បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Friday, May 25, 2012

Freshi Boy ចំណាត់ថ្នាក់លេខ៤នាឆ្នាំ២០១២ លោតទឹកសម្លាប់ខ្លួន

យុវជនជាសិស្ស សាលាម្នាក់ រូបសង្ហាម្នាក់ដែលជា Freshi Boy ចំណាត់ថ្នាក់លេខ៤ នាឆ្នាំ២០១២
នេះ បានដាច់ចិត្ត លោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន។ ហេតុការនេះបានធ្វើឲ្យមាន
ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២៤ខែឧសភា ដោយសារតែជនរងគ្រោះ
រូបនេះ តូចចិត្តនៅពេលសង្សារ ជាទីស្រឡាញ់របស់ខ្លួន បែកចិត្ត ហើយទៅស្រឡាញ់ប្រុសផ្សេង។

តាមព័ត៌មានឲ្យបានដឹងថា យុវជនម្នាក់នេះឈ្មោះ សុខ វិរៈ អាយុ១៨ឆ្នាំជាកូនប្រុសមន្ត្រីប៉ូលិស័ក្តិ
៤កន្លះ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាស្ថានឯកជនមួយ និងជា Freshi ចំណាត់ថ្នាក់លេខ ៤ ប្រចាំ
ស្ថានីយទូរទស្សន៍ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទាក់ទិននឹងការលោតទឹកសម្លាប់
ខ្លួននេះ ក្រុមគ្រួសារអះអាងថា បណ្តាលមកពីសង្សារសុំបែកផ្លូវគ្នា ហើយក៏ជិះម៉ូតូមកឈប់លើស្ពាន
លោតទឹកសម្លាប់ខ្លួនតែម្តង។

គូរឲ្យបញ្ជាក់ថា នេះជាជនទី២ ដែលបានធ្វើដំណើរមកលោតទឹកពីលើស្ពាន់ជ្រាយចង្វានៅថ្ងៃទី២៤
ឧសភា ដែលកាលពីវេលាម៉ោង ១១និង ១០នាទីព្រឹក ស្រី្តម្នាក់ក៏បានធ្វើដំណើរមកលោតទឹក
ដែរ តែត្រូវប៉ូលិសឃាត់ទាន់។
ហេតុការនេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឹណែតផងដែរ ដោយ
មានការចូលរួមសោកស្តាយ ក៏ដូចជាមានមតិចែករំលែកជាច្រើនផងដែរ។ Camnews សូមដក
ស្រង់មតិមួយចំនួននៅលើបណ្តាញ Facebook សម្រាប់ឲ្យមិត្តអ្នកអានពិចារណាដោយខ្លួនឯង៖
"នេះជាទង្វើមិនល្អសូមយុវវ័យ ទាំងអស់កុំយកតម្រាបតាមអោយសោះ" "គួរតែគិតអោយបាន
វែងឆ្ងាយមុនសំរេចចិត្តធ្វើអ្វីមួយ បើមិនគិតពីខ្លួនឯងក៏គួរតែគិតដល់ឪពុកម្តាយផង ដែលគាត់
ទាំងទ្វេបានបង្កើតនឹងខំបីបាច់ថែរក្សារយើងរហូតដល់យើងដឹងក្តី មានរូបរាងមុខមាត់ស្អាតបាត
នឹងមានអ្វីៗគ្រប់យ៉ាងដល់ថ្ងៃនេះ សួរថាតើពួកគាត់ត្រូវចំណាយពេលវេលានឹងញើសឈាមរបស់
គាត់ប៉ុណ្ណាក្នុងការចិញ្ចឹមបីបាច់យើង?" ៕
ប្រភពពី៖Camnews

