ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក អ៊េបផល(Apple) បានផ្តល់ប្រាក់សំណងជូនអតិថិជននៅអូស្រ្តាលីដែលមានអារម្មណ៍អន់ចិត្តចំពោះមុខងារ 4G នៃអាយភេដ(iPad) ស៊េរីថ្មី។
អ្នកឃ្លាំមើលអតិថិជនរបស់ក្រុមហ៊ុនបច្ចេក វិទ្យាប្រចាំ ប្រទេស អូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន អ៊េបផល ពីបទផ្សាយពាណិជ្ជកម្មខុស ដោយសារតែបន្ទះ iPad មិនអាចដំណើរការបានលើបណ្តាញ 4G នៅអូស្រ្តាលី។
មេធាវីរបស់ក្រុមហ៊ុនអ៊េបផល បាននិយាយថា ពួកគេនឹងបោះផ្សាយពីមុខងាររបស់ iPad ឲ្យបានច្បាស់លាស់ ទោះបីជាក្រុមហ៊ុនមិនបានបំពេញនូវតម្រូវចិត្តរបស់អតិថិជនក៏ដោយ។
ស្ថាប័នប្រកួតប្រជែងនិងគណៈកម្មការអ្នកប្រើប្រាស់ (ACCC) បាននិយាយកាលពីថ្ងៃអង្គារថា ការផ្សព្វផ្សាយផលិតផល iPad ស៊េរីថ្មីរបស់ក្រុមហ៊ុនអ៊េបផល ជាមួយនឹងបច្ចេកវិទ្យា 4G និង បណ្តាញអ៊ិនធឺណេតគ្មានខ្សែ (Wi-Fi) កំពុងធ្វើឲ្យអតិថិជននៅទូទាំងប្រទេសអូស្រ្តាលីមាន ការភាន់ច្រឡំ ទៅនឹងផលិតផលដែលប្រើប្រាស់ស៊ីមកាតទូរស័ព្ទភ្ជាប់ទៅប្រព័ន្ធទូរស័ព្ទដៃចល័ត 4G ក្នុងប្រទេសអូស្រ្តាលី។
ក្រោយមកទើបអ្នកឃ្លាំមើលបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលនៅទីក្រុង មែលប៊ន។
គួរបញ្ជាក់ថា iPad ស៊េរីថ្មីទី៣ នេះបានដាក់លក់លើទីក្រុងក្នុងខែនេះ ដោយប្រទេសអូស្រ្តាលីជាទីផ្សារដែលបានដាក់លក់ដំបូងគេ៕
ប្រែសម្រួលៈ ម៉ាណែត(AKT Media)
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :