បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Wednesday, March 28, 2012

Samsung Galaxy SII 4G

ស្មា​ត​ហ្វូ​ន Galaxy SII 4G របស់ Samsung បានចាប់ផ្តើម​ដំណើរការ​លើ​បណ្តាញទូរស័ព្ទ​ចល័ត Telstra របស់​អូស្ត្រាលី​ហើយ​កាលពី​ថ្ងៃ​អង្គារ។ ប្រធាន​ក្រុមហ៊ុន Telstra Mobile លោក អង់​ឌ្រូ វ៉ូ​ឡា​ដ បាន​និយាយថា ទូរស័ព្ទ​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត 4G ជំនាន់​ថ្មី​ចុងក្រោយបង្អស់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ស្មា​ត ​ហ្វូ​ន Samsung Galaxy SII ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​អូស្ត្រាលី និង​ក្លាយទៅជា​ទូរស័ព្ទ​ដ៏​ទំនើប​ប្រចាំឆ្នាំ ២០១២។​

​ លោក ថៃ​ល័​រ ម៉ាក​ហ្គី អនុប្រធាន​ក្រុមហ៊ុន Samsung Electronics នៅ​អូស្ត្រាលី​និយាយថា "ការរួមបញ្ចូល​គ្នា​នៃ​របក​គំ​ហើញ​ថ្មី​ចុងក្រោយ​របស់ Samsung តាមរយៈ Hardware និង ការ​រចនា​ឈានមុខ​គេ រួម​ជាមួយនិង​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត 4G LTE ដ៏​លឿន​បំផុត​របស់ Telstra នឹងធ្វើ​ឲ្យ Samsung Galaxy SII 4G ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៏​សំខាន់បំផុត​សម្រាប់​ជនជាតិ​អូស្ត្រាលី​ ទាំងអស់គ្នា"។​

Galaxy SII 4G មាន​អេក្រង់​ទំហំ ៤,៥ អ៊ី​ញ​,  Cortex-A9 processor ល្បឿន ១,៥ GHz (​លឿន​បំផុត​ក្នុងចំណោម​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​របស់ Samsung), កាមេរ៉ា​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល​, វីដេអូ ១០៨០ ភិ​ច​សែ​ល full HD​ និង Memory ក្នុង​តួ​ទំហំ ១៦ GB៕

ប្រភពពី៖cen
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Jingming អ្នកនិព្ធដ៏ល្បីរបស់ប្រទេសចិន

អ្នកនិពន្ធដ៏ល្បីម្នាក់ក្នុងចំណោមអ្នកនិពន្ធប្រលោមលោករបស់ប្រទេសចិន លោកGuo Jingming មិនទាន់បានបញ្ចប់ការសិក្សាផ្នែក
 ភាពយន្តនៅសាកលវិទ្យាល័យ​ សៀងហៃ​ នៅឡើយទេ ហើយលោកបានបោះបង់ការសិក្សា នៅឆ្នាំ២០០៨។លោកបានចូលរួម​
ការប្រកួតប្រជែង ផ្នែកប្រលោមលោក​ ហើយបានទទួលជ័យជំនះ ក្នុងឆ្នាំ២០០១ ។​បន្ទាប់មកលោកបានបោះពុម្ព​ផ្សាយខ្សែភាពយន្ត
ប្រលោមលោក បែបប្រឌិតវិទ្យាសាស្រ្តជាលើកដំបូងនៅចុងឆ្នាំ២០០២ ដែលមានចំណងជើងថា៖​ City of Fantacy។សៀវភៅប្រលោមលោក
ដែលត្រូវបាន ផ្សព្វផ្សាយនៅឆ្នាំបន្ទាប់ពិតជាបាន ទទួលជោគជ័យយ៉ាងធំធេង។​ លោកបានផលិត ប្រលោមលោក
ទី២របស់លោក​ ដែលមានចំណងជើងថា៖ Never Flowers in Never Dreams​ នៅចុងឆ្នាំ២០០៣ ​ប៉ុន្តែត្រូវបានគេចោទប្រកាន់ថា បានលួច
 ចំលងស្នាដែអ្នកដទៃ ហើយលោកបានបដិសេធមិន បកស្រាយ​សូមទោស។ Jingming នៅតែបន្តការសរសេរ និងបោះពុម្ពផ្សាយ យ៉ាងតិច
សៀវភៅមួយក្បាលក្នុងមួយឆ្នាំ។ តាមអត្ថបទកាសែត​​ New York Times ក្រោមប្រធានបទមួយថា​ “China Pop’s Fiction” ក្នុងឆ្នាំ២០០៨
គាត់ត្រូវបានគេលើកសរសើរថាជាអ្នកនិពន្ធដ៏​ ជោគជ័យមា្នក់នៅប្រទេសចិន បើទោះបីជាមានមតិជាច្រើនយល់ឃើញខុសគ្នានៅក្នុង
ប្រទេសរបស់គាត់ក៏ដោយ។ គាត់ត្រូវបានពណ៌នាថាជា Pop idol ដែលមានការស្លៀកពាក់តាមបែប​ crossing dress​ ជាមួយនិង
រូបភាពដែលមានកាយវិការទាក់ទាញ បានធ្វើអោយគាត់ទទួលការចាប់អារម្មណ៍ ពីសំណាកប្រជាជនក្នុងប្រទេស​ ដែលអ្នកគាំទ្រនិយាយ
ការពារគាត់ថាជាមនុស្សដែលមាន សីលធម៌ខ្ពស់ ហើយនិងស្រលាញ់ភេទផ្ទុយគ្នា។ Jingming និងគូប្រជែងរបស់លោក Han Han
ជាញឹកញាប់តែងតែប្រឈមមុខដាក់គ្នា។ នៅក្នុងបទសម្ភាសន៍ជាសាធារណ​ក្នុងឆ្នាំ២០០៩​ Han និយាយថាចំនុចខុសគ្នាធំបំផុត​រវាង
លោក​ហើយនិង Jingming គឺគាត់ជាបុរសពិត ហើយគាត់និយាយជាសាធារណថាJingmingគឺជាsissy(មនុស្សប្រុស​ ដែលមានចរិក
 ជាមនុស្សស្រី)។​ Jingming ទទួលស្គាល់ថាគាត់ចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ដែលមានការច្នៃម៉ូតដោយអ្នកច្នៃម៉ូត​ និងមានម៉ាកល្បី
និងជាពិសេសការថែរក្សាស្បែក​ ហើយនិងមានវិធី១០ជំហានដើម្បី​ លាងមុខ។គាត់ជាញឹកញាប់ដាក់នូវរូបថត​ របស់គាត់នៅលើblog
ដើម្បីបង្ហាញពីរូបភាពថ្មីៗ។​ ក្រៅពីការតែងនិពន្ធ គាត់បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថាCastor ក្នុងមុខដំណែងជា​ ប្រធាននិង
អ្នកត្រួតពិនិត្យ។

ប្រែសម្រួល៖ seudy

ប្រភពពី៖​ May Daily
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
  បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Monday, March 26, 2012

ក្រុមតារាចម្រៀងបុរស​ U-Kiss នឹងមកសម្តែងនៅ ព្រះរាណាចក្រកម្ពុជា

ក្រុម​តារា​ចម្រៀង​កូរ៉េ​ខាងត្បូង U-Kiss នឹង​មក​សម្ដែង​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​នា​ថ្ងៃ​ទី ៧ ខែ មេសា​ឆាប់ៗ​នេះ​​​ក្នុង​មជ្ឈមណ្ឌល​សន្និបាត និង ពិព័រណ៍​កោះ​ពេជ្រ។
U-Kiss ជា ​ក្រុម​​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដែល​បង្កើត​ឡើង​ដោយ​ផលិត​កម្ម NH Media ក្នុង​ឆ្នាំ ២០០៨។ សមាជិក​របស់​ក្រុម​នេះ​មាន​ដូចជា Soohyun, Kiseop, Eli, Kevin, Dongho, Hoon និង AJ  ហើយ​ឈ្មោះ​ថា U-Kiss នេះ​គឺ​ផ្ដើម​ឡើង​ពី​ពាក្យ​ពេញ​ថា Ubiquitous Korean International idol Super Star។
ដើម្បី​ជ្រាប​ពី​ព័ត៌មាន​លម្អិត និង តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​​ប្រិយ​មិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ globalhopeconcert
ដើម្បីទស្សនាសូមមើលវីដេអូខាងក្រោម៖




ប្រែ​សម្រួល៖ ថារី
(sabay) ប្រភព៖ globalhopeconcert & wikipedia
រូបភាព៖ fanpop

តារាចម្រៀងចង្វាក់​country Taylor Swift បំពានច្បាប់ ដោយច្រៀងចម្រៀងថ្មីមុន​ អាល់ប៊ុមចេញផ្សាយ២​ថ្ងៃ

តារា​ចម្រៀង​ចង្វាក់ country វ័យ ២២ ឆ្នាំ Taylor Swift បាន​បំពាន​ច្បាប់​ដោយ​នាង​បាន​ច្រៀង​បទ​ថ្មី​របស់​នាង​​ដែល​ជា​បទ​ក្នុង​ រឿង  “Hunger Games”មាន​រយៈ​ពេល​ មុន​ ២ ថ្ងៃ ​នៃ​ការ​ចេញ​អាល់ប៊ុម​។
Taylor Swift ហាក់​បី​ដូច​ជា​ធ្វេស​ប្រហែស​ដោយ​សារ​តែ​នាង​បាន​ច្រៀង​បទ​ចម្រៀង​ថ្មី​មាន​ ចំណង​ជើង​ថា  “Eyes Open” (បទ​ចម្រៀង​ក្នុង​​ខ្សែ​ភាពយន្ត Hunger Game) ២ ថ្ងៃ​​មុន​ពេល​អាល់ប៊ុម​របស់​បទ​នេះ​ត្រូវ​ចេញ​លក់។
តារា​ចម្រៀង​សុភាព​រាបសា និង មាន​សំនៀង​ផ្អែម​ល្ហែម​ច្រៀង​ចង្វាក់ country រូប​នេះ​បាន​សួរ​ទៅ​កាន់​ប្រិយ​មិត្ត​ជា​ច្រើន​ថា​តើ​នាង​គួរ​ច្រៀង​បទ​ ចម្រៀង​នោះ​ឬ​អត់?  “តើ​អ្នក​មិន​គិត​ថា ខ្ញុំ​នឹង​មាន​បញ្ហា​ទេ​ឬ ប្រសិន​បើ​ខ្ញុំ​ច្រៀង​ឥឡូវ​នេះ? តែ​ប្រហែល​ជា​មិន​អី​ទេ មែន​ទេ?”។  Swift បាន​​និយាយ​។
ក្រោយ​មក នៅ​ពេល Swift  ​ផ្សង​គ្រោះ​ថ្នាក់​ដោយ​ចាប់​ផ្ដើម​ច្រៀង​បទ​នោះ ទស្សនិកជន​ជា​ច្រើន​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​បែរ​ជា​សប្បាយ​រីក​រាយ​ជាមួយ​នឹង ​ចម្រៀង​របស់​នាង​ជា​ខ្លាំង។
ដូច្នេះ ប្រសិន​បើ​ប្រិយ​មិត្ត​ចង់​ស្ដាប់ បទ​ចម្រៀង  “Eyes Open” សូម​ទស្សនា​វីដេអូ​របស់ Taylor Swift ទាំង​អស់​គ្នា!