Thursday, May 24, 2012

ណុប បាយ៉ារិទ្ធិ អត់ដេកភ័យ

Nub__coverតារា​ចម្រៀង​ល្បី​ឈ្មោះ​លោក​ណុប បាយ៉ារិទ្ធិ ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​​ថត​ទុក ​អបអរ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្ដេច​ម៉ែកាល​ពី​ម្សិលមិញ នៅ​ទូរទស្សន៍ជាតិ។ ​លោក​អះ​អាង​ថា ​ទោះ​ជា​ហង្ស​មាស​សម្ងំ​​រៀប​យុទ្ធសាស្រ្ត​លើក​ស្ទួយ​តារា​ចម្រៀង​ចំណូល​ថ្មី ក៏​លោក​​អត់​បាន​​ដេក​ភ័យ​​ដែរ បើ​ទោះ​ជា​ដឹង​ថា វត្ត​មាន​របស់​តារា​ចំណូល​ថ្មី​ទាំង​នោះ ​​នឹង​ធ្វើ​ឲ្យ​សន្ទុះ​ឡើង​កូដ​របស់​​លោក ត្រូវ​ហែក​ជា​ចម្រៀក​​តូច​ជាង​មុន នៅ​ពេល​ខាង​មុខ​ក្ដី​​។
រហូត​មក​ដល់​ពេល​នេះ ​វ៉ុល​ថ្មី​បើក​ឆាក​​របស់​លោក​សូណូ និង​លោក​កែវ បូរ៉ា (Frieshie Boy) តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ហង្ស​មាស ​នៅ​មិន​ទាន់​​ចេញ​​វាយ​បំបែក​ទីផ្សារ ដូច​លោក​នៅ ស៊ីនឿន ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ច្បាស់​ណាស់​ថា តារា​រូប​សង្ហារ​​ទាំង​ពីរ​​ដួង​នេះ នឹង​ធ្វើ​​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល ​នៅ​ពេល​បទ​ថ្មី​របស់​ពួក​គេ​ចេញ​ឃោសនា​ជា​សាធារណៈ​​។ ​ការ​វិភាគ​មួយ​ថ្មី យល់​ឃើញ​យ៉ាង​ប្រាកដ​ថា ​សន្ទុះ​ឡើង​កូដ​របស់​តារា​ចំណូល​ថ្មី នឹងធ្វើ​ឲ្យ​លោក​ណុប បាយ៉ារិទ្ធិ ​ដែល​សមាជិក​ហង្ស​មាស​ចាស់​វស្សា​ដេក​ភ័យ ​ហើយ​ចំណុច​មួយ​ដែល​ជៀស​មិន​ផុត​នោះ​គឺ​​បទ​ចម្រៀង​ល្អៗ នឹង​មិន​អាច​​​ធ្លាក់​ក្នុង​ដៃ​របស់​​តារា​រូប​នេះ ​ក្នុង​ចំនួន​ច្រើន​ដូច​មុន​​ទៀត​នោះ​ទេ​។ ម្យ៉ាង​​បើ​ទោះ​ជា ហង្ស​មាស នៅ​តែ​រក្សា​​គោល​ជំហរ​លើក​ស្ទួយ​​តារា​ចាស់ៗ​ មិន​ឲ្យ​ស្ងប់​ស្ងាត់ ក៏​ពួក​គេ​​ បូក​រួម​ទាំង​​លោក​ណុប បាយ៉ារិទ្ធិ​ផង នឹង​​មិន​អាច​ទទួល​​បាន​បទ​ល្អ​ៗ ​ច្រើន​ក្នុង​ដៃ​ ដែល​ជា​កត្តា​កាន់​តែ​ចង្អៀត ក្នុង​​ការ​ប្រទា​ញ​យក​ការ​គាំទ្រ។ ការ​វិភាគ​នោះ ​ថែម​ទាំង​ថា ណុប បាយ៉ារិទ្ធិ នឹង​ជួប​ឧបសគ្គ​​​​ជា​មួយ​តារា​ក្រៅ​ទ្រនំ និង​សមាជិក​ថ្មី​នៅ​ហង្ស​មាស​ ក្នុង​ករណី​ដែល​ហង្ស​មាស ទម្លាក់​ដៃ​ ហើយ​គិត​តែ​លើក​ស្ទួយ​លោក​ព្រាប សុវត្ថិ និង​តារា​ចំណូល​ថ្មី​ទាំង​នោះ​ទៀត​ផង​​។ ​ប៉ុន្តែ​ផ្ទុយ​នឹង​ការ​យល់​ឃើញ​នេះ លោក ណុប បាយ៉ារិទ្ធិ អះ​អាង​ថា លោក​អត់​ដេក​ភ័យ​ទេ បើ​ទោះ​ជា​ហង្ស​មាស បន្ថែម​ចំនួន​អ្នក​ចម្រៀង​ប្រុស​ពីរ​បី​នាក់​ទៀត​យ៉ាង​ណា​​ក៏​ដោយ​។
