បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Sunday, May 20, 2012

Sunday CD Vol 133 ||​ Sarang បង

Sunday CD Vol 133 | ឈឺទ្បើងលែងចង់ឈឺ

Title : Sunday  Production Audio CD Vol 133
Rip to MP3 Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
Full Albums Size :  57.6MB
Release Date : 20.May.2012


ចំណងជើងបទចម្រៀង៖

01.ជាតិនេះរស់យ៉ាងណាបើគ្មានបង - អ៊ីវ៉ា [ Download ]
02.ឈឺឡើងលែងចង់ឈឺ - អាន គុណកូឡា [ Download ]
03.បងអត់លុយអូនអស់ស្នេហ៍ - មាស សាលី [ Download ]
04.ឈឺរហូត - ជុំ លីណូ [ Download ]
05.Sarang បង - អ៊ីវ៉ា [ Download ]
06.អត់ចង់ - អ៊ីវ៉ា [ Download ]
07.សូមចុះថ្លៃខាន់ស្លា - មាស សាលី [ Download ]
08.ហេតុអ្វីក៏យើងបែកគ្នា - ជុំ លីណូ [ Download ]
09.កើតមកជាតិនេះសម្រាប់ស្មោះអូន - អាន គុណកូឡា [ Download ]
10.មន្តស្នេហ៍បុប្ផាកោះថ្មី - មាស សាលី [ Download ]


ប្រភពពី៖Now4Khmer

Preview Town VCD Vol19 || មួយនាទីក្បែរបង

[ Preview ] Town VCD Vol 19 | ១នាទីក្បែរបង

ចេញលក់ឆាប់ៗនេះហើយ!!!


ប្រភពពី៖Now4Khmer

Saturday, May 19, 2012

ទីផ្សារមូលប័ត្ររបស់ Facebook ដាក់លក់ជាសាធារណៈហើយ

2012-05-17T214420Z_1810598901_GM1E85I0G8901_RTRMADP_3_FACEBOOK_0បណ្តាញ​​​សង្គម​​​តាម​​​អ៊ីន​​ធើ​ណេត​​​ដ៏​​​ធំ​​​បំផុត​​​​នៅ​​លើ​​ពិភព​​​លោក​​​នៅ​​សហ​​រដ្ឋ​​អា​​មេរិក​ គឺ​​Face​​book ហើយ​​​​ក៏​បាន​​​​ចាប់​​​​ដាក់​​​​លក់​​​​​​ភាគ​​​​ហ៊ុន​​​​​របស់​​​​ខ្លួនដែលមាន​​​​​ ៤២១​​លា​​ន​​​ភាគ​​​ហ៊ុន ​​​​នៅ​​​​លើ​​​​ទី​​ផ្សា​​​រ​​មូល​​​​ប័ត្រ​​​​នៅ​​​ទី​​ក្រុង​​​​​ញ៊ូវ​យក​ដោយ១ភាគហ៊ុន ថ្លៃ​៣៨​ដុល្លា​រ​អា​មេ​រិក​។​ បណ្តាញ​​សង្គម​ Facebook ដែល​​ត្រូវ​​បាន​​បង្កើត​​ឡើង​​កាល​ពី​៨​ឆ្នាំ​មុន​ ដោយ​និសិត្ស​ម្នាក់​នៃសា​កល​​វិទ្យា​ល័យ​ Harvard ឈ្មោះ Mark Zuckerberg មក​​​ទល់​​​ពេល​​​នេះ​​មាន​​​សមា​ជិក​​​របស់​​​​ខ្លួន​​​ប្រមាណ​​៩០០លាននាក់។ នៅ​ពេលចាប់បើកលក់ភាគហ៊ុន Facebook នៅ​​លើ​ទីផ្សារ​មូលប័ត្រ​ភ្លាម​ចំនួន​អ្នក​​វិ​និ​​យោគ​​ទុន​​​ដែល​​សុំ​ទិញ​​ភាគ​ហ៊ុន​របស់​ Facebook កើន​​​កំរិត​​ខ្ពស់​រហូត​ដល់​ ២៥ភាគរយ​ លើស​​ពី​​​ការ​​​គ្រោង​​​​ទុក។​ នេះគឺ​​ឯត​​ទគ្គ​កម្ម​មួយ​សំរាប់​ ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ Facebook ព្រោះថាបើមួយ​ភាគ​ហ៊ុន​​មាន​​តម្លៃ​​៣៨​ដុល្លា​រនោះ ក្រុម​ហ៊ុន Facebook​ ដែល​​មាន​ដាក់​លក់​​៤២១លាន​ភាគ​ហ៊ុន ​នឹង​​មាន​​តម្លៃ​​ភាគ​​ហ៊ុន​​សរុប​ប្រមាណ ១០៤ពាន់​លាន​ដុល្លារ។ ភាគហ៊ុន របស់ Facebook​ នឹង​​មាន​​តម្លៃ​ខ្ពស់ជា​ង ក្រុមហ៊ុន Disney ឬក៏ Mc Donald’s ​ទៅទៀត​។ បន្ទាប់ពីការ​ដាក់​លក់​ភាគ​ហ៊ុនរបស់ Facebook លោក Mark Zuckerberg ដែល​​​ជា​​ស្ថាប​​និក​​ Facebook មាន​​ចំណែក​​ភាគ​ហ៊ុនរ​បស់ខ្លួ​នជិត​៥៦ភាគរយ​​ នៃ​ដើម​ទុន​ក្រុម​ហ៊ុន​​។ រី​​ឯ​អ្ន​ក​​ទិញ​​ភាគ​​​ហ៊ុន​​​​​​​របស់​ Facebook វិញ​ជឿ​ទុក​ចិត្ត​ថា​ក្រុម​ហ៊ុន Facebook អាច​​​នឹ​ងរក​ប្រាក់​​ចំណូល​​​កើន​​ថែម​​ទៀត​​រហូត​ដល់ ២៧​ដងនៃ​ប្រាក់​ចំណូល​​របស់ Facebook នៅ​​ឆ្នាំ​២០១១ ប្រាក់​​ចំណូល​​​ដែល​​​បាន​​មក​​ពី​​ការ​​​ផ្សព្វ​​ផ្សាយ​​​​ពាណិ​ជ្ជ​កម្ម​។​ គ្រា​ន់​​តែ​​ឆ្នាំ២០១១ ប្រាក់​​ចំណូល​​បាន​មក​​ពី​​ការ​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ មាន​​ប្រមាណ​ ​៣១៥០​លាន​​ដុល្លារ​ គឺ​​ប្រមាណ​​​៨៥ភាគរយ​​នៃ ប្រាក់​​ចំណូល​​សរុប​ប្រចាំ​ឆ្នាំ។ ការ​ជឿ​ទុក​ចិត្ត​ពេក​ របស់​អ្នក​ទិញ​វិនិយោគ​ទុននៃក្រុមហ៊ុន Facebook ក៏​​អាច​​ជា​គ្រោះ​ថ្នាក់មួយ​ដែរ ពី​ព្រោះ គេ​នៅ​មិន​ដឹង​ថា តើក្រុមហ៊ុន Facebook ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ធ្វើ​ឲ្យ​បា្រក់ចំណូលរបស់ខ្លួន បាន​កើន​លើងជាងពេលបច្ចុប្បន្ននេះ។ រហូត​មក​​ទល់​​ពេល​​នេះ គេនៅតែ​មន្ទិល​សង្ស័យ​ពី​​មធ្យោ​​បាយ​ រក​ប្រាក់ចំណូល បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម៕

