បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Wednesday, May 16, 2012

វិធីសាស្រ្តមួយចំនួនក្នុងការថែរក្សាភ្នែក



យើងសូមបង្ហាញជូនចំពោះប្រិយមិត្ត ទាំង​អស់គ្នានៅវិធីសាស្ត្រថែទាំភ្នែកដើម្បីឱ្យជៀសផុតពីការរងរបួសផ្សេងៗ។ វិធីសាស្រ្តងាយៗ​នៅក្នុងការថែរក្សាភ្នែកមានដូចខាងក្រោម៖
១. លាងសម្អាតដៃឱ្យបានស្អាតមុនជានិច្ច : ដើម្បីកុំឱ្យមានមេរោគ មុននិងអ្នកយកដៃរបស់​អ្នក​ទៅប៉ះភ្នែករបស់អ្នក អ្នកត្រូវតែលាងសម្អាតដៃឱ្យបានស្អាតជាមុនសិន។
២. គួរឧស្សាហ៍លាងសម្អាតភ្នែក :​ ជួនកាលនៅក្នុងភ្នែករបស់អ្នកអាចមានកំទេចកំទីធូលីតូច​ៗដែលចូលនៅក្នុងភ្នែក  ដូច្នេះអ្នកគួរតែឧស្សាហ៍លាងសម្អាតភ្នែកដើម្បីឱ្យភ្នែកស្រឡះល្អ។ អ្នកអាចប្រើប្រាស់តាម​វិធីសាស្ត្រណាមួយក៏បាន ដែលអ្នកគិតថា​វាអាចជួយឱ្យភ្នែករបស់អ្នក អស់នៅធូលីដី​ដែល​មាន​នៅក្នុងភ្នែក។
៣. គួរឱ្យភ្នែកសម្រាកខ្លះ : នេះមានន័យថា អ្នកមិនគួរប្រើប្រាស់ភ្នែកបើករហូតនោះពេកទេ អ្នកគួរតែឱ្យភ្នែករបស់អ្នកសម្រាកខ្លះទើបល្អចំពោះភ្នែក។
៤. ប្រសិនបើអ្នកមានបញ្ហាណាមួយនោះ  អ្នកត្រូវតែពិគ្រោះជាមួយនិងគ្រូពេទ្យឱ្យបានឆាប់​រហ័ស  ជាប្រយោជន៍ដើម្បីកុំឱ្យវាបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាងមុន។
    វិធីសាស្រ្តដូចដែលបានបង្ហាញនៅខាងលើនេះ ថ្វីត្បិតតែវាមិនគ្រប់គ្រាន់តាមតម្រូវការ​ក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចជាចំណែកមួយដើម្បីឱ្យភ្នែករបស់អ្នកមានសុខភាពល្អផងដែរ  ប្រសិន​បើអ្នកអនុវត្តបានត្រឹមត្រូវដូចវិធីសាស្ត្រដែលបានបង្ហាញនេះ។
1
2
3
4

ប្រភព៖ Health Diaries(khmerzoom)
អត្ថបទ៖សុដារីតា

Tuesday, May 15, 2012

រស្មីហង្សមាស || សង្សារលេងៗ




Title : សង្សារលេងៗ
Bitrate : 320kbps
Size :  9MB

ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង

1. សង្សារលេងៗ - ណុប ប៉ាយ៉ារិទ្ធ  [ Download ]
ប្រភពពី៖sabaydl

Monday, May 14, 2012

Sunday VCD Vol112 || Sarangអូន

                                            
                                            Sunday Production VCD Vol 112 | Sarang អូន

Title : Sunday Production VCD Vol 112

File Type : Original DAT
Release Date : 13.May.2012

ចំណងជើងបទចម្រៀង៖


01. Sarang អូន (ខេមរះ សិរីមន្ត) - [ Download ]
02. My Honey ម្ដេចកុហកបង (ខេមរះ សិរីមន្ត) - [ Download ]
03. ស្អែកឡើងបែកគ្នា (ខេមរះ សិរីមន្ត) - [ Download ]
04. គេធ្វើបាបអូនដូចធ្វើបាបបង (ខេមរះ សិរីមន្ត) - [ Download ]
05. ស្ទាវ Ali BaBa (សុខ រក្សា) - [ Download ]
06. ខឹងប្រចណ្ឌព្រោះស្នេហ៍បង (ខេមរះ ស្រីពៅ) - [ Download ]
07. កុំត្រាប់តាមខ្ញុំ (មាស សាលី) - [ Download ]
08. កូនប្រសារធ្វើស្រែម៉ែមិនពេញចិត្ត (អ៊ីវ៉ា) - [ Download ]
09. បងស្មោះអូនហេតុអ្វីបោកគេ? (ផាន់ ម៉ូលីកា) - [ Download ]
10. ដាស់ខ្លួនឯងល្អជាង (ផាន់ ម៉ូលីកា) - [ Download ]
ប្រភពពី៖Now4Khmer

វិចិត្រករគូរគំនូរឈាម ដោយឈាមរបស់គាត់ផ្ទាល់


មាននៅក្នុងទីក្រុងSydney ប្រទេសAustralia អ្នកចាក់សាក់ម្នាក់   មានឈ្មោះថា
Rev Mayers បាននាំមកនូវពាក្យថ្មីមួយក្នុងការប្រើឈាមមនុស្ស។ នេះគឺសិល្បៈ
ប្រជាជនអូស្រ្តាលី ដែលមានគេហទំព័រនៅលើFacebook និង Twitter  ធ្វើឡើង
ដើម្បីបូជាខ្លួនរបស់គាត់ ដែលគេស្គាល់ថា ជាជាងគំនូរឈាម បានផ្តល់ឲ្យពិភព
លោកនូវសិល្បៈមួយ   ដែលគេមិនធ្លាប់ឃើញពីមុន។ Dr. Rev   បានប្រើឈាម
របស់គាត់ បង្កើតរូបភាពសិល្បៈដ៏អស្ចារ្យ ដែលគ្មានការភាន់ច្រឡំ និងមានភាព
ស្ទាត់ជំនាញ បង្កើតបានជារូបគំនូរដ៏ល្អប្រណិតដែលអ្នកមិនធ្លាប់ឃើញ។






ដោយៈ  វណ្ណៈ
ប្រភពៈ urbantitan

Sunday, May 13, 2012

Town CD Vol25 || ចុះកាសែតកាត់កាលចោលស្នេហ៍


                                           Town CD Vol 25 | ចុះកាសែតកាត់កាលចោលស្នេហ៍

ចំណងជើងបទចម្រៀង៖


01. គិតៗទៅចង់តែវ៉ៃ – មង្គល ទីណា [ Download ]
02. ចុះកាសែតកាត់កាលចោលស្នេហ៍ – លី អ៊ីវ៉ាធីណា [ Download ]
03. កុំទាន់ចុះកាសែតកាត់កាលបង – មង្គល ទីណា [ Download ]
04. លួចស្នេហ៍អ្នកគ្រូក្រមុំ – ខេម [ Download ]
05. សង្សារចាស់អូនត្រលប់មកវិញហើយ – លី អ៊ីវ៉ាធីណា [ Download ]
06. អត់បានអត់ទៅ – មង្គល ទីណា [ Download ]
07. ស៊ាំចិត្តណាស់មានសង្សារមួយ – លី អ៊ីវ៉ាធីណា [ Download ]
08. ពេលអូនត្រូវគ្នា – ខេម [ Download ]
09. ថែប្ដីខ្ញុំផង – លី អ៊ីវ៉ាធីណា [ Download ]
10. ខ្ទមចាស់ចាំអូន – ខេម [ Download ]
11. បើមិនទុកចិត្ត​គ្នា បែកគ្នាទៅ – ករុណាពេជ្រ & សុគន្ធ នីសា [ Download ]

[ Download Full Album ]

