បទចម្រៀង Mp3 ,Video ថ្មីៗ
រីករាយជាមួយ បទចម្រៀងថ្មីៗ ពិរោះៗ និងការទាញយក មាននៅទីនេះ៕
ព័ត៌មានក្នុងប្រទេស,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត
អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................
ការថែទាំសុខភាព និង វិធីថែរក្សាសម្រស់
ចំនេះដឹងថ្មីៗ ទាក់ទងនឹងការថែទាំសុខភាព ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.
ការទាញយក
រីករាយជាមួយការទាញយក កម្មវិធី ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................
ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ
ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............
Saturday, May 12, 2012
Friday, May 11, 2012
អាវប្រកួតថ្មីរបស់ Man United ដូចកំរាលតុ
Friday, May 11, 2012
Unknown
នេះជាការយល់ឃើញរបស់អ្នកគាំទ្រក្លឹបបិសាចក្រហមជាច្រើន ពេលសម្លឹងមើលគំរូអាវ
ប្រកួតថ្មីនេះ។
រដូវកាលប្រកួតមិនទាន់បានបញ្ចប់ ប៉ុន្តែMan Unitedបានបង្ហាញពីគំរោងផ្សាយពាណិជ្ជកម្មសំរាប់
គំរូអាវប្រកួតរដូវកាល2012/13។ ប្រហែលMan United មិនបានវាស់ស្ទង់មុន ពីប្រតិកម្មយ៉ាងខ្លាំង
របស់អ្នកគាំទ្រជាច្រើនក្នុងបណ្តាញសង្គម ពេលមានComment ជាច្រើនបានបង្អាប់ថាអាវប្រកួតរបស់
ក្រុមបិសាចក្រហមដូច"កំរាលតុ"។

អាវប្រកួតថ្មីរបស់Man United
អាវប្រកួតក្នុងផ្ទះ និង ភ្ញៀវ
អារប្រកួតថ្មីរបស់Man United ជាមួយនឹងArsenai និងBarca
ដោយ៖ nano(Camnews)
ប្រភព៖ 24h
ជើងទីមួយ Galaxy S3 ចូលកម្ពុជាមិនតិចជាង៥០០០គ្រឿង
Friday, May 11, 2012
Unknown
ទូរស័ព្ទស៊េរីទំនើបចុងក្រោយបង្អស់របស់Samsung ម៉ាកGalaxy S3 ឬI9300 ដែលត្រៀមនឹងនាំចូលទីផ្សារកម្ពុជា នៅដើមត្រីមាសទីបី ឆ្នាំ២០១២ នេះ គឺមិនតិចជាង ៥ពាន់គ្រឿងទេ សម្រាប់ជើងទីមួយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះរបស់Samsung។
«គ្រាន់តែក្រុមហ៊ុនប្រកាសចេញនៅអង់គ្លេសដើមខែនេះភ្លាម អ្នកកុម្ម៉ង់ទិញពីកម្ពុជាកើនឡើងជាង ៣ពាន់គ្រឿងទៅហើយ»។ ប្រភពបញ្ជាក់បន្ថែម។
ដោយឡែកសម្រាប់ពណ៌ អាទិភាពដែល Samsung ត្រៀមនាំចូលវិញ មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ ប្រចាំកម្ពុជា លោក យិន ឌីណា បញ្ជាក់ថា មានតែពណ៌ស និងខ្មៅប៉ុណ្ណោះ។
តម្លៃរបស់Galaxy S3ដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid ICS
ភ្ជាប់ជាមួយអេក្រង់ទំហំ 4.8-inch កាមេរ៉ា8MP និងកាមេរ៉ាមុខ
ដែលតួនាទីសម្រាប់Facetime
ត្រូវបានកំណត់លក់ក្នុងតម្លៃប្រហាក់ប្រហែល ៨០០ដុល្លារអាមេរិក។
ប្រភពពី៖ Sabay
«គ្រាន់តែក្រុមហ៊ុនប្រកាសចេញនៅអង់គ្លេសដើមខែនេះភ្លាម អ្នកកុម្ម៉ង់ទិញពីកម្ពុជាកើនឡើងជាង ៣ពាន់គ្រឿងទៅហើយ»។ ប្រភពបញ្ជាក់បន្ថែម។
ដោយឡែកសម្រាប់ពណ៌ អាទិភាពដែល Samsung ត្រៀមនាំចូលវិញ មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ ប្រចាំកម្ពុជា លោក យិន ឌីណា បញ្ជាក់ថា មានតែពណ៌ស និងខ្មៅប៉ុណ្ណោះ។
Galaxy S3(I9300) ត្រៀមវាយលុកទីផ្សារកម្ពុជានៅ ដើមត្រីមាសទី ៣(ដើមខែ មិថុនា) តម្លៃប្រហែល ៨០០ដុល្លារ
តើនរណាខ្លះចង់ប្រើGalaxy S3?
មានឈ្មោះក្នុងបញ្ជីកុម្ម៉ង់ទិញអត់? តើGalaxy
ស៊េរីចុងក្រោយបង្អស់នេះ អាចប្រជែងជាមួយiPhone 4S បានទេ?ប្រភពពី៖ Sabay
វិធីព្យាបាលកែងជើងប្រេះ
Friday, May 11, 2012
Unknown
នៅក្នុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និងប្រេះបែកក្រហែង។
មានពេលខ្លះ វាអាចបង្ករឲ្យអ្នកមានការឈឺចាប់ ដែលបះពាល់ទៅដល់ការធ្វើដំណើររបស់
អ្នកថែមទៀតផង។ ក៏ប៉ុន្តែការប្រេះកែងជើងមិនមែនជាអាការៈ មិនអាចព្យាបាលបាននោះ
ឡើយ។ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗមួយចំនួនដូចខាងក្រោម ដើម្បីជៀសវាងពីផល
រំខានទាំងនោះ៖
១. ជំរុះចោលស្បែកក្រិន និងបែកប្រេះ
គឺជាជំហានដំបូងក្នុងការព្យាបាលកែងជើងប្រេះ ។ មានផលិតផលមួយចំនួនអ្នកអាចរក
ទិញបាននូវតាមទីផ្សារ ប៉ុន្តែអ្នកក៏អាចប្រើវត្តុធាតុដើមមួយចំនួនដែលមានស្រាប់ក្នុងផ្ទះ
របស់អ្នកបានដែរ ដូចជា ស្ករ ឬ ក៏អំបិលគឺជាវត្ថុធាតុដើមដែលអាចជួយអ្នកជំរុះចោល
កោសិកាចាស់ៗដែលក្រិនរឹង និង ប្រេះបែកនៅត្រង់កែងជើងរបស់អ្នក។ សូមលាបវាលើ
កែងជើងហើយទុកមួយសន្ទុះ បន្ទាប់មកដុះលាងវាដោយប្រើប្រាស់ច្រាសដុះជើង ជាមួយ
នឹងទឹកក្តៅឧនៗ។ប្រសិនបើកែងជើងរបស់អ្នកប្រេះខ្លាំងរហូតដល់មានឈាមផងនោះសូម
ប្រើឧបករណ៍សំរាប់ដុះក្អែលជំនួសវិញ ដោយដុះស្រាលៗ នឹងលាងចេញជាមួយទឹកក្តៅ
ឧនៗ។
២. ផ្តល់សំណើមដល់កែងជើងរបស់អ្នក
បន្ទាប់ពីជំរុះចោលកោសិកាក្រិនឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)សំរាប់
លាបលើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។បន្ទាប់មកប្រើ
ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែក
កែងជើងអ្នកអស់ហើយ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការ
លាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន
និង មិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
៣. ការពារការប្រេះកែងជើងសារជាថ្មីអាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាពភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់ និង
ការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ គឺសុទ្ធតែអាចបណ្តាលមកពីការទទួលទានដំណេក
មិនបានគ្រប់គ្រាន់។ សូមទទួលទានដំណេកអោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃ
ទើបជាការល្អ។
c
ដោយៈ វណ្ណៈ (Camnews)
ប្រភពៈ healthandlove
ប្រភពៈ healthandlove
Thursday, May 10, 2012
សុគន្ធនីសា ថោនថា ជ្រើសរើសផ្លូវដើរត្រូវ
Thursday, May 10, 2012
Unknown
សុគន្ធ និសា បានហោះហើរទៅសហរដ្ឋអាមេរិក ២ខែ បន្ទាប់ពីបានជ្រកកោនក្រោម ដំបូលថោន សម្ងំព្យាបាលរបួសបេះដូង និងស្តារកេរ្តិ៍ឈ្មោះឡើងវិញ។ ប៉ុន្តែ មតិភាគច្រើន លើកឡើងថា សុគន្ធ និសា ហាក់ធ្លាក់កូដ បន្តិច ពេលចាកចេញពីផលិតកម្មរស្មីហង្សមាស នៅថោន ព្រោះតែបទចម្រៀងថ្មីៗ អត់ទាន់ មានល្បីខ្លាំង (ផ្ទុះ) ទេ តែអ្នកតំណាងថោន បានច្រានចោល ហើយនិយាយថា និសា សម្រេចចិត្តត្រូវ
នៅថ្ងៃខាងមុខ នឹង កាន់តែល្បីជាមិនខាន ស្របពេលដែលសុគន្ធ និសា កំពុងតែត្រូវ ប្រុសអាណិកជន នៅអាមេរិក ចោមសុំស្នេហ៍...។
មានការលើកឡើង ក្រោយពេល សុគន្ធ និសា ដើរចេញពីផលិតកម្មរស្មីហង្សមាស ភ្លាមៗថា នាងប្រាកដជាចប់ហើយ ចេញពីកន្លែងធំទៅតូច។ ប៉ុន្តែ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយតម្លៃផ្តេសផ្តាស ទើបផលិតកម្មថោន បានចេញចម្រៀង១វ៉ុល និសា និងករុណា ពេជ្រ ហើយមានការផ្សព្វផ្សាយជាច្រើន ដើម្បីកុំឱ្យអន់ជាង កាលនៅរស្មីហង្សមាស។
ទោះបីជាយ៉ាងណា អ្នកតាមដានសកម្មភាពសិល្បៈ របស់សុគន្ធ និសា និយាយថា តារារូបនេះ នៅតែមិនទាន់ល្បីដូចកាលនៅទ្រនំចាស់ទេ ព្រោះអីបទចម្រៀងនាងនៅហង្សមាស គឺបទ “អារម្មណ៍ពេលបែកគ្នា” និងបទ “ស្រលាញ់អូនឱ្យច្រើនៗ” នៅតែត្រូវបានគេនិយមស្តាប់ និងសំណូមពរតាមវិទ្យុ និងច្រៀងតាមបៀរហ្គារដិន។ ចំណែកបទថ្មីៗ នៅថោន យូរៗបានឃើញចាក់តាម My TV ម្តង ហើយការច្រៀងតាមឆាកតន្ត្រីទូរទស្សន៍ ហាក់ស្ងប់ស្ងាត់បទសុគន្ធ និសា។ មានការលើកឡើង ថា សុគន្ធ និសា បើនៅតែបែបនេះទៀត បទចម្រៀងនាងនឹងបាត់នៅលើទីផ្សារជាមិនខាន។
លោកយឹម តាស្រង់ ហាក់យល់ឃើញផ្ទុយពីការលើកឡើងនេះ លោកនិយាយថា សុគន្ធ និសា ជ្រើសផ្លូវចេញពីហង្សមាស ជាការត្រឹមត្រូវ។