យកពន្ធថ្លៃចំពោះបុរសដែលមានរូបសង្ហា


អ្នកសេដ្ឋកិច្ចជនជាតិជប៉ុនម្នាក់ និយាយថា គាត់បានរកឃើញយុទ្ទសាស្រ្តដ៏ល្អមួយដើម្បី
ទប់ទល់ប្រឆាំងនឹងភាពនៅលីវរបស់បុរស។ គាត់បន្ថែមទៀតថា   យើងត្រូវតែយកថ្លៃពន្ធ
ចំពោះបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា។ គំនិតនេះត្រូវបានស្នើសុំ   ដោយលោក
Takuri Morinaga ជាអ្នកសេដ្ឋកិច្ចជនជាតិជប៉ុន     នៅពេលដែលគាត់បានមកធ្វើជាភ្ញៀវ
កិត្តិយស នៅសាកលវិទ្យាល័យ Dokkyo University    នៅជាយក្រុង ទីក្រុងតូយ្យូ។ ដើម្បី
វាយប្រឆាំងសងសឹកភាពនៅលីវរបស់បុរសដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជប៉ុន នេះជា
គំនិតផ្ទាល់របស់គាត់។ លោកTakuri Morinaga បន្តទៀតថា វាជារឿងធម្មតា យើងត្រូវតែ
យកពន្ធពីបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា និង ដូចគ្នានេះដែរ   យើងត្រូវតែកាត់
បន្ថយពន្ធ លើមនុស្សដែលមានសម្រស់មិនស្រស់ស្អាត។ ដើម្បីធ្វើការងារនេះបាន  យើង
ត្រូវមានគណៈកម្មាការនៃភាពស្រស់ស្អាតមួយ   ដើម្បីវាយតំលៃ និង បែងចែកមនុស្សជា
បួនប្រភេទ។ គាត់បានពន្យល់ថា     យើងត្រូវធ្វើបទសម្ភាសន៍មួយផ្សាយតាម    ស្ថានីយ៍
ទូរទស្សន៍នឹងកំណត់ពី  ប្រភេទរបស់វា។ មានដូចជា  ប្រភេទស្អាត  ធម្មតា   អាក្រក់ និង
អាក្រក់ខ្លាំង ហើយក្នុងប្រភេទនិមួយៗ  ត្រូវយកពន្ធខុសៗគ្នា។ ប្រភេទស្អាត ត្រូវយកពន្ធ
១០០%   ហើយប្រភេទអាក្រក់បំផុតត្រូវកាត់បន្ថយតំលៃសល់២០%។ ពីព្រោះបញ្ហាដែល
មានគឺ  អ្នកមានប្រាក់ និង បុរសមានរូបរាងសង្ហា      គឺមិនមានបញ្ហាក្នុងការរៀបអាពាហ៍
ពិពាហ៍ទេ។​  ៥០% នៃបុរសជនជាតិជប៉ុន ដែលមានអាយុ៣០ឆ្នាំ គឺនៅតែ នៅលីវ។


ដោយៈ  វណ្ណៈ​(Camnews)
ប្រភពៈ  lhrtimes

Friday, May 18, 2012

Googleបង្ហាញមុខ Chrome 19ឋិតឋេរទ្រង់ទ្រាយTab Sync(Version ពិតប្រាកដ)


កាលពីខែមុន Google បានណែនាំពីversion Beta​របស់ Chrome 19 ហើយថ្ងៃនេះពួក
គេបាន
បង្ហាញពីversionពិតប្រាកដរបស់ browser នេះ។
[IMG]

