បទចម្រៀង​ Mp3 ,Video ថ្មីៗ

រីករាយជាមួយ បទចម្រៀងថ្មីៗ​ ពិរោះៗ និងការទាញយក​ មាននៅទីនេះ៕

ព័ត៌មានក្នុងប្រទេស​,ក្រៅប្រទេស,បច្ចេកវិទ្យា,កំសាន្ត

អានច្រើនបង្កើនចំណេះដឹង,តោះអានទាំងអស់គ្នា..............................

ការថែទាំសុខភាព​ និង​ វិធីថែរក្សាសម្រស់

ចំនេះដឹងថ្មីៗ​ ទាក់ទងនឹងការថែទាំសុខភាព​ ការថែរក្សាសម្រស់តាមវិធីសាស្រ្ដងាយៗ..........................
.

http://powerful-of-khmer.blogspot.com/search/label/Health

ការទាញយក

រីករាយជាមួយការទាញយក​ កម្មវិធី ​ឯកសារ រូបភាព ដែលមានអត្ថប្រយោជន៍ ដល់លោកអ្នក....................................................

ព័ត៊មានបច្ចេកវិទ្យា ,ផលិតផលថ្មីៗ

ស្វែងយល់ពីបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យាថ្មីៗជុំវិញពិភពលោក...............

Tuesday, May 1, 2012

ប្រទេសនិយមលេង​ Facebook ទាំង​​១០

អ្នក​ប្រើប្រាស់​សកម្ម​​ប្រមាណជាង​ 900 លាន​នាក់​ជុំវិញ ​ពិភពលោក គិត​ត្រឹម​ដើម​ឆ្នាំ ២០១២​នេះ។ ចំនួន​ដ៏​ច្រើនសម្បើម​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បញ្ជី​ឈ្មោះ​ក្នុង​ Facebook បាន​ចោទ​សំនួរ​សួរ​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​អ្នក​លេង​ច្រើន​បើ​កំណត់​ត្រឹម​១០ ប្រទេស?
នេះ​ជា​ចម្ងល់​ដែល​ប្រិយមិត្ត​ចង់​ដឹង តោះ!​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​តាម​ដាន​ជាមួយ Sabay សម្រាប់​ប្រទេស​ទាំង ១០ ដែល​ជាប់​ចំណាត់​ថ្នាក់​មាន​ចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញ Facebook ច្រើន​លើស​លុប​ជាង​គេ។
ឥឡូវ​ប្រិយមិត្ត​រាប់​ពី​លេខ​រៀង​ទី ១០ ចុះ​មក…..
១០/ អាល្លឺម៉ង់ (ចំនួន ២២,១២៥,៣០០​នាក់)

កាល​ដើម​ឆ្នាំ​២០១១ ប្រទេស​អាល្លឺម៉ង់​ស្ថិត​នៅ​ក្រៅ​បញ្ជី​ប្រទេស​ទាំង ១០ ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ។ ប៉ុន្តែ​ត្រឹម​រយៈពេល ១ ឆ្នាំ​ប៉ុណ្ណោះ​ចំនួន​អ្នក​មាន Account Facebook មាន​ការ​កើន​ឡើង​ជា​លំដាប់​ដល់​ ២២,១២៥,៣០០​​នាក់​​គិត​មក​ទល់​ដើម​ឆ្នាំ​២០១២​នេះ។
៩/ បារាំង (ចំនួន ២៣,៥៤៤,៤៦០​នាក់)

ចំនួន​អ្នក​ប្រើប្រាស់​ Facebook នៅ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​តិចតួច​ពី​ចំនួន ២០,៤៦៩,៤២០​នាក់​កាល​ពី​ដើម​ឆ្នាំ​២០១១ ទៅ​២៣,៥៤៤,៤៦០​នាក់​ក្នុង​ដើម​ឆ្នាំ​២០១២​នេះ។ ចរន្ត​នេះ​ហាក់​បង្ហាញ​ពី​ភាព​ហ្នឹង​ថ្កល់​និង​ការ​ឈាន​ទៅ​ដល់​កម្រិត​កំពូល សម្រាប់​ចំនួន​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ខណៈ Facebook កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​បណ្តា​ប្រទេស​ដទៃ​ ទៀត។
៨/ ហ្វីលីពីន (ចំនួន ២៧,០៣៣,៦៨០​នាក់)

ហ្វីលីពីន​ជា​ប្រទេស​ដ៏​តូច​មួយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​បញ្ជី​ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​អ្នក​ មាន Account Facebook មាន​ប្រមាណ ២៧,០៣៣,៦៨០​នាក់​គឺ​ស្មើ ២៨,២២%​នៃ​ចំនួន​ប្រជាជន​សរុប ៩៥,៨​លាន​នាក់​នៅ​ក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ។
៧/ ចក្រភព​អង់គ្លេស (ចំនួន ៣០,៤៦៩,៩២០)

ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ៣ បន្ទាប់​ពី​អាមេរិក​និង​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​ឆ្នាំ​២០១១ ប៉ុន្តែ​ពេល​នេះ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ៧ ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣០,៤៦៩,៩២០។
៦/ ទួរគី (ចំនួន ៣០,៩៦៣,១០០​នាក់)

ប្រទេស​ទួរគី​បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​ទី ៤ ទៅ​ឈរ​លេខ​រៀង​ទី​៦ ថ្វីបើ​ចំនួន​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ។ តាម​ការ​វាយ​តម្លៃ​ក្នុង​ចំណោម​អ្នក​ដែល​មាន​គណនី Facebook ប្រមាណ​៣០,៩៦៣,១០០​នាក់ គឺបុរស​មាន​ចំនួន ៦៣,៣% ចំណែក​នារី​មាន​ចំនួន ៣៦,៦%​ប៉ុណ្ណោះ។
៥/ ម៉ិកស៊ីកូ (ចំនួន ៣០,៩៩០,៤៨០​នាក់)

ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​ថ្មីៗ​មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​គិត​មក​ដល់​ដើម​ឆ្នាំ​២០១២​នេះ​មាន​ចំនួន ៣០,៩៩០,៤៨០​នាក់ ជាហេតុ​ធ្វើ​ឲ្យ​ម៉ិកស៊ីកូ​អាច​លោត​ផ្លោះ​ចំណាត់​ថ្នាក់​ពី​លេខ​ ៧ កាល​ដើម​ឆ្នាំ​២០១១ មក​ឈរ​ចំណាត់​ថ្នាក់​ទី ៥​ក្នុង​ឆ្នាំ​២០១២​នេះ។
៤/ ប្រេស៊ីល (ចំនួន ៣៥,១៥៤,៥០០​នាក់)

ប្រេស៊ីល​បាន​សាង​ភាព​មហស្ចារ្យ​សម្រាប់​ Facebook តាម​រយៈ​ការ​ឡើង​ចំណាត់​ថ្នាក់​ពី​លេខ​រៀង​ទី ១៧ មក​ទី ៤ នៅ​ដើម​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់ ៣៥,១៥៤,៥០០ នាក់​ដែល​នេះ​កើន​ឡើង​ជិត ៣៩៨,៤៩% ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។
៣/ ឥណ្ឌា ( ចំនួន​៤១,៤០២,៤២០​នាក់)

ឥណ្ឌា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ មិន​ថា​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​នោះ​ទេ។ ឥណ្ឌា​ជាប់​លេខ​ ២ ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​លោក​បន្ទាប់​ពី​ចិន។ បើ​និយាយ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឥណ្ឌា​មាន​ចំនួន​អ្នក​ប្រើប្រាស់ ៤១,៤០២,៤២០​នាក់​ដោយ​បាន​ទម្លាក់​ចក្រភព​អង់គ្លេស​ឲ្យ​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ៧​កាល​ពី​ឆ្នាំ​មុន។
២/ ឥណ្ឌូណេស៊ី (ចំនួន ៤១,៧៧៧,២៤០​នាក់)

មាន​ការ​ប្រែប្រួល​ជា​ច្រើន​លើ​ការ​ឡើង​ចុះ​ចំណាត់​ថ្នាក់​របស់​ប្រទេស​ មួយ​ចំនួន ប៉ុន្តែ​ឥណ្ឌូណេស៊ី​នៅ​តែ​អាច​រក្សា​ចំណាត់​ថ្នាក់​របស់​ខ្លួន​បាន​ល្អ​ ប្រសើរ ក្នុង​ឆ្នាំ​២០១២​នេះ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ ៤១,៧៧៧,២៤០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ ២៣៨​លាន​នាក់​ក្នុង​ប្រទេស​នេះ។
១/ សហរដ្ឋ​អាមេរិក (ចំនួន ១៥៧,៤១៥,១៨០​នាក់)

ដូច​តាម​ការ​រំពឹង​ទុក​ សហរដ្ឋ​អាមេរិក​នៅ​តែ​ឈរ​តំណែង​នាំមុខ​លើ​ចំនួន​អ្នក​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១២​នេះ។ បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក ១៥៧,៤១៥,១៨០ បាន​បង្កើត​និង​ប្រើប្រាស់​បណ្តាញ​ Facebook ដើម្បី​ទំនាក់ទំនង​គ្នា​ក្នុង​ការ​រស់នៅ​និង​ការ​កម្សាន្ត​ផ្សេងៗ។
ចុះ​ស្រុក​ខ្មែរ​យើង​ប្រិយមិត្ត​មាន​ដឹង​ថា​មាន​ចំនួន​អ្ន​កប្រើប្រាស់​ប៉ុន្មានដែរ?
ដោយ៖ ប៊ុណ្ណារ៉ា          (sabay)
ប្រភព៖ Tiptoptens 


____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Google គ្រោងបង្កើតវ៉ែនតាប្រភេទថ្មី​ ដែលអាច​ឲ្យដឹងពី​ ភូមិសាស្រ្ត និងរកពត៌មានតាមរយៈ កញ្ចក់វ៉ែនតា

ថ្មីៗ​នេះ ​ប្រភព​ព័ត៌​មាន​មិន​ច្បាស់​ការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ Google គ្រោង​នឹង​បង្កើត​វ៉ែន​តា​ប្រភេទ​ថ្មី​មួយ​ ដែល​មាន​លក្ខណៈ​ពិសេស​ជាង​វ៉ែន​តា​ប្រភេទ​មុន​ៗ​ គឺ​អា​ច​ស្វែង​រក​ទី​តាំង​ រក​ព័ត៌​មាន​ និង​អាន​អ៊ី​ម៉ែល​បាន​ដោយ​ផ្ទាល់​តែ​ម្តង​ពី​កញ្ចក់​វ៉ែន​តានោះ។ វ៉ែនតាពិសេសនេះ ត្រូវបានបញ្ជាតាមការប្រើសំឡេង។ វាអាចប្រាប់ផ្លូវតាមរយៈ GPS ពីកន្លែងដែលអ្នកកំពុងស្ថិតនៅទីកាន់ទីតាំងគោលដៅរបស់អ្នកបាន។ ក្រៅពីនេះ វាត្រូវបានគេបំពាក់ដោយប្រព័ន្ធ Android ដោយអ្នកអាចអានអ៊ីម៉ែល ឬស្វែងរកព័ត៌មាន ឬប្រើ Video Chat បានតាមរយៈអេក្រង់វ៉ែនតាតែម្តង ដោយមិនចាំបាច់ប្រើកុំព្យូទ័រ ឬ Tablet នោះឡើយ។ បន្ទាប់ពីព័ត៌មាននេះបានបែកធ្លាយឡើង អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា “ព័ត៌មាននេះ គឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះនេះគឺជាការបោះទុននៅក្នុងជំនួញ ប៉ុន្តែ ខ្ញុំសូមមិនបកស្រាយលម្អិតពីពាក្យចចាមអារ៉ាមនោះឡើយ”។ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតពីការចេញលក់នៅឡើយនោះទេ ព្រោះបច្ចុប្បន្ន វាកំពុងត្រូវគេធ្វើតេស្តក្នុងមន្ទីរពិសោធន៍៕
ប្រភពពី៖​ AKT

