យុវជនជាសិស្ស សាលាម្នាក់ រូបសង្ហាម្នាក់ដែលជា Freshi Boy ចំណាត់ថ្នាក់លេខ៤ នាឆ្នាំ២០១២
នេះ បានដាច់ចិត្ត លោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន។ ហេតុការនេះបានធ្វើឲ្យមាន
ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២៤ខែឧសភា ដោយសារតែជនរងគ្រោះ
រូបនេះ តូចចិត្តនៅពេលសង្សារ ជាទីស្រឡាញ់របស់ខ្លួន បែកចិត្ត ហើយទៅស្រឡាញ់ប្រុសផ្សេង។
តាមព័ត៌មានឲ្យបានដឹងថា យុវជនម្នាក់នេះឈ្មោះ សុខ វិរៈ អាយុ១៨ឆ្នាំជាកូនប្រុសមន្ត្រីប៉ូលិស័ក្តិ
៤កន្លះ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាស្ថានឯកជនមួយ និងជា Freshi ចំណាត់ថ្នាក់លេខ ៤ ប្រចាំ
ស្ថានីយទូរទស្សន៍ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទាក់ទិននឹងការលោតទឹកសម្លាប់
ខ្លួននេះ ក្រុមគ្រួសារអះអាងថា បណ្តាលមកពីសង្សារសុំបែកផ្លូវគ្នា ហើយក៏ជិះម៉ូតូមកឈប់លើស្ពាន
លោតទឹកសម្លាប់ខ្លួនតែម្តង។
គូរឲ្យបញ្ជាក់ថា នេះជាជនទី២ ដែលបានធ្វើដំណើរមកលោតទឹកពីលើស្ពាន់ជ្រាយចង្វានៅថ្ងៃទី២៤
ឧសភា ដែលកាលពីវេលាម៉ោង ១១និង ១០នាទីព្រឹក ស្រី្តម្នាក់ក៏បានធ្វើដំណើរមកលោតទឹក
ដែរ តែត្រូវប៉ូលិសឃាត់ទាន់។
ហេតុការនេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឹណែតផងដែរ ដោយ
មានការចូលរួមសោកស្តាយ ក៏ដូចជាមានមតិចែករំលែកជាច្រើនផងដែរ។ Camnews សូមដក
ស្រង់មតិមួយចំនួននៅលើបណ្តាញ Facebook សម្រាប់ឲ្យមិត្តអ្នកអានពិចារណាដោយខ្លួនឯង៖
"នេះជាទង្វើមិនល្អសូមយុវវ័យ ទាំងអស់កុំយកតម្រាបតាមអោយសោះ" "គួរតែគិតអោយបាន
វែងឆ្ងាយមុនសំរេចចិត្តធ្វើអ្វីមួយ បើមិនគិតពីខ្លួនឯងក៏គួរតែគិតដល់ឪពុកម្តាយផង ដែលគាត់
ទាំងទ្វេបានបង្កើតនឹងខំបីបាច់ថែរក្សារយើងរហូតដល់យើងដឹងក្តី មានរូបរាងមុខមាត់ស្អាតបាត
នឹងមានអ្វីៗគ្រប់យ៉ាងដល់ថ្ងៃនេះ សួរថាតើពួកគាត់ត្រូវចំណាយពេលវេលានឹងញើសឈាមរបស់
គាត់ប៉ុណ្ណាក្នុងការចិញ្ចឹមបីបាច់យើង?" ៕
ប្រភពពី៖Camnews