ទីប្រឹក្សាផលិតកម្មថោន រូបនេះ បាននិយាយថា “និសា មកថោន មានបទល្អៗច្រៀង ហើយមិនមែនជាការធ្លាក់កូដទេ តែកាន់តែល្បីជាងមុនផង ព្រោះពេលគាត់កំពុងច្រៀងនៅអាមេរិក ហ្នឹង ប្រាប់ខ្ញុំថា បទគាត់នៅថោន មាន “បងនឹកគេដល់ថ្នាក់ចង់ឈឺ” “មួយនាទីក្បែរអូន” និង បទឆ្លងឆ្លើយជាមួយករុណា ពេជ្រ “សង្ឃឹម១ខែទៀត បងនឹងភ្លេចអូន” មានគេនិយមច្រើន គេចូលចិត្ត ច្រៀងខារ៉ាអូខេ នៅទីនោះណាស់ អ៊ីចឹងថាថយក្រោយម៉េចនឹងកើតទៅ? យើងមិនអាចប្រៀបធៀប បទចម្រៀងសុគន្ធ និសា នៅហង្សមាស និងថោន បានទេ ព្រោះអី នៅហង្សមាស បទចម្រៀងគាត់ មានយ៉ាងតិចក៏៥០បទដែរ តែបទគាត់នៅហង្សមាស ទើបមានគេស្គាល់ប៉ុន្មានបទចុងក្រោយនេះ”។
សុគន្ធ និសា បានចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ មេសា ជាមួយតារាចម្រៀងរួមក្រុម លោកករុណា ពេជ្រ ដោយមុនឡើងយន្តហោះ តារាតូចច្រឡឹងរូបនេះ បាន ព្យាយាមលាក់រឿងនាងទៅអាមេរិក នេះ ព្រោះតែខ្លាចបាត់ទីផ្សារនៅក្នុងស្រុក ពេលបទចម្រៀងនាង នៅមិនទាន់ចេញបានដិតដល់លើទីផ្សារ។
តាមប្រភពថា គ្រាន់តែទៅដល់អាមេរិក ភ្លាម សុគន្ធ និសា ត្រូវបានគេចោមរោមនាង តាំងពីចេញសម្តែងលើកដំបូងម៉្លេះ ដោយសំបុត្រត្រូវបានគេដាក់លក់អស់ នៅសាលមួយ ដែលផ្ទុកអ្នកទស្សនាជិត១ពាន់នាក់។ សុគន្ធ និសា ត្រូវបានគេចោមរោមសុំថតរូប ហើយ ខ្លះសាកសួរនាងពីការបែកបាក់ជាមួយគូស្នេហ៍ចាស់ សុខ ជំនោរ ទៀតផង និងមានប្រុសខ្លះ បានសុំ- ស្នេហ៍ពីតារាតូចច្រឡឹងរូបនេះ។
លោកយឹម តាស្រង់ ជាអ្នកនិពន្ធផ្ទាល់ខ្លួន របស់សុគន្ធ និសា បានប្រាប់ថា “និសា ទៅច្រៀង ហ្នឹងតែ២ខែ ទេ សប្តាហ៍ក្រោយនេះ គាត់នឹងវិលមកស្រុកវិញហើយ ព្រោះមានការងារច្រើន គាត់ត្រូវធ្វើជាមួយនឹងបទចម្រៀងថត ជឌ-ជ្វឌ ជាច្រើនទៀត តែមុនចេញទៅអាមេរិក នេះ និសា បានថតបទថ្មីៗ ដូចជា “ហេតុអ្វីពិភពលោកនេះប្រុសស្មោះ មានតិចខ្លាំងម៉្លេះ? “ឈឺចាប់ព្រោះស្នេហ៍ឆាប់ចាស់” និង បទ “គ្រាន់តែឮឈ្មោះបង អូនចង់នឿយបេះដូង” ដែលបទ ទាំងនេះ ខ្ញុំជាអ្នកនិពន្ធឱ្យគាត់ សម្រាប់វ៉ុលក្រោយនេះ”។
តាមរយៈការអះអាងថា នឹងរុញច្រានឱ្យសុគន្ធ និសា ទៅមុខ របស់ផលិតកម្មថោននេះ គេសង្ឃឹមថា សុគន្ធ និសា មិនធ្លាប់នឹកទេ គេមិនទាន់ដឹងថាយ៉ាងណា ឡើយ ព្រោះមាស សុខសោភា ធ្លាប់តែនាំមុខគេ នៅថោន ស្រាប់ទៅហើយ។
សុគន្ធ និសា នឹងស្ពាយភាពជោគជ័យ វិលពីសហរដ្ឋអាមេរិក វិញ នៅពាក់កណ្តាលខែឧសភា ហើយនាងក៏អាចពិចារណាសំណើសុំស្នេហាពីប្រុសអាមេរិក ដែរ ដោយសារតែដឹងថា លែងពាក់ព័ន្ធគ្នាជាមួយសុខ ជំនោរ ទៀតហើយ ទើបប្រុសអាមេរិក ដាក់សំណើសុំស្នេហាស្រីស្រស់តូចច្រឡឹងរូបនេះ ប៉ុន្តែ គេជឿថា សុគន្ធ និសា កំពុងតែ ពិចារណានៅឡើយ មិនហ៊ានទទួលយកស្នេហ៍ថ្មីទេ ព្រោះខ្លាចជួបស្នេហាបរាជ័យ ម្តងទៀត...៕
ប្រភពពី៖AKT
តួស្រី៤នាក់របស់កូរ៉េ សំដែងជាតួប្រុស មានភាពលេចធ្លោបំផុតក្នុង ភាពយន្តកូរ៉េ
Thursday, May 10, 2012
Unknown
ស៊ិចស៊ីនិងស្រស់ស្អាត ស្រីស្អាតកូរ៉េពេលតែងខ្លួនជាប្រុសក៏នៅតែមានការគាំទ្រយ៉ាងខ្លាំង
ពីសំណាក់ទស្សនិកជនដែលជាអ្នកគាំទ្រ។
Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
ពីសំណាក់ទស្សនិកជនដែលជាអ្នកគាំទ្រ។
Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
រឿងភាគ"ហាងកាហ្វេព្រះអង្គម្ចាស់" បានធ្វើព្យុះធ្វើភ្លៀង នៅតាមប្រទេសនៅអាស៊ី ហើយបានធ្វើ
អោយកេរ្តិ៍ឈ្មោះតារាភាពយន្តស្រីYoon Eun Hye ឡើងដល់កំរិតកំពូល។ តួអង្គ Go Eun Chan
(ធ្វើជាប្រុស) របស់នាងក្នុងរឿងត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង។
អោយកេរ្តិ៍ឈ្មោះតារាភាពយន្តស្រីYoon Eun Hye ឡើងដល់កំរិតកំពូល។ តួអង្គ Go Eun Chan
(ធ្វើជាប្រុស) របស់នាងក្នុងរឿងត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង។
Park Shin Hye ក្នុងរឿង You are so handsome
Park Shin Hye ក្នុងរឿង You are so handsome
រឿងនិយាយអំពី “ប្រុសស្អាត” 4នាក់ក្នុងក្រុមចម្រៀងដ៏ល្បីមិនទាន់ឃ្លាតទៅណាឆ្ងាយពីអារម្មណ៏
ទស្សនិកជនឡើយ។ ក្នុងរឿងYou are so handsome អ្នកគាំទ្រមិនអាចបំភ្លេចបានពីរឿងស្នេហា
បួននាក់រវាងនារីម្នាក់ដែលក្លែងធ្វើប្រុស និងបុរសបីនាក់ទៀតក្នុងក្រុម។ ចុងក្រោយនាងបានជ្រើស
រើសនិងប្រគល់ក្តីស្រលាញ់របស់នាងឲទៅបុរសជាប្រធានក្រុម។ តាមរយះរឿងនេះបានធ្វើឲកេរ្តិ៍
ឈ្មោះរបស់នាងកាន់តែល្បីមួយកំរិតទៀត។

Moon Geun Young ក្នុងរឿងវិចិត្រករខ្យល់
Moon Geun Young ក្នុងរឿងវិចិត្រករខ្យល់
មិនគ្រាន់តែមានទំរង់មុខស្រស់ស្អាត សមត្ថភាពសម្តែងបានល្អMoon Geun Young ថែមទាំងបាន
ធ្វើឲមនុស្សជាច្រើនកោតសរសើរព្រោះតែសន្តានចិត្តល្អ និងការសម្តែងបានយ៉ាងឥតខ្ចោះគ្រប់សាច់
រឿងសម្តែង។