ប្រែ​សម្រួល៖ ថារី(sabay)
ប្រភព & រូបភាព៖ zimbio

Sunday, March 25, 2012

លោកប្រធានាធិបតីអាមេរិក​​ បារ៉ាក់​ អូបាម៉ា​ បានទៅទស្សនា​ ព្រំដែនកូរ៉េទាំងពីរ​ នៅតំបន់គ្មានកងទ័ព


​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា បាន​ទៅ​ទស្សនា​ព្រំដែន​កូរ៉េ​ដ៏​តានតឹង​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការបង្ហាញ​សាមគ្គីភាព​មួយ​ជាមួយ​សម្ពន្ធមិត្ត​​ក្រុង​សេ​អ៊ូ​ល​និង​ជា​ការបង្ហាញ​សារ​មួយ​ទៅ​កាន់​មេដឹកនាំ​វ័យក្មេង​ថ្មី​ក្នុងការ​ប្រទាញប្រទង់​នុយគ្លេអ៊ែរ​របស់​ប្រទេស​នេះ​ជាមួយ​លោកខាងលិច​។​
​បន្ទាប់ពី​បាន​ទៅ​ដល់​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​ពិភពលោក​ស្តីពី​សន្តិសុខ​នុយគ្លេអ៊ែរ​នៅ​កូរ៉េខាងត្បូង លោក​អូ​បា​ម៉ា​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក​​នៅ​ជាយ​តំបន់​គ្មាន​កងទ័ព​ដើម្បី​ជួប​ទាហាន​និង​បាន​ឃើញ​ជា​លើកដំបូង​នូវ​ព្រំដែន​ដែល​មាន​ដាក់​ទ័ព​ទីង​ច្រើន​បំផុត​ក្នុង​លោក​។​
​លោក​បាន​ប្រាប់​ទៅកាន់​ទាហាន​ប្រមាណ​៥០​នាក់​ថា​"​អ្នក​កំពុង​នៅ​ខ្សែត្រៀម​នៃ​សេរីភាព​"​។​
​ដំណើរ​របស់​អូ​បា​ម៉ា​បាន​កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ចេះតែ​កើន​ឡើង​អំពី​ផែនកា​របាញ់​រ៉ុក្កែត​របស់​កូរ៉េ​ខាងជើង​នៅ​ខែ​ក្រោយ​ដែល​គំរាម​បំផ្លាញ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការបន្ត​ជំនួយ​ស្បៀង​អាមេរិក​ដល់​កូរ៉េខាងជើង​៕
ប្រភពពីៈ​ CEN
____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

ដំណាំស្វាយ​នៅប្រទេសកម្ពុជា​ ពុំទាន់អាចយកទៅលក់នៅ​ ក្រៅប្រទេសបានទេ


​ស្វាយ​គឺជា​ដំណាំ​មួយ​ប្រភេទ មាន​ដាំ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ប៉ុន្តែ​យើង​នៅ​មិនទាន់​មានពូជ​ស្វាយ​ដែល​អាច​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស​បាន​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ស្វាយ​ប្រភេទ​បែប​ធម្មតា​ជា​ពូជ​ក្នុងស្រុក​ដែល​បាន​ដាំ​តៗ​គ្មា​ជា​រហូតមក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វាយ​ដែលមាន​និង​ផល​ដែល​ទទួលបាន​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា​តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូ​វិញ គេ​មានពូជ​ស្វាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​អាច​នាំចេញ​យកទៅលក់​នៅ​ក្រៅប្រទេស​បាន​ប្រាក់កម្រៃ​ច្រើនជាង​ការលក់​នៅក្នុង​ស្រុក​។​
​ ​ក្នុងចំណោម​ពូជ​ស្វាយ​ទាំងអស់​ដែល​ចរាចរ​នៅលើ​ទីផ្សារ​អន្តរជាតិ​មានតែ​ពូជ​ស្វាយ​តៃវ៉ាន់​ឈ្មោះថា "IRWIN" មួយ​ប៉ុណ្ណោះ​ត្រូវបាន​ក្រុម​ជន​អ្នក​ទេសចរណ៍​សរសើរ​ថា មាន​រសជាតិ និង គុណភាព​ល្អ​ជាង​ស្វាយ​ណាៗ​ទាំងអស់ បន្ទាប់មក​គឺ​ស្វាយ​ឈ្មោះ "Carabao" មកពី​ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្វាយ​ពូជ​ល្អ​បំផុត​ផងដែរ​។​