ប្រភពពី៖Now4Khmer


Saturday, May 12, 2012

ឱ​ក​ ​សុ​គ​ន្ធ​ក​ញ្ញា​ ទៅច្រៀងនៅថៃ


ក្រៅ​ពី​វក់វី ក្នុ​ង​​កា​រ​ច្រៀ​ង​រាំ​កើ​ប​ប្រា​ក់​ ​នៅ​ក្នុ​ង​ស្រុ​ក​ ​ស្ទើរ​​តែគ្មា​ន​ពេ​ល​ដេ​ក​​សម្រាក​​នោះ​ ​អ្នក​​ច​ម្រៀ​ង​ឱ​ក​ ​សុ​គ​ន្ធ​ក​ញ្ញា​ ​កំ​ពុ​ង​ត្រៀ​ម​ ​ស្ពា​យ​ប​ង្វេ​ច​ទៅ​រ​ក​លុ​យ​ ​នៅ​ប្រ​ទេ​ស​កា​ណា​ដា​ ​នៅ​ចុ​ង​​ខែ​ឧ​ស​ភា​ ​នេះ​។​ ​ប៉ុ​ន្តែ​ ​មុ​ន​នឹ​ង​ទៅ​ប្រ​ទេ​ស​កា​ណា​ដា​ ​ឱ​ក​ ​សុ​គ​ន្ធ​ក​ញ្ញា​ ​បា​ន​ចេញ​​ទៅ​ច្រៀ​ង​នៅ ​​ប្រទេ​​សថៃ​​ ​ក្នុ​ង​ក​ម្មវិ​ធី​​ប្រគំ​ត​ន្ត្រី​រឹ​ត​ចំ​ណ​ង​មិ​ត្ត​ភា​ព​ ​ក​ម្ពុ​ជា​-​ថៃ​.​.​.
កា​លពីចុងខែមេសា អ្នកចម្រៀងឱក សុគន្ធកញ្ញា បានឡើងច្រៀងក្នុងការប្រគំតន្ត្រីរបស់ផលិតផល AXE នៅផ្សារ ទំនើបសូរិយា ហើយមានហ្វូងមនុស្ស ព័ទ្ធជុំវិញឆាក ហើយបទចម្រៀងដែលនាងត្រូវបាន ស្វាគមន៍ច្រើន គឺបទ “Fall in Love” និងបទ “មានចម្រៀងមួយណា ដែលអាចធ្វើឱ្យបងនឹក ដល់អូន” ដោយមានក្រុមអ្នកគាំទ្រ បានស្លៀកពាក់ អាវពណ៌ផ្កាឈូក ដូចៗគ្នា និងមានស្លាកសញ្ញាសម្គាល់ KANHA FC មកស្វាគមន៍យ៉ាងត្រៀបត្រា។ ពិសេស អ្វីដែល​ធ្វើឱ្យគេចាប់អារម្មណ៍ គឺនៅពេលចុះពីលើឆាក ភ្លាម ឱក សុគន្ធកញ្ញា ត្រូវបានប្រុសស្ទាវៗជាច្រើន ចោមរោមសុំ​ថត​រូប​ជាមួយ តែត្រូវរារាំងដោយប្រុស៤នាក់ ចាប់ឱក សុគន្ធកញ្ញា រុញចូលទៅក្នុងឡានបាត់ ព្រោះតែខ្លាចមានប្រុសខ្លះ ខូច បន្លំលូកលាន់ ឱបថើបសុគន្ធកញ្ញា។
ក្រុមយុវវ័យទាំងនោះ បានខកចិត្ត ហើយលាន់មាត់ថា ឱក សុគន្ធកញ្ញា មានអង្គរក្សដល់ទៅ៤នាក់ឯណោះ ប៉ុន្តែ អ្នក​រៀបចំកម្មវិធីថា កុំច្រឡំអី! ប្រុស៤នាក់នោះ ជា អ្នករាំអមនាងទេ។ ប៉ុន្តែ បើឃើញតាមសភាពជាក់ស្តែង ប្រុស៤នាក់​នោះ បានដើរតាមការពារឱក សុគន្ធកញ្ញា គ្រប់ពេល បើគេថា អង្គរក្ស ក៏មិនខុសដែរ។
ក្រុមអ្នកជំនាញសិល្បៈ បានលើកឡើងថា ការត្រូវប៉ាន់ មួយប្រាវធំ របស់ឱក សុគន្ធកញ្ញា ដែលនាំមុខគេ ទាំងកេរ្តិ៍​ឈ្មោះ និងប្រាក់ចំណូលនោះ បានធ្វើឱ្យតារាហង្សមាស រូបនេះ មានមហិច្ឆតាចង់ ដណ្តើមទីផ្សារលើគេម្តងទៀត នៅឆ្នាំ២០១២ នេះ ទើបត្រៀមចេញចម្រៀង១វ៉ុល តែម្នាក់ឯង នៅអំឡុងខែ ឧសភា នេះ។ ប៉ុន្តែ ហាក់ជួបបញ្ហាធំ ព្រោះតែតារាថោន មាស សុខសោភា ជា គូប្រជែង បានត្រៀមខ្លួនទប់ទល់ជាស្រេច ដោយវាយបក១វ៉ុលសុទ្ធដែរ ដើម្បី បុកសុគន្ធកញ្ញា ទើបធ្វើឱ្យគេពិបាកសន្និដ្ឋានបានថា មួយណាលោតឡើងខ្ពស់ជាង?
