យោង​តាម​គេហទំព័រ Sbio.info ​ចេញ​ផ្សាយ​​​ជា​​ភាសារុស្ស៊ី នឹង​បាន​បក​ប្រែ​​​ដោយ​ Google Translate ជា​ភាសា​អង់គ្លេស​​បង្ហាញ​ថា​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​​ Ural ​​​ប្រទេស​រុស្ស៊ី បាន​រក​ឃើញ​ឱសថ​​​​​​ព្យាបាល​ជំងឺ​អេដស៍​​ឲ្យ​ជា​សះស្បើយ​ ១០០%។​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​​នេះ ​មាន​គម្រោង​ផលិត​ឱសថ​ថ្មី​នេះ​នៅ​ក្នុង​ឆ្នាំ ២០១២​ខាង​មុខ​​។ បច្ចុប្បន្ន​ឱសថ​នេះ​ត្រូវ​ឲ្យ​ឈ្មោះ​ថា “Profital” ហើយ​កំពុង​​ស្ថិត​ក្នុង​ការ​ពិសោធន៍​វេជ្ជសាស្ត្រ​ទៅ​លើ​មនុស្ស​ពិត។​ អ្នក​វិទ្យាសាស្ត្រ​ដដែល​អះអាង​ថា ឱសថ​នេះ​មាន​ប្រសិទ្ធភាព​ព្យាបាល​វីរុស​ HIV ឲ្យ​ជា​ដាច់​​ក្នុងរយៈពេល​១​ខែ។
អំឡុង​ពេល​នៃ​​ការ​ធ្វើ​តេស្ត​សាកល្បង​ជំហាន​ដំបូង​ បាន​រក​ឃើញ​ថា​ អ្នក​ជំងឺ​ដែល​ទទួល​ទាន​ថ្នាំ​នេះ​រយៈពេល​មួយ​ខែ​នឹង​ជា​សះស្បើយ​​តែ​ម្ដង។ ​​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​ក្រុម​អ្នក​ផ្ទុក​ជំងឺ​ឱកាស​និយម​មួយ​ ក្រុម​មក​ព្យាបាល។ ​ក្រៅ​ពី​នេះ​ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​បាន ១​ខែ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​ឈាម​របស់​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​ពិនិត្យ​ និង​បាន​រក​ឃើញ ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ឡើយ។​ តាង​នាម​​ជា​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ ​លោក Sergei Rodionov ​បាន​គូស​បញ្ជាក់​ថា ​ពួក​គេ​បាន​ត្រៀម​រួចរាល់​ដើម្បី​ផលិត​ឱសថ​នេះ​​ចែកចាយ​ដល់​ទីផ្សារ​ ពិភពលោក​ហើយ។
មូលដ្ឋាន​នៃ​ឱសថ​នេះ​ ត្រូវ​​អ្នក​វិទ្យាសាស្ត្រ​ស្គាល់​ជា​យូរ​ហើយ​ថា​ជា​ប្រូតេអ៊ីន “Alpha”។​ ប្រូតេអ៊ីន​នេះ​ជួយ​ទប់​ស្កាត់​នូវ​​ការ​​រីក​រាលដាល​នៃ​មេរោគ​ឱកាស​និយម​ ក្នុង​រាងកាយ និង​កម្ចាត់​មេរោគ​ទាំង​នោះ​ចេញ​ពី​សរសៃ​ឈាម។ ​ឆ្លង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​​៤២​លាន​នាក់​ដែល​ផ្ទុក​មេរោគ​អេដស៍​នឹង​មាន​ឱកាស​​ត្រឡប់​មក​ សភាព​ដើម​ទាំង​ស្រុង។
ការ​សាងសង់​មន្ទីរ​​ពិសោធន៍​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ ដែល​អាច​បញ្ចប់​រួចរាល់​ក្នុងរយៈពេល ​១ខែ។ ​​ក្នុង​ពេល​បច្ចុប្បន្ន​ មាន​អ្នក​​ជំនាញ​​បរទេស​ ៤០នាក់ ​ចូល​រួម​សាងសង់​​ឧបករណ៍​ផលិត​នេះ។ ​​លើស​ពី​នេះ​ទៅ​ទៀត ​លោក​សាស្ត្រាចារ្យ Rodionov ​​មាន​គម្រោង​ជ្រើសរើស​និស្សិត​មួយ​ចំនួន​​ដើម្បី​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ នា​អនាគត។ ការ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ទាំង​នោះ​ជា​​ថវិកា​ឯកជន។
កន្លែង​ផលិត​ឱសថ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទំហំ​ផ្ទៃ​​ដី​ ៥​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដោយ​ប្រើ​បច្ចេកវិទ្យា​ Microfabrication  ដ៏​ទំនើប​​ ​​​អាច​ផលិត​ឱសថ​ “Profitalya” ​បាន​ក្នុង​ទម្ងន់​ ១០ គីឡូក្រាម​ ដែល​ក្នុង​មួយ​គីឡូក្រាម​​ស្មើ​នឹង​ ៣​ម៉ឺន​គ្រាប់​ ​​​ហើយ​បើ​​គិត​ជា​សាច់​ប្រាក់​គឺ​លើស​ពី​ ៨​លាន​ដុល្លារ​អាមេរិក។
យោង​តាម​ការ​គណនា​ជំហាន​ដំបូង ​តម្លៃ​របស់​វា​គឺ​​ប្រហែល ២០០០$ ក្នុង​មួយ​គ្រាប់។ យ៉ាង​ណា​ក៏​ដោយ​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​​ទាន់​មាន​ស្ថាប័ន​​អន្តរជាតិ​ធំៗ​​​ ដែល​​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​​សុខភាព​ដូច​ជា​​ អង្គការ​សុខភាព​ពិភពលោ​ក​ ជា​ដើម​ ​​មាន​ប្រតិកម្ម​ ​និង​អះអាង​ថា​​​ ពិត​ជា​រក​ឃើញ​មែន​​​​ ចំពោះ​​របក​គំហើញ​នោះ​ទេ៕
បក​ប្រែ៖ ប្រាក់ ច័ន្ទ​សីហា​​​​           (sabay)
ប្រភព​ និង​រូបថត៖
sbio.info