Nubតារា​មុខ​ក្មេង សំឡេង​ចាស់​រូប​នេះ ពន្យល់​ថា លោក​អត់​ដូច​អ្នក​ចម្រៀង​ដទៃ​ទេ ព្រោះ​បើ​រវល់​​តែ​ដេក​ភ័យ គឺ​ប្រាកដ​ជា​ទន់​ជើង ហើយ​បណ្ដាល​ឲ្យ​អ្នក​ថ្មី​ជាន់​ពន្លិច​​ជាក់​ជា​មិន​ខាន​។ លោក​និយាយ​ថា ធម្មតាអ្នក​មក​ថ្មី គឺ​តែង​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ជាង​អ្នក​ចាស់ ហើយ​បើ​គេ​មាន​បទ​ល្អ​ចេញ​លក់​ទៀត គឺ​ប្រាកដ​ជា​ងាយ​ល្បី​ឈ្មោះ​​ដោយ​មិន​ពិបាក​។ ​​ប៉ុន្តែ​លោក​មិន​គិត​ថា វត្តមាន​​របស់​តារា​ថ្មី​ និង​ការ​ហែក​បទ​ល្អៗ​​ចែក​គ្នា នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​​ធ្លាក់​កូដ​​ឡើយ។ តារា​រូប​នេះ​និយាយ​ថា «​​នៅ​ក្នុង​សង្គម​នេះ ខ្ញុំ​តែង​ឮ​​​ថា​អ្នក​ចាស់​មិន​សប្បាយ​ចិត្ត​នឹង​ភាព​រីក​ចម្រើន​របស់អ្នក​ថ្មី ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​អត់​គិត​អញ្ចឹង​ទេ ព្រោះ​បើ​គាត់​កាន់​តែ​ខ្លាំង​ ​គឺ​ខ្ញុំ​កាន់​តែ​រក​គន្លឹះ​អភិវឌ្ឍន៍​ខ្លួន​ ហើយ​បើ​យើង​ប្រឹង​កែ​លម្អ​ចំណុច​ខ្វះ​ខាត នោះ​​ជោគជ័យ​នឹង​នៅ​តែ​មាន​​។ លោក​បន្ត​ថា បើ​រវល់​តែ​ភ័យ ហើយ​ច្រណែន ​​គឺ​មិន​ខុស​ពី​បណ្ដោយ​ខ្លួន​ឲ្យ​បរាជ័យ​នោះ​ទេ​ អញ្ចឹង​ហើយ​ទើប​លោក​គិត​ថា ​បើ​គូ​ប្រជែង​កាន់​តែ​ល្អ គឺ​​លោក​​កាន់​តែ​​ពង្រឹង​ជំហរ និង​បង្កើន​​សមត្ថភាព​ឲ្យ​មាន​លក្ខណៈ​​ល្អ​ប្រសើរ​។ លោក​មិន​ជឿ​ថា ​ក្រុម​ហ៊ុន​​មួយ មើល​មិន​ឃើញ​ពី​​សមត្ថភាព​ និង​ការ​ប្រឹង​ប្រែង​របស់​បុគ្គលិក​នោះ​ទេ បើ​សិន​​ជា​បុគ្គល​នោះ ចេះ​ជួយ​ខ្លួន​ឯង​ជា​មុន​​។ ជា​មួយ​គ្នា​នោះ លោក​ណុប បាយ៉ារិទ្ធិ ក៏​បញ្ជាក់​ពី​ជំហរ​ថា នឹង​​បង្កើន​សមត្ថភាព​តាមរយៈ​ការ​តុប​តែង​ខ្លួន ការ​លេង​ស្ទីល និង​ការ​ហ្វឹក​ហាត់​ក្បាច់​រាំ ​កុំ​ឲ្យ​ទៅ​ឃើញ​តែ​ដដែល​នៅ​ក្នុង​ពិភព​ចម្រៀង​ផង​ដែរ​។ លោក​និយាយ​ថា «​សម្រាប់​ខ្ញុំ គឺ​ប្រយ័ត្ន​ខ្លួន​ឯង​ជា​និច្ច តាម​រយៈ​ ការ​​លួច​ចម្លង​ស្ទីល​តុប​តែង​ខ្លួន និង​ការ​​​បំបែក​ក្បាច់​រាំ​ពី​តារា​បរ​ទេស ប៉ុន្តែ​ខ្ញុំ​អត់​យក​ពី​គេ​ទាំង​ស្រុង​ទេ ព្រោះ​យើង​ជា​តារា​ខ្មែរ ហើយ​ខ្ញុំ​ជឿ​ថា បើ​មនុស្ស​ម្នាក់​ចេះ​អភិវឌ្ឍន៍​ខ្លួន​ឯង ហើយ​ចេះ​ជួយ​ខ្លួន​ឯង គឺ​ក្រុម​ហ៊ុន​ណា​ក៏​សប្បាយ​ចិត្ត​នឹង​ជួយ​លើក​ស្ទួយ​ដែរ​»

