អ្នកនិពន្ធដ៏ល្បីម្នាក់ក្នុងចំណោមអ្នកនិពន្ធប្រលោមលោក របស់ប្រទេសចិន លោកGuo Jingming មិនទាន់បានបញ្ចប់ការសិក្សាផ្នែក
ភាពយន្តនៅសាកលវិទ្យាល័យ សៀងហៃ នៅឡើយទេ
ហើយលោកបានបោះបង់ការសិក្សា នៅឆ្នាំ២០០៨។លោកបានចូលរួម
ការប្រកួតប្រជែង
ផ្នែកប្រលោមលោក ហើយបានទទួលជ័យជំនះ ក្នុងឆ្នាំ២០០១ ។បន្ទាប់មកលោកបានបោះពុម្ពផ្សាយខ្សែភាពយន្ត
ប្រលោមលោក បែបប្រឌិតវិទ្យាសាស្រ្តជាលើកដំបូងនៅចុងឆ្នាំ២០០២
ដែលមានចំណងជើងថា៖ City of Fantacy។សៀវភៅប្រលោមលោក
ដែលត្រូវបាន ផ្សព្វផ្សាយនៅឆ្នាំបន្ទាប់ពិតជាបាន
ទទួលជោគជ័យយ៉ាងធំធេង។ លោកបានផលិត ប្រលោមលោក
ទី២របស់លោក
ដែលមានចំណងជើងថា៖ Never Flowers in Never
Dreams នៅចុងឆ្នាំ២០០៣ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថា បានលួច
ចំលងស្នាដែអ្នកដទៃ ហើយលោកបានបដិសេធមិន
បកស្រាយសូមទោស។ Jingming នៅតែបន្តការសរសេរ
និងបោះពុម្ពផ្សាយ យ៉ាងតិច
សៀវភៅមួយក្បាលក្នុងមួយឆ្នាំ។
តាមអត្ថបទកាសែត New York Times ក្រោមប្រធានបទមួយថា “China Pop’s Fiction”
ក្នុងឆ្នាំ២០០៨
គាត់ត្រូវបានគេលើកសរសើរថាជាអ្នកនិពន្ធដ៏
ជោគជ័យមា្នក់នៅប្រទេសចិន បើទោះបីជាមានមតិជាច្រើនយល់ឃើញខុសគ្នានៅក្នុង
ប្រទេសរបស់គាត់ក៏ដោយ។
គាត់ត្រូវបានពណ៌នាថាជា Pop idol ដែលមានការស្លៀកពាក់តាមបែប crossing dress
ជាមួយនិង
រូបភាពដែលមានកាយវិការទាក់ទាញ
បានធ្វើអោយគាត់ទទួលការចាប់អារម្មណ៍ ពីសំណាកប្រជាជនក្នុងប្រទេស ដែលអ្នកគាំទ្រនិយាយ
ការពារគាត់ថាជាមនុស្សដែលមាន
សីលធម៌ខ្ពស់ ហើយនិងស្រលាញ់ភេទផ្ទុយគ្នា។ Jingming និងគូប្រជែងរបស់លោក Han Han
ជាញឹកញាប់តែងតែប្រឈមមុខដាក់គ្នា។
នៅក្នុងបទសម្ភាសន៍ជាសាធារណក្នុងឆ្នាំ២០០៩ Han និយាយថាចំនុចខុសគ្នាធំបំផុតរវាង
លោកហើយនិង Jingming គឺគាត់ជាបុរសពិត
ហើយគាត់និយាយជាសាធារណថាJingmingគឺជាsissy(មនុស្សប្រុស ដែលមានចរិក
ជាមនុស្សស្រី)។ Jingming
ទទួលស្គាល់ថាគាត់ចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ដែលមានការច្នៃម៉ូតដោយអ្នកច្នៃម៉ូត
និងមានម៉ាកល្បី
និងជាពិសេសការថែរក្សាស្បែក
ហើយនិងមានវិធី១០ជំហានដើម្បី លាងមុខ។គាត់ជាញឹកញាប់ដាក់នូវរូបថត របស់គាត់នៅលើblog
ដើម្បីបង្ហាញពីរូបភាពថ្មីៗ។
ក្រៅពីការតែងនិពន្ធ គាត់បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថាCastor ក្នុងមុខដំណែងជា ប្រធាននិង
ប្រែសម្រួល៖ seudy
ប្រភពពី៖ May Daily
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :