បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Thursday, May 3, 2012

តើអ្នកដឹងទេថា​ Mouse មានតាំងពីពេលណា?

សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ប្រើ​ កុំព្យូទ័រ Desktop ជា​ធម្មតា​ត្រូវ​តែ​ប្រើប្រាស់ Mouse ។ Mouse បាន​ក្លាយ​ជា​វត្ថុ​មួយ​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ ដែល​យើង​គិត​ថា​មិន​អាច​អត់​ថា​បាន។ Mouse ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៤ ហើយ​ការ​បង្កើត​ជា​លើក​ដំបូង​នោះ​ Mouse គ្រាន់​តែ​ប្រអប់​ឈើ​តូច​មួយ ដែល​មាន​តែ​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់ Click ។ បន្ទាប់​មក​ទៀត ការ​រចនា​រូប​រាង​របស់ Mouse ​មិន​សូវ​ជា​ផ្លាស់​ប្ដូរ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​​មាន​បែប​បទ​ស្រួល​ប្រើ​ជាង​មុន។
Douglas Engelbart ដែល​ធ្វើ​ការ​នៅ ​វិទ្យាស្ថាន​ស្រាវជ្រាវ  Stanford ​គឺ​ជា​អ្នក​បង្កើត​ Mouse​ កុំព្យូទ័រ​ដំបូង​គេ​បង្អស់​ ដែលមើល​ទៅ​ដូច​ជា​​គ្រឿង​ម៉ាស៊ីន​កំប៉ិកកំប៉ុក​​ប៉ុណ្ណោះ។ Douglas Engelbart បាន​ប្រើប្រាស់​កម្លាំង​ចិត្ត​ដែល​គាត់​មាន​ ដើម្បី​ស្រាវ​ជ្រាវ​ទៅ​លើ​គម្រោង​មួយ ដែល​គាត់​គិត​ថា​ពិត​ជា​អាច​បន្ថែម​ជំនួយ​នៃ​ការ​គិត​របស់​មនុស្ស។
នៅ​ឆ្នាំ ១៩៧០ Engelbart និង​ប្រធាន​ដឹក​នាំ​វិស្វករ​របស់​គាត់ Bill English បាន​ព្យាយាម​ស្វែង​យល់​ពី​ ” ការ​បង្ហាញ ​ទីតាំង​ x-y នៅ​លើ​ប្រព័ន្ធ​អេក្រង់​ ” ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “Mouse” ព្រោះ​ថា​ខ្សែ​ដែល​ចេញ​ពី​ក្រោយ​ “ Mouse ” ស្រដៀង​ទៅ​នឹង​កន្ទុយ​កណ្ដុរ​ពិត ប៉ុន្តែ​នៅ​ពេល​នោះ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​នៅ​មាន​តិច​នៅ​ឡើយ។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ Standford បាន​ផ្ដល់​សិទ្ធិ​បង្កើត​ Mouse នេះ​ទៅ​ក្រុម​ហ៊ុន​ Apple ដោយ​ទទួល​បាន​ទឹក​ប្រាក់​មួយ​ចំនួន​តូច​ប្រហែល​ជា ៤ ម៉ឺន​ ដុល្លា ប៉ុន្តែ Engelbart មិន​បាន​​ល្បី​​ឈ្មោះ​ដោយ​សារ​​ការ​បង្កើត​របស់​គាត់​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ ២០០០ លោក​បាន​ទទួល​មេដាយ​ថ្នាក់​ជាតិ​នៃ​បច្ចេកវិទ្យា ក្នុង​ការ​ផលិត​ Mouse ​និង​ជួយ​អភិវឌ្ឍន៍​ Hypertext ដែល​សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ទូលំទួលាយ​ជាង​មុន​៕
រូបរាង Mouse នា​ពេល​បច្ចុប្បន្ន (រូបភាព៖ www.hltv.org)
ប្រែ​សម្រួល​៖ តុង          (sabay)
ប្រភព៖ gajitz.com

Wednesday, May 2, 2012

រស្មីហង្សមាស VCD Vol 130 ||​ ឆ្នាំរោងបេះដូងនាគរាជមាស


RHM VCD Vol 130 | ឆ្នាំរោងបេះដូងនាគរាជមាស
Title : RHM  Production VCD Vol 130

Type :Original DAT from VCD
Release Date : 03.April.2012
Password : www.now4khmer.com

ចំណងជើងបទចម្រៀង៖


01.ឆ្នាំរោងបេះដូងនាគរាជមាស - ឱក សុគន្ធកញ្ញា | [ Download ]
02.ស្វែងយល់អំពីសង្រ្កាន្តចូលឆ្នាំ - ស៊ីនឿន & សុឃីម | [ Download ]
03.ទេពធីតាប្រាំពីរអង្គ - សុវត្ថិ & សុឃឹម | [ Download ]
04.ឈូងមាស ឈូងមន្ត - សាវ៉េត & រដ្ឋា | [ Download ]
05.អាទ្បូ No! Yes! - ព្រាប សុវត្ថិ | [ Download ]
06.បណ្តាំសង្សារចាស់ - យ៉ារិទ្ធ & សុវណ្ណារាជ | [ Download ]
07.ស្រីតូចដូចពេជ្រ - រិន សាវ៉េត | [ Download ]
08.ចង្វាក់អត្តសញ្ញាណ - ស៊ីនឿន & សុឃឹម | [ Download ]
09.តាលុងស្រីស្នេហ៏ - រដ្ឋា & ស្រីពេជ្រ | [ Download ]
10.ជួបសង្សារស្លូត - យក់ ឋិតរដ្ឋា | [ Download ]
11.ចម្លើយពាក្យផ្គរ - សុន ស្រីពេជ្រ | [ Download ]
ប្រភពពី៖Now4Khmer


រស្មីហង្សមាស​ VCD Vol 129 || ឆ្នាំរោងឈូងមាស


Title : RHM  Production VCD Vol 129

Type :Original DAT from VCD
Release Date : 03.April.2012
Password : www.now4khmer.com

ចំណងជើងបទចម្រៀង៖


01.ឆ្នាំរោងឈូងមាស - ស៊ីនឿន & ស្រីពេជ្រ | [ Download ]
02.ទេពធីតាប្តូរវេន - សាវ៉េត & សុឃីម | [ Download ]
03.បើពិសារជាតិស្រវឹងកុំបើកបរ - ព្រាប សុវត្ថិ | [ Download ]
04.រាំថែវប្បធម៌បន្តជំនាន់ - ស៊ីនឿន & ស្រីពេជ្រ | [ Download ]
05.សួស្តីម៉ាឌីហ្សុន - ឱក សុគន្ធកញ្ញា | [ Download ]
06.រាំដោយភាតរភាព - សុវណ្ណរាជ & សូណូ | [ Download ]
07.រាំនឹកអូន ស្រលាញ់អូន - យក់ ឋិតរដ្ឋា | [ Download ]
08.ដើមឆ្នាំ ចុងឆ្នាំ - សុវត្ថិ & សុឃីម | [ Download ]
09.ស្រីស្រល់តូចស្តើង - សាវ៉េត & ស្រីពេជ្រ | [ Download ]
10.បណ្តាំបីថ្ងៃ - សុន ស្រីពេជ្រ | [ Download ]
11.បងបានចាប់ដៃ - រិន សាវ៉េត | [ Download ]
ប្រភពពី៖​Now4Khmer

រស្មីហង្សមាសCD Vol 457||​ ប្រុសកំពូលស្នេហ៍

RHM CD Vol 457 ||ប្រុសកំពូលស្នេហ៍
Title : RHM CD Vol 457
File Type : Mp3
Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
FileSize :  53.1MB
Date Release : 07/04/2012

ចំណងជើងបទចម្រៀង៖

០១.ប្រុសកំពូលស្នេហ៏ - បញ្ញា,បូព្រឹក្ស , រដ្ឋា [ Download ]
០២.រាំទាំងយប់ រាំទាំងថ្ងៃ - រិទ្ធ,សាវ៉េត ,ស៊ីនឿន [ Download ]
០៣.ចម្រៀងសម្រាប់អូន - ព្រាប សុវត្ថិ [ Download ]
០៤.ក្រញិចឥទ្បូវ - ឱក សុគន្ធកញ្ញា [ Download ]
០៥.កណ្តៀងត្បូងចាំង - ណុប ប៉ាយ៉ារិទ្ធ [ Download ]
០៦.លុះលង់ក្រោមធរណី - វិន សាវ៉េត [ Download ]
០៧.បងនៅស្នេហ៏អូនដូចថ្ងៃមុនទេ? - ឱក សុគន្ធកញ្ញា [ Download ]
០៨.លួចស្នេហ៏លួចទុក្ខ - វិន សាវ៉េត [ Download ]
០៩.ចិត្តដែលស្រទ្បាញ់ - ម៉េង កែវពេជ្ជតា [ Download ]
១០.ធូបបីសរសៃ - វិន សាវ៉េត [ Download ]
១១.ឧត្តរមានជ័យ - សុន ស្រីពេជ្រ [ Download ]



ប្រភពពី៖Now4Khmer
____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

រស្មីហង្សមាស​​ CD Vol456|| ត្រជាក់ចិត្ត

 RHM CD Vol 456 || ត្រជាក់ចិត្ត
Title : RHM CD Vol 456
File Type : Mp3
Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
FileSize :  52.7MB
Date Release : 07/04/2012

ចំណងជើងបទចម្រៀង៖

០១.ត្រជាក់ចិត្ត - រាជ ,ស៊ីនឿន,បញ្ញា & រដ្ឋា [ Download ]
០២.ស្រល់អើយសែនស្រល់ - ព្រាប សុវត្តិ [ Download ]
០៣.គ្មានទេព្រហ្មចារីយ៍ - ឱក សុគន្ធកញ្ញា [ Download ]
០៤.ខ្យល់សមុទ្រ - ណុប ប៉ាយ៉ារិទិ្ធ [ Download ]
០៥.បេះដូងកំព្រា - ម៉ែង កែវពេជ្ជតា [ Download ]
០៦.រាត្រីស្ងាត់ - ព្រាប សុវត្ថិ [ Download ]
០៧.ចាំនៅតែចាំ - ម៉ែង កែវពេជ្ជតា [ Download ]
០៨.នឹកគ្រប់ពេលវេលា - វិន សាវ៉េត [ Download ]
០៩.ចាំថ្ងៃវិលវិញ - សុន ស្រីពេជ្រ [ Download ]
១០.រំដួលដងស្ទឹងសង្កែ - វិន សាវ៉េត [ Download ]
១១.ប៉ុន្មានខែទៀត - សុន ស្រីពេជ្រ [ Download ]


ប្រភពពី៖Now4Khmer

____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

អគារពាណិជ្ជកម្មពិភពលោកថ្មី​ ជាអគារខ្ពស់ជាងគេនូវញូវយ៉ក

អាមេរិក (BBC)៖ អគារ​ពា​ណិ​ជ្ជ​ក​ម្ម​ពិ​ភ​ព​លោ​ក​ថ្មី​មួ​យ​រ​បស់​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​ត្រៀម​​នឹ​​ង​ក្លា​យជា​អ​គា​រ​ខ្ព​ស់​ជា​ង​គេ​បំ​ផុ​ត​នៅទី​ក្រុ​ង​ញូ​វ​យ៉ ​ក​ ​ព្រោះ​វា​មា​ន​ក​ម្ព​ស់​រហូ​ត​ដ​ល់​ទៅ​ ៥៤១ម. នៅ​ពេ​ល​ប​ញ្ច​ប់​កា​រ​សា​ង​សង់​ក្នុ​ង​ពេ​ល​ឆា​ប់​ៗ
​ខា​ង​មុ​ខ​នេះ​។
អគារនេះ ត្រូវបានគេសាងសង់ឡើង ត្រង់កន្លែងអតីតអគារពាណិជ្ជកម្ម ដែលរងការបំផ្លិចបំផ្លាញ កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ តែម្តង។
អគារនេះមាន១០៤ជាន់ ត្រូវនឹងកម្ពស់ ៤១៦ម គឺដូចគ្នាបេះបិទទៅនឹងកម្ពស់អតីតអគារពាណិជ្ជកម្មពិភពលោកពីមុន ប៉ុន្តែ វាត្រូវនៅបន្ថែមអង់តែនមួយចំនួនទៀត។ រីឯនៅខាងក្នុងអគារ​វិញ ៦៩ជាន់ គឺជាផ្នែកការិយាល័យ រួមទាំង​ភោជនីយដ្ឋាន និងស្ថានីយផ្សាយទូរទស្សន៍ផងដែរ ដោយវាបំពាក់ដោយបរិក្ខាទំនើបៗ សម្រាប់ប្រើប្រាស់ និងសង្កេត​ការណ៍​ផងដែរ។
លោកម៉ៃឃើល ប៊្លូមបឺក (Micheal Bloom Berg) ជាអភិបាល​ក្រុងញូវយ៉ក បានឱ្យដឹងផងដែរ​ថា“នេះគឺជាជោគជ័យ​របស់យើង ព្រោះញូវយ៉ក បានក្លាយជាទីក្រុងដែលមានអគារខ្ពស់ៗ និងខ្ពស់ជាងគេ ដែលបញ្ជាក់ថា វានឹងកាន់តែមាន​ការ​រីក​ចម្រើន​នៅពេលខាងមុខ”។
នៅពេលដែលអគារនេះសាងសង់រួចរាល់ វានឹងក្លាយជាអគារដែលខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក ដោយយកឈ្នះប៉ម វីល្លីស (Willis Tower) ក្នុងរដ្ឋឈីកាហ្គោ៕
ប្រភពពី៖AKT
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Tuesday, May 1, 2012

ប្រទេសនិយមលេង​ Facebook ទាំង​​១០

អ្នក​ប្រើប្រាស់​សកម្ម​​ប្រមាណជាង​ 900 លាន​នាក់​ជុំវិញ ​ពិភពលោក គិត​ត្រឹម​ដើម​ឆ្នាំ ២០១២​នេះ។ ចំនួន​ដ៏​ច្រើនសម្បើម​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បញ្ជី​ឈ្មោះ​ក្នុង​ Facebook បាន​ចោទ​សំនួរ​សួរ​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​អ្នក​លេង​ច្រើន​បើ​កំណត់​ត្រឹម​១០ ប្រទេស?
នេះ​ជា​ចម្ងល់​ដែល​ប្រិយមិត្ត​ចង់​ដឹង តោះ!​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​តាម​ដាន​ជាមួយ Sabay សម្រាប់​ប្រទេស​ទាំង ១០ ដែល​ជាប់​ចំណាត់​ថ្នាក់​មាន​ចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញ Facebook ច្រើន​លើស​លុប​ជាង​គេ។
ឥឡូវ​ប្រិយមិត្ត​រាប់​ពី​លេខ​រៀង​ទី ១០ ចុះ​មក…..
១០/ អាល្លឺម៉ង់ (ចំនួន ២២,១២៥,៣០០​នាក់)

កាល​ដើម​ឆ្នាំ​២០១១ ប្រទេស​អាល្លឺម៉ង់​ស្ថិត​នៅ​ក្រៅ​បញ្ជី​ប្រទេស​ទាំង ១០ ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ។ ប៉ុន្តែ​ត្រឹម​រយៈពេល ១ ឆ្នាំ​ប៉ុណ្ណោះ​ចំនួន​អ្នក​មាន Account Facebook មាន​ការ​កើន​ឡើង​ជា​លំដាប់​ដល់​ ២២,១២៥,៣០០​​នាក់​​គិត​មក​ទល់​ដើម​ឆ្នាំ​២០១២​នេះ។
៩/ បារាំង (ចំនួន ២៣,៥៤៤,៤៦០​នាក់)

ចំនួន​អ្នក​ប្រើប្រាស់​ Facebook នៅ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​តិចតួច​ពី​ចំនួន ២០,៤៦៩,៤២០​នាក់​កាល​ពី​ដើម​ឆ្នាំ​២០១១ ទៅ​២៣,៥៤៤,៤៦០​នាក់​ក្នុង​ដើម​ឆ្នាំ​២០១២​នេះ។ ចរន្ត​នេះ​ហាក់​បង្ហាញ​ពី​ភាព​ហ្នឹង​ថ្កល់​និង​ការ​ឈាន​ទៅ​ដល់​កម្រិត​កំពូល សម្រាប់​ចំនួន​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ខណៈ Facebook កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​បណ្តា​ប្រទេស​ដទៃ​ ទៀត។
៨/ ហ្វីលីពីន (ចំនួន ២៧,០៣៣,៦៨០​នាក់)

ហ្វីលីពីន​ជា​ប្រទេស​ដ៏​តូច​មួយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​បញ្ជី​ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​អ្នក​ មាន Account Facebook មាន​ប្រមាណ ២៧,០៣៣,៦៨០​នាក់​គឺ​ស្មើ ២៨,២២%​នៃ​ចំនួន​ប្រជាជន​សរុប ៩៥,៨​លាន​នាក់​នៅ​ក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ។
៧/ ចក្រភព​អង់គ្លេស (ចំនួន ៣០,៤៦៩,៩២០)

ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ៣ បន្ទាប់​ពី​អាមេរិក​និង​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​ឆ្នាំ​២០១១ ប៉ុន្តែ​ពេល​នេះ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ៧ ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣០,៤៦៩,៩២០។
៦/ ទួរគី (ចំនួន ៣០,៩៦៣,១០០​នាក់)

ប្រទេស​ទួរគី​បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​ទី ៤ ទៅ​ឈរ​លេខ​រៀង​ទី​៦ ថ្វីបើ​ចំនួន​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ។ តាម​ការ​វាយ​តម្លៃ​ក្នុង​ចំណោម​អ្នក​ដែល​មាន​គណនី Facebook ប្រមាណ​៣០,៩៦៣,១០០​នាក់ គឺបុរស​មាន​ចំនួន ៦៣,៣% ចំណែក​នារី​មាន​ចំនួន ៣៦,៦%​ប៉ុណ្ណោះ។
៥/ ម៉ិកស៊ីកូ (ចំនួន ៣០,៩៩០,៤៨០​នាក់)

ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​ថ្មីៗ​មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​គិត​មក​ដល់​ដើម​ឆ្នាំ​២០១២​នេះ​មាន​ចំនួន ៣០,៩៩០,៤៨០​នាក់ ជាហេតុ​ធ្វើ​ឲ្យ​ម៉ិកស៊ីកូ​អាច​លោត​ផ្លោះ​ចំណាត់​ថ្នាក់​ពី​លេខ​ ៧ កាល​ដើម​ឆ្នាំ​២០១១ មក​ឈរ​ចំណាត់​ថ្នាក់​ទី ៥​ក្នុង​ឆ្នាំ​២០១២​នេះ។
៤/ ប្រេស៊ីល (ចំនួន ៣៥,១៥៤,៥០០​នាក់)

ប្រេស៊ីល​បាន​សាង​ភាព​មហស្ចារ្យ​សម្រាប់​ Facebook តាម​រយៈ​ការ​ឡើង​ចំណាត់​ថ្នាក់​ពី​លេខ​រៀង​ទី ១៧ មក​ទី ៤ នៅ​ដើម​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣៥,១៥៤,៥០០ នាក់​ដែល​នេះ​កើន​ឡើង​ជិត ៣៩៨,៤៩% ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។
៣/ ឥណ្ឌា ( ចំនួន​៤១,៤០២,៤២០​នាក់)

ឥណ្ឌា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ មិន​ថា​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​នោះ​ទេ។ ឥណ្ឌា​ជាប់​លេខ​ ២ ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​លោក​បន្ទាប់​ពី​ចិន។ បើ​និយាយ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឥណ្ឌា​មាន​ចំនួន​អ្នក​ប្រើប្រាស់ ៤១,៤០២,៤២០​នាក់​ដោយ​បាន​ទម្លាក់​ចក្រភព​អង់គ្លេស​ឲ្យ​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ៧​កាល​ពី​ឆ្នាំ​មុន។
២/ ឥណ្ឌូណេស៊ី (ចំនួន ៤១,៧៧៧,២៤០​នាក់)

មាន​ការ​ប្រែប្រួល​ជា​ច្រើន​លើ​ការ​ឡើង​ចុះ​ចំណាត់​ថ្នាក់​របស់​ប្រទេស​ មួយ​ចំនួន ប៉ុន្តែ​ឥណ្ឌូណេស៊ី​នៅ​តែ​អាច​រក្សា​ចំណាត់​ថ្នាក់​របស់​ខ្លួន​បាន​ល្អ​ ប្រសើរ ក្នុង​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ ៤១,៧៧៧,២៤០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ ២៣៨​លាន​នាក់​ក្នុង​ប្រទេស​នេះ។
១/ សហរដ្ឋ​អាមេរិក (ចំនួន ១៥៧,៤១៥,១៨០​នាក់)

ដូច​តាម​ការ​រំពឹង​ទុក​ សហរដ្ឋ​អាមេរិក​នៅ​តែ​ឈរ​តំណែង​នាំមុខ​លើ​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១២​នេះ។ បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក ១៥៧,៤១៥,១៨០ បាន​បង្កើត​និង​ប្រើប្រាស់​បណ្តាញ​ Facebook ដើម្បី​ទំនាក់ទំនង​គ្នា​ក្នុង​ការ​រស់នៅ​និង​ការ​កម្សាន្ត​ផ្សេងៗ។
ចុះ​ស្រុក​ខ្មែរ​យើង​ប្រិយមិត្ត​មាន​ដឹង​ថា​មាន​ចំនួន​អ្ន​កប្រើប្រាស់​ប៉ុន្មានដែរ?
ដោយ៖ ប៊ុណ្ណារ៉ា          (sabay)
ប្រភព៖ Tiptoptens 


____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...