ទ្រង់ទ្រាយ Tab Sync មានលទ្ធភាពបើក website ដែលអ្នកចូលទស្សនាដោយChrome នៅលើ
ឧបករណ៏ផ្សេងៗគ្នាតាមេពេលវេលាជាក់ស្តែងមួយ។ ឧទាហរណ៏ អ្នកទើបតែមើលផែនទីផ្លូវទៅ
ហាងណាមួយដែលអ្នកចង់ទៅនៅលើកុំព្យូទ័ររបស់អ្នករួច ប៉ុន្តែពេលកំពុងជិះតាមផ្លូវអ្នកបែរជា
ភ្លេចថានឹងត្រូវជិះតាមផ្លូវណា។ Chrome19 នឹងជួយអ្នកសន្សំពេលវេលាតាមវិធីបើwebsiteនោះ
ម្តងទៀត នៅលើទូរស័ព្ទដៃដោយមិនត្រូវការចូលអាសយដ្ឋានគេហទំព័រនោះ រឺចំណាយរយះពេល
ស្វែងរកឡើងវិញឡើយ។ អ្នកប្រើប្រាស់នឹងឃើញប៊ូតុងមួយ "Other devices" (នៅជ្រុងខាងក្រោម
នៃអេក្រង់) ពេលបើកTab ថ្មី ហើយវានឹងលោតបណ្តារTab ថ្មីៗទើបនឹងបើកនោះនៅលើឧបករណ៏
ផ្សេងៗគ្នា។ Google បានឲដឹងថា stable version របស់ Chrome 19 គឺអនុញ្ញាតិឲdownload បាន
ហើយ តែបើសិនអ្នកមិនបានឃើញTab Syncទេ ត្រូវរង់ចាំពីរ​ បីសប្តាហ៍ដើម្បីGoogle បំពេញបន្ថែម
នៅក្នុងBrowser Chrome ថ្មីនេះ៕



ដោយ៖ nano(Camnews)
ប្រភព៖ tte


Thursday, May 17, 2012

ប៉េងប៉ោះជួយកាត់បន្ថយស្នាមអុចខ្មៅ


តើប្រិយមិត្តធ្លាប់ដឹងពីវិធីសាស្ត្រ​បែប​ ធម្មជាតិនៅក្នុងការកាត់បន្ថយស្នាមអុចខ្មៅដែរ ឬទេ? ហើយ​​វិ​ធីសាស្ត្រ​នោះ ទទួល​បានលទ្ធ​ផល​ល្អឬ​ទេ? យើងសូមបង្ហាញជូន​ដល់ប្រិយ​មិត្តទាំង​អស់​គ្នា​ នៅវិធីសាស្ត្រ​ងាយៗ​ដែលអាច​ជួយកាត់​បន្ថយស្នាមអុចខ្មៅបាន។ វិធីសាស្ត្រ​ងាយៗ​នោះគឺ ប្រិយមិត្តទាំងអស់គ្នាគ្រាន់តែយកផ្លែប៉េងប៉ោះទុំមួយផ្លែ ​រួចហើយ​ពុះ​វាជាពីរ បន្ទាប់​មក​ទៀត​យកវា​​​ទៅលាបលើផ្ទៃមុខរបស់អ្នកដោយទុករយៈពេល ១០ នាទី។
មួយ​វិញ​ទៀត ប្រិយ​មិត្តទាំង​អស់គ្នា​អាច​យកផ្លែប៉េងប៉ោះទៅកិន  រួចយកល្បាយវាទៅលាប​មុខ  ក៏ទទួល​បាន​លទ្ធផល​ល្អដូចវិធីសាស្ត្រខាងលើនេះដែរ។
 ប្រិយមិត្តទាំង ​អស់គ្នា​អាចធ្វើវាជារៀងរាល់ថ្ងៃ  នោះប្រិយមិត្តទាំងអស់គ្នានិងឃើញលទ្ធផល​ល្អ​ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តបែបធម្មជាតិនេះ ប្រិយមិត្តទាំងអស់គ្នាត្រូវ​តែ​ព្យាយាមអនុវត្តទើបទទួលបានលទ្ធផលល្អ  ប៉ុន្តែប្រសិនបើលោកអ្នកមិនព្យាយាមនោះ លទ្ធ​ផលក៏ទទួលបានទៅតាមនោះដែរ។
1
2
cover_beauty

អត្ថបទ៖សុដារីតា(khmerzoom)