ឱក សុគន្ធកញ្ញា កំពុងតែរៀបចំខ្លួនចេញទៅច្រៀងនៅប្រទេសកាណាដា ២ខែ នៅខែឧសភា នេះ ប៉ុន្តែ ឆ្លៀតពេល​មុន​ទៅក្រៅប្រទេស តារារូបនេះ ត្រូវទៅច្រៀង នៅប្រទេសថៃ ១យប់ នៅថ្ងៃទី០៨ ឧសភា ដែលជាការប្រគំ​តន្ត្រីរឹត​ចំណងមិត្តភាពប្រទេសទាំង២ ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង។
លោករ៉េតធី ដូណា បានប្រាប់មុនពេលកញ្ញា ទៅថៃ ថា “អូ! កញ្ញា ត្រូវទៅ ច្រៀងនៅយប់ថ្ងៃទី០៨ ឧសភា ហ្នឹងមែន នៅខេត្តព្រះកែវ ប្រទេសថៃ មុខផ្សារ ទំនើបឥណ្ឌូឆាយណា ឌីផាតមិន សេនធើរ (Indochina Department Center)។ អូនកញ្ញា នឹងច្រៀងបទល្បីៗជាច្រើន តែខ្ញុំអត់ដឹងថា ត្រូវទៅជាមួយកញ្ញា ដែរឬអត់ទេ ព្រោះតែពិបាកដែរ រវល់ពេក ហើយម៉្យាងទៀត នៅជិតហ្នឹងដែរ មិនអីទេ មើលទៅ?”។
ទោះបីជាលោកដូណា ថា ប្រហែលជាមិនបានជូនដំណើរគូស្នេហ៍ ទៅថៃ តែតាមប្រភពពីក្រុមរាំថា លោកដូណា នឹង​ទៅ​ជួបកញ្ញា ដល់ថៃ ដើម្បីបញ្ជាក់ថា ស្នេហាពួកគេបេះមិនដាច់ទេ។
លោកបុណ្យកើដ អាំងអំនួនសិរី ជាអ្នកគ្រប់គ្រង Freshie Contest ដែលជា អ្នកនៅកៀកការប្រគំតន្ត្រីនេះ បាន​ប្រាប់​ថា “ព្រឹត្តិការណ៍ប្រគំតន្ត្រីធំ ជាលក្ខណៈអន្តរជាតិនោះ មានក្រុមបង្ហាញម៉ូដ Khmer Super Model ពិធីករហូ ប៉ូសេង, មូលសុវណ្ណគិរី Freshie Girl ហឿន ស្រីនាង, ប៊ូ រស្មី, Freshie Boy ហេង សំណាង, តារាចម្រៀង ទហេ ដីលៀ កែវ ច័ន្ទវត្តី, ហ៊ុយ ស្រីខួច, សុវិទ វិទូ, ម៉ាង ដេត, រស់ សុធា។ ការប្រគំតន្ត្រី នេះ បង្ហាញពីលក្ខណៈមិត្តភាព រឹតចំណងសហប្រតិបត្តិការកម្ពុជា-ថៃ”។
អ្នកចម្រៀងឱក សុគន្ធកញ្ញា បានស្រស់ស្រាយ អារម្មណ៍ជាខ្លាំង នៅពេលបានទៅពង្រីកកេរ្តិ៍ឈ្មោះផង រឹតចំណង​ស្នេហាផង ទើបធ្វើឱ្យគេគិតថា ឱក សុគន្ធកញ្ញា ចង់ជោគជ័យទាំង២ គឺស្នេហា និងកិច្ចការងារ មិនឱ្យបាត់បង់ មួយ​ណាឡើយ ហើយតាមប្រភពពីបុគ្គលិកម្នាក់ សុំលាក់- ឈ្មោះ បានបង្ហើបថា នៅរដូវក្តៅ ២០១១-២០១២ កន្លងមក ឱក សុគន្ធកញ្ញា កើបប្រាក់ បានមិនក្រោមកន្លះលានដុល្លារ ឡើយ អ៊ីចឹងរឿងរៀបការ ប្រាកដជាមានដំណឹងល្អឆាប់ៗ ជាមិនខាន...
ប្រភពពី៖ AKT

ដើមឈើប្លែកៗនិងកំប្លែងៗ

នៅលើពិភពលោកយើងនេះអ្វីៗក៏អាចកើតមានដែរ ជាពិសេសរឿងចម្លែកៗនេះឯង។
ខាងក្រោមនេះជារូបភាពដើមឈរមួយចំនួនដែលមានទំរង់ដូចជាមនុស្ស និង...នៅលើខ្លួន
មនុស្សយើង សូមទស្សនាទាំងអស់គ្នា​។










ដោយ៖ nano(Camnews)
ប្រភព៖ 24h