តាម​​ការ​អះ​អាង​នេះ មាន​ន័យ​ថា លោក​អត់​ខ្វល់​រឿង​ហង្ស​មាស​ផ្ដល់​ជំហរ​លើក​ស្ទួយ​អ្នក​ណា​​នោះ​ទេ សំខាន់​ឲ្យ​តែ​លោក​មាន​ការ​អភិវឌ្ឍន៍​ខ្លួនដើម្បី​ពង្រីក​ការ​គាំទ្រ ហើយ​ធ្វើ​ឲ្យ​ហង្ស​មាស​ទទួល​ស្គាល់​ពី​ការ​ប្រឹង​ប្រឹង​របស់​លោក ដូច​ជា​ពង្រឹង​​ក្បាច់​រាំ និង​ស្ទីល​តុប​តែង​ខ្លួន ​នោះ​លោក​នៅ​តែ​ជឿ​ថា ហង្ស​មាស ​ពិតជា​បន្ត​ការ​លើក​ស្ទួយ​ចំពោះ​​លោក​​ដូច​ដើម​។ លោក​និយាយ​យ៉ាង​ខ្លី​ថា មិន​ថា​តារា​ចាស់​ថ្មី​នោះ​ទេ ឲ្យ​តែ​គេ​ចេញ​បទ​ទៅ​គ្មាន​ការ​គាំទ្រ គឺ​មិន​មែន​គេ​សុខ​ចិត្ត​ឡង់​​សេ​ម្នាក់​ហ្នឹង​តែ​​ដដែល​នោះ​ទេ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព និង​ការ​ប្រឹង​ប្រែង​ប៉ុណ្ណោះ៕ ​
Nub__1
reth
reth2
reth3

ដោយ៖ តារារដ្ឋ(Khmerzoom)

កុំព្យូទ័រតូចស្មើនឹង​​ Flash USB

FXI Cotton Candy កុំព្យុទ័រប្រើប្រព័ន្ធដំណើការ Android តំលៃ 200$ ដែលមានទំហំស្មើនឹង Flash
USB បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងរយៈពេលកន្លងទៅ។ ក៏ប៉ុន្តែ ហាក់ដូចជាបានជួប
នឹងគូប្រកួតពិតប្រាកដរបស់ខ្លួន ដោយកុំព្យុទ័រមួយប្រភេទ ដែលមានទំហំដូចគ្នានោះ ផលិតឡើង
ដោយក្រុមហ៊ុនរបស់ចិន ហើយត្រូវបានដាក់លក់នៅលើបណ្តាញអ៊ីនធឹណែត ក្នុងតំលៃត្រឹមតែ
៧៤ដុល្លាតែប៉ុណ្ណោះ ហើយវាអាចនឹងត្រូវបានគេលក់ក្នុងតម្លៃថោកជាងនេះ ប្រសិនបើអ្នកទិញ
ចំនួនច្រើនគ្រឿង។​
[IMG]
ប្រភព៖ ArsTechnica     
ដោយ៖ មិនា(Camnews)