____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

រស្មីហង្សមាស​ CD Vol454 || ស្រលាញ់បងកំដរថ្ងៃបែក


                                              RHM CD Vol 454 | ស្រលាញ់បងកំដរថ្ងៃបែក
Title : RHM CD Vol 454
File Type : Mp3
Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
FileSize :  58MB
Date Release : 04/04/2012

ចំណងជើងបទចម្រៀង៖

០១.ស្រទ្បាញ់បងកំដរថ្ងៃបែក - ឆន សុវណ្ណរាជ || Download
០២.ចង់ឱបបងជាលើកចុងក្រោយ - ឈិត សុវណ្ណបញ្ញា || Download
០៣.ថ្ងៃមុន ថ្ងៃនេះ ថ្ងៃក្រោយ - ឆន សុវណ្ណរាជ || Download
០៤.បងចូលចិត្តអូនឈឺចាប់ - ឈិត សុវណ្ណបញ្ញា || Download
០៥.Don’t Go - ឈិត សុវណ្ណបញ្ញា || Download
០៦.សង្សារថ្មីអូនជាមិត្តភក្តិបង - ឆន សុវណ្ណរាជ || Download
០៧.សង្សារចាស់ - ឈិត សុវណ្ណបញ្ញា || Download
០៨.ស្នេហាបងជាទឹកភ្នែកអូន - ឆន សុវណ្ណរាជ || Download
០៩.ដឹងឬទេស្រីម្នាក់នេះលួចស្នេហ៏បង - ឈិត សុវណ្ណបញ្ញា || Download
១០.unknow_title – ឈិត សុវណ្ណបញ្ញា || Download


ប្រភពពី៖​​ Now4Khmer

M CD Vol40 || ឲ្យតែផឹកនឹកអ្នកចាស់


 


M CD Vol40 

Title : M Production Audio CD Vol 40
Rip to MP3 Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
Full Albums Size :  61.5MB
Release Date : 01.May.2012


ចំណងជើងបទចម្រៀង៖

០១.អោយតែផឹកនឹកអ្នកចាស់ - នីកូ [ Download ]
០២.ដឹងអត់ ចិត្តអូនស្រទ្បាញ់តែបង - អេនជីទ្បា [ Download ]
០៣.អ្នកចាស់ចូលមកដល់ខ្វល់ពីសង្សារថ្មី - តាក់ម៉ា [ Download ]
០៤.មិនបន្ទោសអូនជ្រើសយកអ្នកចាស់ - គូម៉ា [ Download ]
០៥.ស្រទ្បាញ់គេភ្លេចខ្វល់ពីខ្លួនឯង - អេនីតា [ Download ]
០៦.ឱកាសបងមាននៅកែ តែអូនមិនអាចត្រទ្បប់ - គូម៉ា [ Download ]
០៧.កុំធ្វើឬកផ្តេសផ្តាស - ស៊ឹម ថៃណា [ Download ]
០៨.ស្រទ្បាញ់គេតែមិនចង់បាត់បង់អូន - នីកូ [ Download ]
០៩.សូមនឹកអូន ១%- អេនីតា [ Download ]
១០.សុំដឹងត្រឹមថាបងស្រទ្បាញ់អូន - នីកូ [ Download ]

 
ប្រភពពី៖Now4Khmer

រស្មីហង្សមាស​​ CD Vol 455 Best of the Dance


 RHM CD Vol 455 Best of the Dance

Title : RHM CD Vol 455
File Type : Mp3
Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
FileSize :  73.3MB
Date Release : 04/04/2012

ចំណងជើងបទចម្រៀង៖

០១.ថ្ងៃស្អែកបើកប្រាក់ខែ - ព្រាប សុវត្ថិ || Download
០២.Let’s Boom - ពេជ្រ សោភា || Download
០៣.Tonight, I am Loving You - ឆន សុវណ្ណរាជ || Download
០៤.Fall In Love - ឱក សុគន្ធកញ្ញា || Download
០៥.អូនជ្រេញ តែបងនៅតែស្រទ្បាញ់ - ណុប ប៉ាយ៉ារិទ្ធ || Download
០៦.បងចេះក្បត់អូន អូនក៏ចេះក្បត់បង - ទេព បូព្រឺក្ស || Download
០៧.ទុកបងជា Brother ក៏បាន - ឆន សុវណ្ណរាជ || Download
០៨.សង្សារផ្ទាល់ខ្លួន - ឱក សុគន្ធកញ្ញា || Download
០៩.ងាយផ្តើមមិនងាយបព្ចាប់ - ឈិត សុវណ្ណបញ្ញា || Download
១០.ក្បត់នៅកន្លែងដដែរ - សាពូន មីដាដា || Download
១១.What’s Love ? Remix - ពេជ្រ សោភា || Download
១២.ទោះអូនមិនស្អាត - សុន ស្រីពេជ្រ || Download
១៣.ថ្ងៃនេះនឹកបងហើយនៅ? - រិន សាវ៉េត || Download
១៤.Let’s Go The Party - ណុប ប៉ាយ៉ារិទ្ធ || Download



 
ប្រភពពី៖​​ Now4Khmer

Thursday, March 29, 2012

Appleសងអតិថិជនអូស្រ្តាលីដោយសារពាណិជ្ជកម្មខុសបច្ចេកទេស

ក្រុ​ម​ហ៊ុ​ន​ប​ច្ចេ​ក​វិ​ទ្យា​ស​​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​អ៊េ​ប​ផ​ល​(​A​p​p​l​e​)​ ​បា​ន​ផ្ត​ល់​ប្រា​ក់​សំ​ណ​ង​ជូ​ន​អ​តិ​ថិ​ជ​​ន​នៅ​អូ​ស្រ្តា​លី​ដែ​ល​មា​ន​អា​រ​ម្ម​ណ៍​អ​ន់​ចិ​ត្ត​ចំ​ពោះ​មុ​​ខ​ងា​រ​ ​4​G​ ​នៃ​អា​​យ​​​ភេ​ដ​(​i​P​a​d​)​ ​ស៊េ​​រី​ថ្មី​។
​ ​អ្ន​ក​ឃ្លាំ​មើ​ល​អ​តិ​ថិ​ជ​ន​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ប​ច្ចេ​ក​ វិទ្យាប្រចាំ ប្រទេស អូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន អ៊េបផល ​ពី​ប​ទ​ផ្សា​យ​ពា​ណិ​ជ្ជ​ក​ម្ម​ខុ​ស​ ​ដោ​យ​សា​រតែបន្ទះ iPad មិនអាចដំណើរការបានលើបណ្តាញ 4G នៅអូស្រ្តាលី។​
​ ​មេ​ធា​វី​រ​ប​ស់​ក្រុ​មហ៊ុ​នអ៊េបផល បាននិយាយថា ពួកគេនឹងបោះផ្សាយពីមុខងាររបស់ iPad ឲ្យបានច្បាស់លាស់ ​ទោះ​បី​ជា​ក្រុ​ម​ហ៊ុ​ន​មិ​ន​បា​ន​បំ​ពេ​ញ​នូ​វ​ត​ម្រូវ​ចិត្តរបស់អតិថិជនក៏ដោយ។​
​ ​ស្ថា​ប័​ន​ប្រ​កួ​ត​ប្រ​ជែងនិងគណៈកម្មការអ្នកប្រើប្រាស់ (ACCC) បាននិយាយកាលពីថ្ងៃអង្គារថា ការផ្សព្វផ្សាយផលិតផល iPad ​ស៊េ​រី​ថ្មី​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​អ៊េ​ប​ផល ជាមួយនឹងបច្ចេកវិទ្យា 4G និង បណ្តាញអ៊ិនធឺណេតគ្មានខ្សែ (Wi-Fi) ​កំ​ពុ​ង​ធ្វើ​​ឲ្យ​អ​តិ​ថិ​ជ​ន​​នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​អូ​​ស្រ្តា​លី​មា​ន​ កា​រ​ភា​​ន់ច្រឡំ ទៅនឹងផលិតផលដែលប្រើប្រាស់ស៊ីមកាតទូរស័ព្ទភ្ជាប់ទៅប្រព័ន្ធទូរស័ព្ទដៃចល័ត 4G ​ក្នុ​ង​ប្រ​ទេ​ស​អូ​ស្រ្តា​លី​។​
​ ​ក្រោ​យ​ម​ក​ទើ​បអ្ន​ក​ឃ្លាំ​មើ​ល​បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលនៅទីក្រុង មែលប៊ន។​
​ ​គួ​រ​ប​ញ្ជា​ក់​ថា​ ​i​Pa​d​ ​ស៊េ​រី​ថ្មី​ទី​៣​ ​នេះ​បា​ន​ដា​ក់​ល​ក់​លើ​ទី​ក្រុ​ង​ក្នុ​ង​ខែ​នេះ​​ ដោយប្រទេសអូស្រ្តាលីជាទីផ្សារដែលបានដាក់លក់ដំបូងគេ៕
ប្រែសម្រួលៈ ម៉ាណែត(AKT Media)
_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