ក្រៅពី​ស្វាយ​ទាំងពីរ​ពូជ​ខាងលើ​នៅមាន​ពូជ​ស្វាយ​មួយទៀត​ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​គឺ​ពូជ​ស្វាយ "Kesar" (​កេសរ​) ស្វាយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ច្រើន​ប្រទេស​, ប៉ុន្តែ​ឥណ្ឌា​នៅ​រក្សា​បានជា​ប្រទេស​នាំ​ស្វាយ​នេះ​ចេញ​ធំជាងគេ​ដដែល​។ ក្នុងពេល​ថ្មីៗ​នេះ​ពូជ​ស្វាយ​ប្រភេទ "​កេសរ​" នេះ​ត្រូវបាន​នាំយកទៅ​ឡង់សេ​នៅ​ប្រទេស​អាមេរិក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អូ​តែ​ល រី​ស្សត និង ភោជនីយដ្ឋាន​ធំៗ ធ្វើ​ឲ្យ​ឥណ្ឌា​រីកមុខ​ប៉ុន​គ្រាប់​ជី​។​
​ ​ដី​នៅ​ប្រទេស​កម្ពុជា​យើង អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វា​អំណោយផល​ល្អ​ណាស់​សំរាប់​ដំណាំ​ស្វាយ ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ពូជ​ស្វាយ​មួយ​ល្អ​និង​បច្ចេកទេស​នៃ​ការដាំ​វា ចំពោះ​ទីផ្សារ​វិញ​គឺ​មិន​ខ្វះ​ទេ​ឲ្យ​តែ​យើង​មានពូជ​ស្វាយ​មួយ​ដែល​ទីផ្សារ​អន្តរជាតិ​គេ​ស្គាល់​រួចហើយ​, តែ​ចំពោះ​ស្វាយ​ដែល​យើង​មាន​ក្នុងប្រទេស​យើង​រួចហើយ​ដូចជា កែវ​ចិន កែវ​សារី កែវ​រមៀត វា​មិនមាន​ទីផ្សារ​នៅ​ខាងក្រៅ​ទេ​។​
​ ​តួយ៉ាង​ស្វាយ "​កែវ​ចិន​" ដែលជា​ប្រភេទ​ស្វាយ​លេខ​មួយ​ក្នុងស្រុក​យើង នាពេល​ខ្លះ​តម្លៃ​របស់​វា​ឡើងដល់ ៤០០០០ ទៅ ៨០០០០​រៀល សម្រាប់​ផ្លែ​មួយ​ឡូ (១២​ផ្លែ​) នៅ​មិនទាន់បាន​យកទៅ​ប្រៀបធៀប​ជាមួយ​ស្វាយ​របស់​ស្រុក​គេ​នៅឡើយ​ថា​តើ ស្វាយកែវចិន​នេះ​មាន​ចំណាត់ថ្នាក់​សម្រាប់​នាំចេញ​បានដែរ​ឬទេ​?
​ ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាងគេ​នោះ​គឺ​ភាគច្រើន​អ្នក​ដាំ​ស្វាយ​និយម​ចូលចិត្ត​នាំគ្នា​ដាំ​ស្វាយ​ពូជ​កែវ​រមៀត​ច្រើនជាងគេ ព្រោះ​វា​ប្រើពេល​ត្រឹមតែ ៣​ឆ្នាំ​អាច​ទទួលបាន​ផល តែ​តម្លៃ​របស់​វា​ថោក​ពិបាក​លក់​ចេញ និង​ជួបប្រទះ​បញ្ហា​ដួង​ស៊ី​ដើម​ច្រើន ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ប្រភេទ​នេះ​ខកចិត្ត​ច្រើន​គ្នា​ណាស់​។​
​ ​ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការដាំ​យើង​គួរ​នាំគ្នា​រើស​ពូជ​ស្វាយ​ដែលមាន​គុណភាព​ល្អ​មក​ដាំ ដូចជា​ស្វាយកែវចិន ស្វាយទុរេន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​និង​ងាយ​លក់​ចេញ​ក្នុង​ទីផ្សារ​។ 
ប្រភពមកពី៖​​​ ​ CEN

Dream High