Wednesday, May 23, 2012

អ្នកបង្កើតកម្មវិធីកុំព្យូទ័រក្មេងបំផុតលើពិភពលោក


ក្មេងប្រុសដែលមានទេពកោសល្បខាងកុំព្យួរទ័រឈ្មោះ  Wasik Farhan  Roopkotha
បានចុះកិច្ចសន្យាធ្វើការជាមួយនឹងក្រុមហ៊ុន Bangladesh Association of Software
និង Information   Service (BASIS) នៅពេលថ្មីៗនេះ។ លេខាធិកាក្រុមហ៊ុន BASIS
ឈ្មោះTansif Danesh នាយកអ្គ្រប់គ្រងកម្មវិធីលោក   Hashim Ahmed និង បុគ្គលិក
ជាច្រើនទៀត បានចូលរួមអបអរសាទរទទួលក្មេងប្រុសRoopkothaនៅការិយាល័យ
BASIS នៅក្នុងទីក្រុងKarwan Bazaar។ ក្មេងប្រុសRoopkotha ត្រូវបណ្តាញសារពត៌
មាន អន្តរជាតិប្រាំមួយចេញផ្សាយថា    គឺជាអ្នកគ្រប់គ្រងកម្មវិធីកុំព្យួទ័រដ៏ក្មេងបំផុត
នៅលើពិភពលោក។ យើងបានបញ្ជាក់ឪពុកម្តាយរបស់ក្មេងប្រុសនោះថា    គេគឺជា
ប្រុសដំបូងគេដែលបានបង្កើតវាឡើង      ហើយសៀវភៅថ្មីមួយរបស់គេនឹងត្រូវបាន
លក់នៅក្នុងខែកញ្ញា ឆ្នាំ២០១២   ខាងមុខនេះ។ ក្មេងប្រុសRoopkotha   អាយុប្រាំឆ្នាំ
រស់នៅតំបន់Gulshan ក្នុងទីក្រុងDhaka បានចាប់ផ្តើមប្រើកុំព្យួទ័រតាំងពីអាយុប្រាំពីរ
ខែមកម្ល៉េះ។ ក្មេងប្រុសRoopkotha អាចបង្កើតប្រព័ន្ធកុំព្យួទ័រ និង  អាចបង្កើតកម្មវីធី
ដ៏ស្មុស្មាញជាច្រើនដោយជំនាញរបស់គេ។ គេដឹងពីវិធីផ្លាស់ប្តូរប្រភេទហ្គេម ពីហ្គេម
មួយ ទៅហ្គេមមួយទៀត ដោយប្រើកុំព្យួទ័រ។ ក្មេងប្រុសRoopkotha មានចំណេះដឹង
ជ្រៅជ្រះលើផ្នែកភាសាកម្មវិធីកុំព្យួរទ័រ។ ជារៀងរាល់ថ្ងៃក្មេងប្រុសនេះ ចំណាយពេល
ជាងដប់ពីរម៉ោង ជាមួយកុំព្យួទ័រ។ ជាពិសេស គេក៏អាចបង្កើតSoftwareជាច្រើនបាន
ដែរ។ ម្តាយក្មេងប្រុសនេះឈ្មោះ លោកស្រីCynthia Farheen Risha  បានបញ្ជាក់ថា
កូនប្រុសរបស់គាត់ បានរៀនIT ដោយខ្លួនឯង និងមិនមានគ្រូបង្រៀនពីមុនមកទេ។




ប្រភពពី៖Camnews