ថ្នាំព្យាបាលជំងឺអេដស៍រកឃើញហើយ

យោង​តាម​គេហទំព័រ Sbio.info ​ចេញ​ផ្សាយ​​​ជា​​ភាសារុស្ស៊ី នឹង​បាន​បក​ប្រែ​​​ដោយ​ Google Translate ជា​ភាសា​អង់គ្លេស​​បង្ហាញ​ថា​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​​ Ural ​​​ប្រទេស​រុស្ស៊ី បាន​រក​ឃើញ​ឱសថ​​​​​​ព្យាបាល​ជំងឺ​អេដស៍​​ឲ្យ​ជា​សះស្បើយ​ ១០០%។​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​​នេះ ​មាន​គម្រោង​ផលិត​ឱសថ​ថ្មី​នេះ​នៅ​ក្នុង​ឆ្នាំ ២០១២​ខាង​មុខ​​។ បច្ចុប្បន្ន​ឱសថ​នេះ​ត្រូវ​ឲ្យ​ឈ្មោះ​ថា “Profital” ហើយ​កំពុង​​ស្ថិត​ក្នុង​ការ​ពិសោធន៍​វេជ្ជសាស្ត្រ​ទៅ​លើ​មនុស្ស​ពិត។​ អ្នក​វិទ្យាសាស្ត្រ​ដដែល​អះអាង​ថា ឱសថ​នេះ​មាន​ប្រសិទ្ធភាព​ព្យាបាល​វីរុស​ HIV ឲ្យ​ជា​ដាច់​​ក្នុងរយៈពេល​១​ខែ។
អំឡុង​ពេល​នៃ​​ការ​ធ្វើ​តេស្ត​សាកល្បង​ជំហាន​ដំបូង​ បាន​រក​ឃើញ​ថា​ អ្នក​ជំងឺ​ដែល​ទទួល​ទាន​ថ្នាំ​នេះ​រយៈពេល​មួយ​ខែ​នឹង​ជា​សះស្បើយ​​តែ​ម្ដង។ ​​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​ក្រុម​អ្នក​ផ្ទុក​ជំងឺ​ឱកាស​និយម​មួយ​ ក្រុម​មក​ព្យាបាល។ ​ក្រៅ​ពី​នេះ​ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​បាន ១​ខែ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​ឈាម​របស់​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​ពិនិត្យ​ និង​បាន​រក​ឃើញ ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ឡើយ។​ តាង​នាម​​ជា​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ ​លោក Sergei Rodionov ​បាន​គូស​បញ្ជាក់​ថា ​ពួក​គេ​បាន​ត្រៀម​រួចរាល់​ដើម្បី​ផលិត​ឱសថ​នេះ​​ចែកចាយ​ដល់​ទីផ្សារ​ ពិភពលោក​ហើយ។
មូលដ្ឋាន​នៃ​ឱសថ​នេះ​ ត្រូវ​​អ្នក​វិទ្យាសាស្ត្រ​ស្គាល់​ជា​យូរ​ហើយ​ថា​ជា​ប្រូតេអ៊ីន “Alpha”។​ ប្រូតេអ៊ីន​នេះ​ជួយ​ទប់​ស្កាត់​នូវ​​ការ​​រីក​រាលដាល​នៃ​មេរោគ​ឱកាស​និយម​ ក្នុង​រាងកាយ និង​កម្ចាត់​មេរោគ​ទាំង​នោះ​ចេញ​ពី​សរសៃ​ឈាម។ ​ឆ្លង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​​៤២​លាន​នាក់​ដែល​ផ្ទុក​មេរោគ​អេដស៍​នឹង​មាន​ឱកាស​​ត្រឡប់​មក​ សភាព​ដើម​ទាំង​ស្រុង។