ធ្វើឲមនុស្សជាច្រើនកោតសរសើរព្រោះតែសន្តានចិត្តល្អ និងការសម្តែងបានយ៉ាងឥតខ្ចោះគ្រប់សាច់
រឿងសម្តែង។
Park Min Young ក្នុងរឿង រឿងស្នេហា Shunkunwan
Park Min Young ឆ្លាតវាងវៃក្នុងរឿង រឿងស្នេហាShunkunwan
Park Min Young ជានារីម្នាក់ស្រស់ស្អាត ឆ្លាតវៃ ហើយហ៊ានក្លែងខ្លួនជាប្រុសប្រលងចូលសាលា
Shunkunwan កន្លែងមិនអនុញ្ញាតិឲស្រីភេទរៀន។ ដោយសារតែការឆ្លាតវៃ នាងបានឆ្លងផុតគ្រោះ
ថ្នាក់ជាច្រើន ហើយបានផ្សារភ្ជាប់ចំណងស្នេហាយ៉ាងជ្រាលជ្រៅជាមួយនឹងបុរសជាកូនរបស់មន្រ្តី
រាជវាំងដែលរៀនក្នុងសាលាជាមួយនាង។
Shunkunwan កន្លែងមិនអនុញ្ញាតិឲស្រីភេទរៀន។ ដោយសារតែការឆ្លាតវៃ នាងបានឆ្លងផុតគ្រោះ
ថ្នាក់ជាច្រើន ហើយបានផ្សារភ្ជាប់ចំណងស្នេហាយ៉ាងជ្រាលជ្រៅជាមួយនឹងបុរសជាកូនរបស់មន្រ្តី
រាជវាំងដែលរៀនក្នុងសាលាជាមួយនាង។
រថយន្តអណ្ដែតលើអាកាស នៅប្រទេសចិន
Thursday, May 10, 2012
Unknown
មានវត្ថុជាច្រើន បន្តែយើងអាចទទួលយកវត្ថុមួយគឺយើងកំពុងរង់ចាំឡានអណ្តែត
លើអាកាស ដែលផ្តល់ឲ្យយើងនូវជីវិតងាយស្រួសក្នុងពេលអនាគត។ មែនហើយ
យើងកំពុងតែរង់ចាំជិះរយន្តមួយដ៏តូច រថយន្តVolkswagenអាចធ្វើឲ្យយើងមានក្តី
សង្ឈឹម ដោយសព្វផ្សាយឲ្យមានការផលិតរថយន្តអណ្តែតលើអាកាស។ វាពិតជា
ត្រឹមត្រូវណាស់! វិស្វករអាឡឺម៉ុងជាច្រើននៅក្នុងប្រទេស ពួកគេបានបញ្ចូលការ
ប្រើប្រពន្ធវិទ្យាសាស្រ្ត ដើម្បីផលិតរឿងមិនគួរឲ្យជឿនេះក្លាយជាការពិតដោយធ្វើ
យើងមានរថយន្តអណ្តែតលើអាកាសមួយ!។ នៅពេលអ្នកឃើញវា អ្នកនឹងគិតថា
រថយន្តអណ្តែតលើអាកាសនេះគឺមានលក្ខណៈស្រដៀងគ្នា នឹងរថយន្តមួយក្នុង
រឿងភាពយន្តគំនូរជីវចរមួយឈ្មោះថាThe Jetsons cartoon ហើយរថយន្តនៅថ្ងៃ
អនាគតនឹងមានសណ្ឋានដូចនេះ។ ក្មេងស្រីម្នាក់ ដែលសិក្សាផ្នែកជីវចលនា និង
រចនាម៉ូតហ្គេម មកពីទីក្រុងChengdu បានចូលជិះក្នុងរថយន្តមួយនេះដោយគ្មាន
កង់។ រថយន្តម៉ូដែលVolkswagen បានជ្រើសរើសរចនាម៉ូត និង ផលិតវីឌីដូមួយ
ដ៏ល្បី អនាគតដ៏អស្ចារ្យរបស់ពួកយើងនឹងក្លាយជាការពិត។ សូមមើលរូបភាពដ៏
រន្ធត់ដោយខ្លួនអ្នកផ្ទាល់នៅខាងក្រោម។

បើចង់ជ្រាបច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖
ដោយៈ វណ្ណៈ (Camnews)
ប្រភពៈ vyperlook