃសា​កល​​វិទ្យា​ល័យ​ Harvard ឈ្មោះ Mark Zuckerberg មក​​​ទល់​​​ពេល​​​នេះ​​មាន​​​សមា​ជិក​​​របស់​​​​ខ្លួន​​​ប្រមាណ​​៩០០លាននាក់។ នៅ​ពេលចាប់បើកលក់ភាគហ៊ុន Facebook នៅ​​លើ​ទីផ្សារ​មូលប័ត្រ​ភ្លាម​ចំនួន​អ្នក​​វិ​និ​​យោគ​​ទុន​​​ដែល​​សុំ​ទិញ​​ភាគ​ហ៊ុន​របស់​ Facebook កើន​​​កំរិត​​ខ្ពស់​រហូត​ដល់​ ២៥ភាគរយ​ លើស​​ពី​​​ការ​​​គ្រោង​​​​ទុក។​ នេះគឺ​​ឯត​​ទគ្គ​កម្ម​មួយ​សំរាប់​ ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ Facebook ព្រោះថាបើមួយ​ភាគ​ហ៊ុន​​មាន​​តម្លៃ​​៣៨​ដុល្លា​រនោះ ក្រុម​ហ៊ុន Facebook​ ដែល​​មាន​ដាក់​លក់​​៤២១លាន​ភាគ​ហ៊ុន ​នឹង​​មាន​​តម្លៃ​​ភាគ​​ហ៊ុន​​សរុប​ប្រមាណ ១០៤ពាន់​លាន​ដុល្លារ។ ភាគហ៊ុន របស់ Facebook​ នឹង​​មាន​​តម្លៃ​ខ្ពស់ជា​ង ក្រុមហ៊ុន Disney ឬក៏ Mc Donald’s ​ទៅទៀត​។ បន្ទាប់ពីការ​ដាក់​លក់​ភាគ​ហ៊ុនរបស់ Facebook លោក Mark Zuckerberg ដែល​​​ជា​​ស្ថាប​​និក​​ Facebook មាន​​ចំណែក​​ភាគ​ហ៊ុនរ​បស់ខ្លួ​នជិត​៥៦ភាគរយ​​ នៃ​ដើម​ទុន​ក្រុម​ហ៊ុន​​។ រី​​ឯ​អ្ន​ក​​ទិញ​​ភាគ​​​ហ៊ុន​​​​​​​របស់​ Facebook វិញ​ជឿ​ទុក​ចិត្ត​ថា​ក្រុម​ហ៊ុន Facebook អាច​​​នឹ​ងរក​ប្រាក់​​ចំណូល​​​កើន​​ថែម​​ទៀត​​រហូត​ដល់ ២៧​ដងនៃ​ប្រាក់​ចំណូល​​របស់ Facebook នៅ​​ឆ្នាំ​២០១១ ប្រាក់​​ចំណូល​​​ដែល​​​បាន​​មក​​ពី​​ការ​​​ផ្សព្វ​​ផ្សាយ​​​​ពាណិ​ជ្ជ​កម្ម​។​ គ្រា​ន់​​តែ​​ឆ្នាំ២០១១ ប្រាក់​​ចំណូល​​បាន​មក​​ពី​​ការ​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ មាន​​ប្រមាណ​ ​៣១៥០​លាន​​ដុល្លារ​ គឺ​​ប្រមាណ​​​៨៥ភាគរយ​​នៃ ប្រាក់​​ចំណូល​​សរុប​ប្រចាំ​ឆ្នាំ។ ការ​ជឿ​ទុក​ចិត្ត​ពេក​ របស់​អ្នក​ទិញ​វិនិយោគ​ទុននៃក្រុមហ៊ុន Facebook ក៏​​អាច​​ជា​គ្រោះ​ថ្នាក់មួយ​ដែរ ពី​ព្រោះ គេ​នៅ​មិន​ដឹង​ថា តើក្រុមហ៊ុន Facebook ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ធ្វើ​ឲ្យ​បា្រក់ចំណូលរបស់ខ្លួន បាន​កើន​លើងជាងពេលបច្ចុប្បន្ននេះ។ រហូត​មក​​ទល់​​ពេល​​នេះ គេនៅតែ​មន្ទិល​សង្ស័យ​ពី​​មធ្យោ​​បាយ​ រក​ប្រាក់ចំណូល បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម៕

Related Posts Plugin for WordPress, Blogger...