ការ​សាងសង់​មន្ទីរ​​ពិសោធន៍​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ ដែល​អាច​បញ្ចប់​រួចរាល់​ក្នុងរយៈពេល ​១ខែ។ ​​ក្នុង​ពេល​បច្ចុប្បន្ន​ មាន​អ្នក​​ជំនាញ​​បរទេស​ ៤០នាក់ ​ចូល​រួម​សាងសង់​​ឧបករណ៍​ផលិត​នេះ។ ​​លើស​ពី​នេះ​ទៅ​ទៀត ​លោក​សាស្ត្រាចារ្យ Rodionov ​​មាន​គម្រោង​ជ្រើសរើស​និស្សិត​មួយ​ចំនួន​​ដើម្បី​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ នា​អនាគត។ ការ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ទាំង​នោះ​ជា​​ថវិកា​ឯកជន។
កន្លែង​ផលិត​ឱសថ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទំហំ​ផ្ទៃ​​ដី​ ៥​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដោយ​ប្រើ​បច្ចេកវិទ្យា​ Microfabrication  ដ៏​ទំនើប​​ ​​​អាច​ផលិត​ឱសថ​ “Profitalya” ​បាន​ក្នុង​ទម្ងន់​ ១០ គីឡូក្រាម​ ដែល​ក្នុង​មួយ​គីឡូក្រាម​​ស្មើ​នឹង​ ៣​ម៉ឺន​គ្រាប់​ ​​​ហើយ​បើ​​គិត​ជា​សាច់​ប្រាក់​គឺ​លើស​ពី​ ៨​លាន​ដុល្លារ​អាមេរិក។
យោង​តាម​ការ​គណនា​ជំហាន​ដំបូង ​តម្លៃ​របស់​វា​គឺ​​ប្រហែល ២០០០$ ក្នុង​មួយ​គ្រាប់។ យ៉ាង​ណា​ក៏​ដោយ​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​​ទាន់​មាន​ស្ថាប័ន​​អន្តរជាតិ​ធំៗ​​​ ដែល​​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​​សុខភាព​ដូច​ជា​​ អង្គការ​សុខភាព​ពិភពលោ​ក​ ជា​ដើម​ ​​មាន​ប្រតិកម្ម​ ​និង​អះអាង​ថា​​​ ពិត​ជា​រក​ឃើញ​មែន​​​​ ចំពោះ​​របក​គំហើញ​នោះ​ទេ៕
បក​ប្រែ៖ ប្រាក់ ច័ន្ទ​សីហា​​​​           (sabay)
ប្រភព​ និង​រូបថត៖
sbio.info

_____________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
  បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...