ប្រិយមិត្តប្រហែលជាដឹងច្បាស់ហើយថា Facebook ល្បីប៉ុណ្ណា
ហើយក្នុងពេលដ៏ខ្លីខាងមុខនេះចំនួនអ្នកប្រើប្រាស់ Facebook
ប្រាកដជាកើនដល់ ១ ពាន់លាននាក់មិនខាន។
ចុះប្រិយមិត្តមានដែលសាកគិតមើលទេថា បើ Facebook ល្បី
និងពេញនិយមដល់ថ្នាក់នេះ
តើនឹងមានអ្វីអាចមកយកជ័យជម្នះលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ
បាន?
មិនបាច់និយាយពី Twitter ឬ Google+ នោះទេ
បណ្ដាញទំនាក់ទំនងសង្គមទាំងពីរនេះមិនអាចទៅរួចជាមួយ Facebook
បានឡើយ។ ខាងក្រោមនេះគឺជា កត្តាគំរាមកំហែងចំនួន ៤
ធំៗដែលអាចធ្វើឲ្យ Facebook ចូលនិវត្តន៍បាន៖
១ ការហាមប្រាមពីប្រទេសផ្សេងៗ
ជាក់ស្តែងបច្ចុប្បន្ននេះ Facebook
ត្រូវបានហាមឃាត់មិនឲ្យប្រើនៅក្នុងប្រទេសចិន ហើយការបើក Facebook
ក៏ត្រូវបានរឹតត្បិតពីសំណាក់ប្រទេសមួយចំនួនទៀតដែរដូចជា អ៊ីរ៉ង់
កូរ៉េខាងជើង និងស៊ីរីជាដើម។
ការធ្វើបែបនេះអាចធ្វើឲ្យការលូតលាស់របស់ Facebook មានល្បឿនយឺត
ហើយក៏អាចធ្វើឲ្យអ្នកប្រើប្រាស់ងាកមករកការប្រើបណ្ដាញទំនាក់ទំនង
សង្គមក្នុងស្រុកវិញ។ គោលនយោបាយផ្សេងៗ ពីសំណាក់
គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក
និងសហភាពអឺរ៉ុបក៏អាចពន្យឺតល្បឿនលូតលាស់របស់ Facebook ផងដែរ។
ជាពិសេសរយៈពេលកន្លងមកនេះ Facebook
បានព្យាយាមគេចខ្លួនពីការពិនិត្យលើភាពជាឯកជនដែលធ្វើឡើងដោយ
អង្គភាពទាំងពីរខាងលើ។ ដូច្នេះបើរដ្ឋាភិបាលដាក់កម្រិតនោះ Facebook
ប្រាកដជាជួបរឿងធំមិនខាន។
២ វត្តមានរបស់ Zuckerberg ទីពីរ
Facebook ប្រហែលជាមិនខ្វល់ពី Twitter និង Google+ នោះទេ
ប៉ុន្តែអ្វីដែលអាចជាការគំរាមកំហែងនោះគឺ Zuckerberg
ទីពីរដែលអាចធ្វើឲ្យ Facebook ក្លាយជា Myspace។ ដូច្នេះហើយបើមាន
Zuckerberg ទីពីរដែលនាំយកបច្ចេកវិទ្យាកុំព្យូទ័របំពាក់លើភ្នែក,
Hologram ឬកម្មវិធីអស្ចារ្យផ្សេងៗទៀត នឹងធ្វើឲ្យ Facebook
ហួសសម័យមិនខាន។
៣ ទូរស័ព្ទ
កាលណាទូរស័ព្ទមានអេក្រង់កាន់តែតូច ក៏ធ្វើឲ្យ Facebook
ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានតិចដែរ។
អាស្រ័យហេតុនេះហើយ ទើប Facebook ទិញយក Istagram
ដើម្បីធ្វើឲ្យបណ្ដាញទំនាក់ទំនងរបស់ខ្លួនអាចរកប្រាក់ចំណូលបាន
កាន់តែច្រើនពីទូរស័ព្ទ។
ប៉ុន្តែការដាក់ការផ្សាយពាណិជ្ជកម្មកាន់តែច្រើន
ធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍រញ៉េរញ៉ៃ
ហើយចុងក្រោយប្រាកដជាលេងចង់បើក Facebook ទៀតមិនខាន។
៤ ការបាត់បង់ភាពអស្ចារ្យរបស់ខ្លួន
បច្ចុប្បន្ននេះ អ្នកណាៗក៏ថា Facebook អស្ចារ្យដែរ តែពេលនេះ
Facebook អស្ចារ្យក៏ដោយសារតែ Zuckerberg
មានគំនិតច្នៃប្រឌិតច្រើនដើម្បីធ្វើឲ្យរំជើបរំជួលនៅក្នុងពិភព
យុវវ័យ។ ចុះពេល Zuckerberg មានវ័យចំណាស់ ដល់អាយុ ៣០ ឆ្នាំ
តើនឹងមានអ្វីកើតឡើងទៅលើភាពឆើតឆាយរបស់ Facebook ទៅ?
ចុះប្រិយមិត្តវិញ គិតថាមានអ្វីក្រៅពីចំណុចខាងលើទាំងបួនដែលអាចធ្វើឲ្យ Facebook ដួលបាន?
ប្រែសម្រួល៖ បូរិន(sabay)
ប្រភព និងរូបភាព៖ Techcrunch