ស្មាតហ្វូន Galaxy SII 4G របស់ Samsung
បានចាប់ផ្តើមដំណើរការលើបណ្តាញទូរស័ព្ទចល័ត Telstra
របស់អូស្ត្រាលីហើយកាលពីថ្ងៃអង្គារ។ ប្រធានក្រុមហ៊ុន Telstra Mobile
លោក អង់ឌ្រូ វ៉ូឡាដ បាននិយាយថា ទូរស័ព្ទភ្ជាប់បណ្តាញអ៊ីនធឺណេត
4G
ជំនាន់ថ្មីចុងក្រោយបង្អស់នេះត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យស្មាត
ហ្វូន Samsung Galaxy SII
ក្លាយទៅជាស្មាតហ្វូនដ៏មានប្រជាប្រិយភាពបំផុតនៅអូស្ត្រាលី
និងក្លាយទៅជាទូរស័ព្ទដ៏ទំនើបប្រចាំឆ្នាំ ២០១២។
លោក ថៃល័រ ម៉ាកហ្គី អនុប្រធានក្រុមហ៊ុន Samsung Electronics
នៅអូស្ត្រាលីនិយាយថា
"ការរួមបញ្ចូលគ្នានៃរបកគំហើញថ្មីចុងក្រោយរបស់ Samsung តាមរយៈ
Hardware និង ការរចនាឈានមុខគេ រួមជាមួយនិងបណ្តាញអ៊ីនធឺណេត 4G LTE
ដ៏លឿនបំផុតរបស់ Telstra នឹងធ្វើឲ្យ Samsung Galaxy SII 4G
ក្លាយទៅជាស្មាតហ្វូនដ៏សំខាន់បំផុតសម្រាប់ជនជាតិអូស្ត្រាលី
ទាំងអស់គ្នា"។
ប្រភពពី៖cen
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :